Connect with us

ព័ត៌មានអន្ដរជាតិ

បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា

បានផុស

នៅ

តាមការចុះផ្សាយរបស់សារព័ត៌មាន Aol នៅថ្ងៃព្រហស្បតិ៍ទី៣១ខែតុលាឆ្នាំ២០២៤, បច្ចុប្បន្ននេះ ភពផែនដីបានកើតមានបាតុភូតព្រះចន្ទ២ រួចទៅហើយ ប៉ុន្តែបាតុភូតនេះមិនទាន់ចប់ឡើយ ពោលគឺវានឹងអូសបន្លាយពេលរហូតដល់ចុងខែវិច្ឆិកាឯណោះ។

(រូបថត៖ Libra)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមពិតទៅវាគឺជាអាចម៍ផ្កាយដ៏តូចមួយឈ្មោះ 2024 PT5 ទេ ប៉ុន្តែហេតុតែគេហៅវាថាជាព្រះចន្ទទី២ឬព្រះចន្ទតូច «Mini Moon» គឺដោយសារតែអាចម៍ផ្កាយនេះស្រដៀងព្រះចន្ទ ហើយទំនាញរបស់ផែនដីចាប់បានវាជាបណ្តោះអាសន្ន ធ្វើឲ្យវាវិលជំវិញផែនដីរយៈពេល២ខែ ពោលគឺចាប់ពីថ្ងៃទី២៩ខែកញ្ញាដល់ថ្ងៃទី២៥ខែវិច្ឆិកា ទើបចាកចេញទៅវិញ។

ក្រុមអ្នកស្រាវជ្រាវនៅ Asteroid Terrestrial-impact Last Alert System ដែលជាបណ្តាញតាមដានអាចម៍ផ្កាយផ្តល់មូលនិធិដោយអង្គការណាសា បានប្រទះឃើញអាចម៍ផ្កាយនេះក្នុងខែសីហា នៅតំបន់ Sutherland នៃប្រទេសអាហ្វ្រិកខាងត្បូង ហើយក៏ដាក់ឈ្មោះវាថា 2024 PT5 តែម្តងទៅ។

(រូបថត៖ Space.com)

ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែវាមានទំហំតូចពេក ពោលគឺមានមុខកាត់ត្រឹម១១ម៉ែត្រប៉ុណ្ណោះនោះ មនុស្សយើងមិនអាចមើលឃើញវាដោយភ្នែកទទេបានទេ ហើយទាល់តែតេឡេស្កុបទំនើបបំផុត ទើបអាចឆ្លុះមើលព្រះចន្ទតូចនេះឃើញ។

2024 PT5 គឺស្ថិតក្នុងចំណោមក្រុមអាចម៍ផ្កាយ Arjuna ដែលក្រុមនេះ ក៏ធ្លាប់មានអាចម៍ផ្កាយហោះចូលគន្លងផែនដីញឹកគួរសមដែរ។ យ៉ាងណា ក្រោយការចាកចេញរបស់ 2024 PT5 គេព្យាករថា ភពផែនដី នឹងមិនជួបបាតុភូតព្រះចន្ទ២ទៀតឡើយ រហូតដល់ឆ្នាំ២០៥៥ឯណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាចម៍ផ្កាយប៉ុនយន្តហោះ នឹងធ្វើដំណើរមកកៀកផែនដី នៅប៉ុន្មានថ្ងៃទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ១០ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១១ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១២ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ១១ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៨ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ១០ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម