ព័ត៌មានអន្ដរជាតិ
មួយថ្ងៃ ហ្វីលីពីន រកឃើញអ្នកឆ្លងកូវីដ៣,៧៤៩ករណី មិនធ្លាប់មានសោះក្នុងរយៈពេលជិត៦ខែ
កាលពីថ្ងៃព្រហស្បតិ៍ទី១១ខែមីនា ក្រសួងសុខាភិបាលហ្វីលីពីន បានកត់ត្រាការឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣,៧៤៩ករណីហើយមានអ្នកស្លាប់៦៣នាក់។ នេះជាតួលេខប្រចាំថ្ងៃខ្ពស់បំផុតក្នុងរយៈពេលជិត៦ខែ។

ក្រសួងបាននិយាយថា ករណីសរុបបានកើនឡើងដល់៦០៧,០៤៨ករណី ខណៈការស្លាប់កើនដល់១២,៦០៨នាក់។ អាជ្ញាធរបានព្រមានសាធារណជនកុំឲ្យមានការព្រួយបារម្ភ ហើយត្រូវអនុវត្តវិធានការគម្លាតសង្គម ដើម្បីចៀសវាងការរីករាលដាលនៃវីរុសបន្ថែមទៀត។
ប្រទេសហ្វីលីពីន បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនកាលពីថ្ងៃទី១ខែមីនា ដោយលោកប្រធានាធិបតី Rodrigo Duterte, មន្រ្តីខុទ្ទកាល័យ, បុគ្គលិកសុខាភិបាល, យោធានិងប៉ូលិស ស្ថិតក្នុងចំណោមអ្នកដែលត្រូវចាក់វ៉ាក់សាំងដំបូងនៅមន្ទីរពេទ្យចំនួន៦ ក្នុងទីក្រុង ម៉ានីល។

ក្នុងនាមជាប្រទេសមានអ្នកឆ្លង និងស្លាប់ដោយសារកូវីដខ្ពស់បំផុតលំដាប់ទី២នៅអាស៊ីអាគ្នេយ៍, ហ្វីលីពីនបានដាក់ចេញនូវវិធានការរឹតត្បិតយ៉ាងតឹងរ៉ឹងនៅក្នុងទីក្រុងម៉ានីល និងខេត្តនានា។ ការរឹតត្បិតនេះបានជះឥទ្ធិពលដល់សេដ្ឋកិច្ចរបស់ប្រទេស ដែលធ្លាប់តែមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតមួយនៅអាស៊ី មុនពេលរោគរាតត្បាតផ្ទុះឡើង។
អ្នកនាំពាក្យលោក Harry Roque បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីខែមុនថា ការហាមឃាត់នឹងបន្តរយៈពេលមួយខែទៀតក្នុងទីក្រុងម៉ានីល ដែលទីក្រុងនេះរួមចំណែក៤០ភាគរយនៃផលិតផលសេដ្ឋកិច្ចជាតិ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ វីរុសបម្លែងខ្លួនប្រភេទថ្មីសាហាវជាងកូវីដ ផ្ទុះការចម្លងក្នុងសហគមន៍ ហ្វីលីពីន
ចុចអាន៖ វ៉ាក់សាំង Novavax មានប្រសិទ្ធភាពសឹង១០០ភាគរយប្រឆាំងកូវីដ និង៨៦ភាគរយប្រឆាំងវីរុសបំប្លែងខ្លួន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ