ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនតវ៉ាទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រឿងកូរ៉េខាងជើងបញ្ជូនទ័ពទៅរុស្ស៊ី
អ៊ុយក្រែនថា ឧត្តមសេនីយកូរ៉េខាងជើងបីរូបកំពុងដឹកនាំអមដំណើរកងទ័ពប្រជាជនកូរ៉េ(KPA)រាប់ពាន់នាក់ ដែលត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួយដល់សង្រ្គាមរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន។ នេះយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រដែលដកស្រង់ប្រភពពីរដ្ឋាភិបាលអ៊ុយក្រែន។

គណៈប្រតិភូអ៊ុយក្រែនបានចេញសេចក្តីថ្លែងការណ៍មួយផ្ញើជូនទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី៣០ខែតុលា ដោយបានលើកឡើងថា ឧត្តមសេនីយទាំងបីនាក់ក្នុងចំណោមកងកម្លាំងកូរ៉េខាងជើងយ៉ាងហោចណាស់៥០០នាក់ដែលត្រូវបានបញ្ជូនទៅប្រទេសរុស្ស៊ី។
ដោយយោងសេចក្តីថ្លែងការណ៍នោះ រ៉យទ័រ បានរាយការណ៍ថា អ៊ុយក្រែនបានកំណត់អត្តសញ្ញាណលោកវរសេនីយ៍ឯក Kim Yong Bok ឧត្តមសេនីយជាន់ខ្ពស់ដែលមានបញ្ជាកងកំលាំងពិសេស រួមទាំង XI Corps ដែលត្រូវបានគេស្គាល់ផងដែរថាជា Storm Corps ដែលសេវាចារកម្មកូរ៉េខាងត្បូងបាននិយាយថាត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី។
សេចក្តីថ្លែងការណ៍បាននិយាយថា ផែនការអំពាវនាវឱ្យកងទ័ពកូរ៉េខាងជើងត្រូវបានប្រជុំជើង ដោយយ៉ាងហោចណាស់ចំនួនប្រាំទម្រង់នៃទាហានពី២០០០ទៅ៣០០០នាក់ ហើយបញ្ចូលទៅក្នុងអង្គភាពរុស្ស៊ីដើម្បីលាក់បាំងវត្តមានរបស់ពួកគេ។
រុស្ស៊ីមិនបានបដិសេធការចូលរួមរបស់ទាហានកូរ៉េខាងជើងក្នុងសង្គ្រាមដែលខ្លួនបានធ្វើនៅអ៊ុយក្រែនតាំងពីខែកុម្ភៈ ឆ្នាំ២០២២មកម្ល៉េះ។ ប៉ុន្តែក្នុងដំណាក់កាលចុងក្រោយនៃភាពសាយភាយនៃការបញ្ជូនទ័ពរបស់កូរ៉េខាងជើង រុស្ស៊ីបានបដិសេធថា គ្មានវត្តមានកងទ័ពកូរ៉េខាងជើងឡើយ។
យោងទីភ្នាក់ងាររ៉យទ័រ បន្ទាប់ពីការបដិសេធដំបូង កូរ៉េខាងជើងក៏បានការពារគំនិតនៃការដាក់ពង្រាយទ័ពដូចទៅនឹងច្បាប់អន្តរជាតិ។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខដដែល បេសកជនរុស្ស៊ី លោក Vassily Nebenzia បាននិយាយថា អន្តរកម្មយោធារបស់រុស្ស៊ីជាមួយកូរ៉េខាងជើងមិនបំពានច្បាប់អន្តរជាតិនោះទេ ហើយថា ទីក្រុងមូស្គូមានសិទ្ធិស្វែងរកជំនួយពីដៃគូរបស់ខ្លួន៕
ដោយ រ៉ាន់ រើយ


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?