Connect with us

ព័ត៌មានអន្ដរជាតិ

កំពូលព្យុះទីហ្វុង កងរី ទៅដល់តៃវ៉ាន់ភ្លាម បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

បានផុស

នៅ

នៅរសៀលថ្ងៃព្រហស្បតិ៍ទី៣១ខែតុលាឆ្នាំ២០២៤ កំពូលព្យុះទីហ្វុង កងរី (Kong-rey) បានចូលដល់តៃវ៉ាន់ ដោយវាយប្រហារកោះនេះយ៉ាងពេញទំហឹង ហើយថែមទាំងបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង៧៣នាក់រងរបួសទៀតផង។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមជាព្យុះខ្លាំងកម្រិតទី៤, កងរី បានវាយប្រហារភាគខាងកើតកោះតៃវ៉ាន់ ជាមួយកម្លាំងខ្យល់១៨៤គីឡូម៉ែត្រក្នុងមួយម៉ោង ហើយមនុស្សម្នាក់ដែលស្លាប់នោះ គឺដោយសារដើមឈើបាក់សង្កត់លើរថយន្តរបស់គាត់នៅក្នុងតំបន់ Nantou។

ទីក្រុងតៃប៉ិ ក៏ប្រកាសអាសន្នរួចហើយដែរ និងថែមទាំងដាក់ពង្រាយកងកម្លាំងជិត ៣៥ ០០០នាក់ ឲ្យឈរជើងត្រៀមជួយសង្គ្រោះពលរដ្ឋក្នុងករណីចាំបាច់ទៀតផង។

(រូបថត៖ Getty)

កន្លែងធ្វើការនិងសាលារៀនជាច្រើននៅទូទាំងកោះតៃវ៉ាន់ ត្រូវបិទនៅថ្ងៃព្រហស្បតិ៍ ខណៈជើងហោះហើរក្នុងស្រុកនិងអន្តរជាតិជាង៤០០ជើង ត្រូវលុបចោល រីឯសេវាដឹកជញ្ជូនតាមជើ​ងទឹក ក៏ផ្អាកសិនដែរ។ លើសពីនេះ ផ្ទះជិត ១០ម៉ឺនខ្នង គឺមិនមានអគ្គិសនីប្រើប្រាស់ឡើយ។

សូមបញ្ជាក់ថា កងរី គឺជាព្យុះមានឥទ្ធិពលបំផុតដែលវាយប្រហារតៃវ៉ាន់ ក្នុងរយៈពេល៣០ឆ្នាំ ហើយក្រោយចាកចេញពីកោះនេះ កងរី នឹងបន្តបោកបក់លើ​​​​​ឆ្នេរ​សមុទ្រ​​នៃ​ខេត្ត Fujian ប្រទេស​ចិន នៅ​ព្រឹក​ថ្ងៃ​សុក្រ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តៃវ៉ាន់ បិទ​រាល់​សកម្មភាព​ទាំង​អស់ ត្រៀមខ្លួន​ទប់ទល់ព្យុះ កងរី ដែល​មិនធ្លាប់​មាន​ក្នុង​ពេល​៣០ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ២ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម២ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម