ព័ត៌មានអន្ដរជាតិ
ហេតុផលដែលរុស្ស៊ី ពិន័យ Google ២០ ០០០ ០០០ ០០០ ០០០ ០០០ ០០០ ០០០ ០០០ ០០០ ០០០ ០០០ដុល្លារ
ក្រោយមានការភ្ញាក់ផ្អើលចំពោះទំហំទឹកប្រាក់ដែលរុស្ស៊ី ពិន័យក្រុមហ៊ុន Google ពាក់ព័ន្ធការបិទមាតិការបស់ខ្លួន ពេលនេះវិមានក្រឹមឡាំងបានបញ្ជាក់យ៉ាងច្បាស់ថា ការដែលទីក្រុងមូស្គូពិន័យ Google ចំនួន២០ ០០០ ០០០ ០០០ ០០០ ០០០ ០០០ ០០០ ០០០ ០០០ ០០០ ០០០ដុល្លារ «២០ដេស៊ីលានដុល្លារ» គឺចង់ឲ្យពួកគេដឹងខ្លួននិងចូលមកដោះស្រាយបញ្ហាជាមួយគ្នា។

ក្នុងសេចក្តីរាយការណ៍របស់ RT កាលពីថ្ងៃព្រហស្បតិ៍ទី៣១ខែតុលាឆ្នាំ២០២៤ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បញ្ជាក់ថា «ការដែលប្រាក់ពិន័យមានចំនួនច្រើនបែបនេះ គឺរុស្ស៊ីមានបំណងឲ្យ Google យកចិត្តទុកដាក់ចំពោះបញ្ហានិងដោះស្រាយរឿងនេះ។ តួលេខនេះសឹងតែគ្មានអ្នកចេះអាន តែវាជានិមិត្តសញ្ញា។ Google មិនគួរកំណត់សកម្មភាព YouTuber របស់យើងដោយចេតនានោះទេ»។
តួលេខដ៏សម្បើមនេះ ត្រូវបានរាយការណ៍ជាលើកដំបូងដោយសារព័ត៌មាន RBK កាលពីថ្ងៃអង្គារ ហើយកើតចេញពីបណ្តឹងជាបន្តបន្ទាប់ដែលប្តឹង Google ដោយ YouTuber រុស្ស៊ីចំនួន១៧នាក់ ដែលចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ថាបានបិទមាតិកាដោយខុសច្បាប់ និងលុប channel YouTube របស់ពួកគេ។
ងាកទៅមើលខែតុលាឆ្នាំ២០២២ តុលាការអាជ្ញាកណ្តាលទីក្រុងមូស្គូ បានបញ្ជាឲ្យ Google បើក channel YouTube រុស្ស៊ីទាំងនោះវិញ ដោយដាក់ពិន័យ ១ ០២៨ដុល្លារក្នុងមួយថ្ងៃ ហើយការពិន័យនឹងកើនឡើងទ្វេដងជារៀងរាល់សប្ដាហ៍។ ដោយសារតែគ្មានដំណោះស្រាយ បច្ចុប្បន្នប្រាក់ពិន័យបានឈានដល់២០ដេស៊ីលានដុល្លារ ហើយនឹងបន្តកើនឡើងបន្ថែមទៀត៕
តាមពិតទៅ ជម្លោះរវាង Google និងអ្នកលេងអ៊ីនធើណិតរុស្ស៊ី ផ្ទុះឡើងតាំងតែពីឆ្នាំ២០២០មកម្ល៉េះ នៅពេលក្រុមហ៊ុនយក្សនេះ បិទ channel YouTube ទូរទស្សន៍ Tsargrad និងទីភ្នាក់ងារព័ត៌មាន RIA ដោយលើកឡើងពីទណ្ឌកម្មអាមេរិក ហើយរឿងកាន់តែអាក្រក់ក្រោយពេលទីក្រុងមូស្គូ កើតសង្គ្រាមជាមួយទីក្រុង កៀវ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Google កាត់បន្ថយបុគ្គលិក ១០០ នាក់ក្នុងផ្នែកជាច្រើនរបស់ក្រុមហ៊ុន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ