Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ព្រមានថា មីស៊ីលកូរ៉េខាងជើង អាចហោះដល់ដីគោកអាមេរិក

បានផុស

នៅ

ក្រោយបង្ហាញក្តីបារម្ភខ្លាំងចំពោះសមត្ថភាពដ៏អស្ចារ្យរបស់មីស៊ីលកូរ៉េខាងជើងដែលទើបបាញ់សាកល្បង, ប្រធានខុទ្ទកាល័យជប៉ុនលោក Yoshimasa Hayashi បានព្រមានថា មីស៊ីលអន្តរទ្វីបនេះ អាចហោះដល់ដីគោកអាមេរិកឯណោះ។

លោក Yoshimasa Hayashi (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃព្រហស្បតិ៍ទី៣១ខែតុលាឆ្នាំ២០២៤ BBC ចុះផ្សាយថា នេះគឺជាមីស៊ីលមានកម្លាំងខ្លាំងបំផុត ដោយហោះបានរយៈពេលរហូតដល់៨៦នាទី ក្នុងចម្ងាយជាង ១០០០គីឡូម៉ែត្រ ខណៈកម្ពស់របស់មីស៊ីលគឺឈានដល់ទៅ ៧ ០០០គីឡូម៉ែត្រឯណោះ នៅពេលវាឡើងដល់ចំណុចកំពូល ហើយបើមីស៊ីលមិនបាញ់បង្ហោះរាងកោងបែបនេះទេនោះ វាប្រហែលជាហោះបានឆ្ងាយជាងនេះទៀត។

ជុំវិញរឿងនេះ លោក Hayashi ព្រមានថា «ផ្អែកលើព័ត៌មានដែលយើងទទួលបានអំពីចម្ងាយហោះហើរនិងរយៈកម្ពស់នៃមីស៊ីល ICBM របស់កូរ៉េខាងជើងនេះ យើងជឿថា វាអាចហោះដល់ចម្ងាយ ១៥ ០០០គីឡូម៉ែត្រឯណោះ អាស្រ័យលើក្បាលគ្រាប់បំពាក់លើវា។ គ្មានអ្វីត្រូវឆ្ងល់ឡើយ មីស៊ីល​នេះពិតជាអាច​ធ្វើ​ដំណើរ​បាន​ឆ្ងាយ​ដល់​ដីគោក​​អាមេរិកមែន ព្រោះចម្ងាយ​រវាង​ប្រទេស​ទាំង​ពីរ មាន​ប្រមាណត្រឹម ៩ ៩០០ គីឡូម៉ែត្រប៉ុណ្ណោះ»។

មីស៊ីលកូរ៉េខាងជើង (រូបថត៖ AP)

ស្របពេលជាមួយគ្នានោះ លោក Hayashi បានថ្កោលទោសការបាញ់បង្ហោះនេះ ថាជាទង្វើគ្មានទំនួលខុសត្រូវបង្កើនភាពតានតឹងទូទាំងសហគមន៍អន្តរជាតិ ហើយអះអាងទៀតថា ទង្វើនេះមិនអាចទទួលយកបានសោះឡើយ។

ពាក់ព័ន្ធបញ្ហានេះដែរ ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ក៏បានថ្កោលទោសការធ្វើតេស្តរបស់កូរ៉េខាងជើងដូចគ្នា ដោយទាមទារឲ្យទីក្រុងព្យុងយ៉ាង បញ្ឈប់រាល់សកម្មភាពខុសច្បាប់និងឈប់បង្កអស្ថិរភាពបន្ថែមទៀត។

(រូបថត៖ AP)

ទោះបីជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងអះអាងថា ការបាញ់បង្ហោះនេះមិនបានទៅគំរាមកំហែងដល់យោធាអាមេរិក ក៏ដូចជាទឹកដីឬសម្ព័ន្ធមិត្តរបស់ខ្លួនណាមួយឡើយ។

សូមបញ្ជាក់ជាថ្មី ទីក្រុងព្យុងយ៉ាងបានបាញ់ ICBM លើកចុងក្រោយបំផុតនៅខែធ្នូឆ្នាំ២០២៣ ផ្គើនទៅនឹងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ មីស៊ីល​នោះធ្វើ​ដំណើរបាន៧៣នាទី និង​ហោះ​ហើរក្នុងរយៈ​ចម្ងាយ​ប្រហែល ១ ០០០ គីឡូម៉ែត្រ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មីស៊ីលដែលកូរ៉េខាងជើង ទើបបាញ់បង្ហោះ ជាមីស៊ីលឆ្លងទ្វីប មានសមត្ថភាពអស្ចារ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម