ព័ត៌មានអន្ដរជាតិ
លោក Zelensky ហួសចិត្តនឹងលោកខាងលិចថា ស្ងាត់មាត់ដូចគេចុករឿងកូរ៉េខាងជើងបញ្ជូនទ័ព
លោក Volodymir Zelensky មេដឹកនាំអ៊ុយក្រែន បានប្រាប់ថា ក្រុមប្រទេសលោកខាងលិចពុំមានប្រតិកម្មទាល់តែសោះ ពាក់ព័ន្ធនឹងការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងនៅលើទឹកដីប្រទេសរុស្ស៊ី ហើយបើបន្តដូច្នោះទៀត នោះចំនួនទ័ពក្រុងព្យុងយ៉ាងនឹងបន្តកើនឡើងបន្ថែមទៀតមិនខាន។

លោក Zelensky បានផ្ដល់បទសម្ភាសន៍ដល់ប៉ុស្ដិ៍ទូរទស្សន៍កូរ៉េ KBS កាលពីថ្ងៃទី៣១ខែតុលាថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌឺមៀរ ពូទីន «កំពុងសាកល្បងប្រតិកម្មពីលោកខាងលិចនៃក្រុមប្រទេសអង្គការណាតូ និងប្រតិកម្មពីកូរ៉េខាងត្បូង»។ លោកបន្តថា៖ «បើគ្មាននោះទេ ហើយខ្ញុំគិតថាប្រតិកម្មលើរឿងនេះគឺទទេតែម្ដង វាគឺសូន្យ នោះចំនួនកងទ័ពកូរ៉េខាងជើងនៅលើព្រំដែនរបស់យើងនឹងកើនឡើង»។
ទន្ទឹមនោះ មេដឹកនាំអ៊ុយក្រែន បានប្រាប់ថា លោកក៏មានការភ្ញាក់ផ្អើលផងដែរចំពោះភាពព្រងើយកន្ដើយពីមហាយក្សចិន។ លោកបន្ថែមថា លោកចង់ឲ្យប្រទេសជប៉ុន និងកូរ៉េខាងត្បូង ចាប់ដៃគ្នាជាមួយចិន អើពើនឹងទង្វើដែលកូរ៉េខាងជើងកំពុងធ្វើ ដោយនិយាយថា៖ «កូរ៉េខាងជើងឥលូវនេះកំពុងទាញតំបន់ទាំងមូលចូលទៅក្នុងសង្គ្រាមហើយ»។
ការលើកឡើងរបស់លោក Zelensky ធ្វើឡើងបន្ទាប់ពីមានការអំពាវនាវពីរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ឲ្យកងកម្លាំងក្រុងព្យុងយ៉ាងដកខ្លួនចេញពីរុស្ស៊ី ហើយព្រមានថា ទ័ពកូរ៉េខាងជើងកំពុងបន្លំស្លៀកឯកសណ្ឋានទ័ពរុស្ស៊ី ដើម្បីចូលសមរភូមិប្រឆាំងនឹងអ៊ុយក្រែន។
កូរ៉េខាងត្បូង ធ្លាប់បានចោទកូរ៉េខាងជើងជាយូរណាស់មកហើយថាបានបញ្ជួនសព្វាវុធជួយក្រុងមូស្គូប្រយុទ្ធជាមួយអ៊ុយក្រែន ហើយចោទក្រុងព្យុងយ៉ាងថាបានដាក់ពង្រាយទ័ពក្នុងចំនួនច្រើនឲ្យរុស្ស៊ី ក្រោយពេលលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ចុះសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយលោក ពូទីន កាលពីខែមិថុនាកន្លងទៅ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?