Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ព្រមាន​វាយ​បក​យ៉ាង​ចាស់​ដៃ និង​ធ្វើ​ឲ្យ​អ៊ីស្រាអែល​មាន​វិប្បដិសារី

បានផុស

នៅ

ត្បិត​មាន​ការ​ព្រមាន​ជា​ហូរហែ​​ពី​អ៊ីស្រាអែល​កុំ​ឲ្យ​​អ៊ីរ៉ង់​​​​​សងសឹក​វិញ​​ក៏​ដោយ ក៏​អ៊ីរ៉ង់​​បាន​​ប្ដេជ្ញា​​ថា ខ្លួន​នឹង​វាយ​បក​​ ហើយ​ការ​ឆ្លើយ​តប​​នេះ​នឹង​ខ្លាំង​ក្លា​​ជាក់​ជា​មិន​ខាន។ ការ​​ប្រកាស​នេះ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ដោយ​លោក Mohammad Mohammadi Golpayegani ដែល​ជា​ជំនួយការ​ជាន់​ខ្ពស់​របស់​​មេ​ដឹក​នាំ​កំពូល​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei បន្ទាប់​ពី​អ៊ីស្រាអែល​បាន​បើក​ការ​វាយ​ប្រហារ​លើ​ទីតាំង​យោធា​​អ៊ីរ៉ង់​​កាល​ពី​ថ្ងៃ​​សៅរ៍​សប្ដាហ៍​មុន ដែល​នេះ​គឺ​ជា​ការ​សងសឹក​​​ក្រោយ​ការ​បាញ់​មីស៊ីល​ប្រមាណ​២០០​គ្រាប់​របស់​ក្រុង​តេហេរ៉ង់​ចូល​លើ​ទឹក​ដី​​អ៊ីស្រាអែល​កាលពិ​ថ្ងៃ​ទី​១​ខែ​តុលា។

​លោក Mohammad Mohammadi Golpayegani (រូបភាព៖ Tasnim)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Golpayegani បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ក្នុង​ស្រុក Tasnim ថា៖ «សកម្មភាព​ថ្មីៗ​ពីរបប​អ៊ីស្រាអែល​​នៅ​ក្នុង​ការ​វាយ​ប្រហារ​ផ្នែក​ខ្លះ​នៃ​ប្រទេស​​របស់​យើង​ គឺ​ជា​​ចំណាត់ការ​បង្ក​គ្រោះថ្នាក់ ហើយ​សាធារណរដ្ឋ​​អ៊ីស្លាម​អ៊ីរ៉ង់​នឹង​​ធ្វើ​ការ​ឆ្លើយ​តប​​ដ៏​សាហាវ និង​ធ្វើ​ឲ្យ​មាន​វិប្បដិសារី»។

ទន្ទឹម​នោះ លោក​បាន​កោត​សរសើរ​កង​កម្លាំង​ការពារ​ដែន​អាកាស​អ៊ីរ៉ង់​ថា​​បាន «រារាំង​ការ​វាយ​ចូល​របស់​ក្រុម​ប្រយុទ្ធ​​របប​អ៊ីស្រាអែល​​​នៅ​លើ​ទឹក​ដី» របស់​ខ្លួន ហើយ​និយាយ​ថា ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​បង្ក​ការ​ខូចខាត​តិចតួច​តែ​​ប៉ុណ្ណោះ។

លោក Golpayegani គឺជា​បុព្វជិត​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​ ដើរ​តួ​នាទី​ជា​ប្រធាន​ការិយាល័យ​របស់​មេ​ដឹក​នាំ​កំពូល​អ៊ីរ៉ង់លោក Khamanei ដែល​អាច​សម្រេច​រាល់​កិច្ចការ​ទាំង​ឡាយ​​នៅ​ក្នុង​ប្រទេស។

សូម​បញ្ជាក់​ថា ក្រោយ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល កង​កម្លាំង​អ៊ីរ៉ង់​បាន​និយាយ​ថា យោធា​របស់​ខ្លួន​ចំនួន ៤​នាក់ និង​ជន​ស៊ីវិល​ម្នាក់​ ​ត្រូវ​បាន​សម្លាប់​ ហើយ​​មាន​​ការ​ខូចខាត​ខ្លះ​ទៅ​លើ​ប្រព័ន្ធ​រ៉ាដា​ក្នុង​ប្រទេស​ចំនួន​២ទៅ​៣​កន្លែង​ប៉ុណ្ណោះ ខណៈ​ខាង​ភាគី​អ៊ីស្រាអែល​វិញ បាន​ប្រាប់​ថា ខ្លួន​បាន​វាយ​ប្រហារ​ចំ​គោលដៅ​​​យោធា​ និង​រោងចក្រ​ផលិត​មីស៊ីល​របស់​អ៊ីរ៉ង់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម