ព័ត៌មានអន្ដរជាតិ
ប៉ូលិសម៉ូសំប៊ិកបាញ់សម្លាប់មនុស្សយ៉ាងហោច១០នាក់ក្នុងការតវ៉ាក្រោយការបោះឆ្នោត
យ៉ាងហោចណាស់មនុស្ស១០នាក់ត្រូវបានប៉ូលិសបាញ់សម្លាប់និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស ក្នុងការបង្ក្រាបភាពចលាចល បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីប្រទេសម៉ូសំប៊ិកនៅតំបន់អាហ្វ្រិកខាងកើត ខណៈដែលគណបក្សប្រឆាំងបានរៀបចំការតវ៉ាបន្ថែមទៀតប្រឆាំងនឹងការបោះឆ្នោតដែលត្រូវបានរិះគន់ថាមានការក្លែងបន្លំ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃទី០១ខែវិច្ឆិកានេះ។

លោក Daniel Chapo ត្រូវបានប្រកាសថា ជាអ្នកឈ្នះការបោះឆ្នោតនៅថ្ងៃទី១៤ខែតុលា ដោយពង្រីករយៈពេល ៤៩ឆ្នាំរបស់គណបក្ស Frelimo ចាប់តាំងពីការទទួលបានឯករាជ្យពីប្រទេសព័រទុយហ្គាល់ក្នុងឆ្នាំ១៩៧៥។ លោក Chapo បន្តតំណែងពីប្រធានាធិបតី Filipe Nyusi ដែលកំពុងកាន់អំណាច។
បន្ទាប់ពីការបោះឆ្នោតគណបក្ស Frelimo ត្រូវបានគេចោទប្រកាន់ជាហូរហែពីការរៀបចំការបោះឆ្នោត ហើយកងកម្លាំងសន្តិសុខរបស់ប្រទេស ម៉ូសំប៊ិកធ្លាប់ត្រូវបានគេរិះគន់ចំពោះការបង្ក្រាបការតវ៉ាដោយកម្លាំងបណ្ដាលឲ្យមានមនុស្សស្លាប់។ លើសពីនេះគណបក្សប្រឆាំងបានអះអាងពីការក្លែងបន្លំនៅថ្ងៃបោះឆ្នោត ខណៈដែលអ្នកសង្កេតការណ៍មកពីសហភាពអឺរ៉ុបបាននិយាយនៅក្នុងរបាយការណ៍ក្រោយៗថាមានភាពមិនប្រក្រតីក្នុងការរាប់សន្លឹកឆ្នោត ហើយលទ្ធផលមួយចំនួនត្រូវបានផ្លាស់ប្តូរ។
ភាពតានតឹងបានកើនឡើងខ្ពស់នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងនេះ និងភ្លាមៗ បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី៩ខែតុលា ប៉ុន្តែភាពចលាចលកាន់តែខ្លាំងឡើងនៅពេលដែលមន្ត្រីជាន់ខ្ពស់ពីររូបនៃគណបក្សប្រឆាំងត្រូវបានសម្លាប់នៅក្នុងរថយន្តរបស់ពួកគេក្នុងរដ្ឋធានី Maputo កាលពីថ្ងៃទី១៨ខែតុលា ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណវាយប្រហារទាំងយប់ ដោយបានបាញ់ ២៥ គ្រាប់ទៅលើរថយន្តពួកគេ។

ការសម្លាប់នេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយក្នុងប្រទេសម៉ូសំប៊ិកថាមានហេតុផលនយោបាយ ដោយសារជនរងគ្រោះម្នាក់ក្នុងចំនោមជនរងគ្រោះគឺជាមេធាវី និងជាទីប្រឹក្សារបស់លោក Venancio Mondlane ដែលជាបេក្ខភាពប្រឆាំងដ៏សំខាន់សម្រាប់ប្រធានាធិបតីដែលជាប់ចំណាត់ថ្នាក់ទីពីរនៅក្នុងការបោះឆ្នោត។
សមាគមវេជ្ជសាស្ត្រនៃប្រទេសម៉ូសំប៊ិក និងក្រុមវេជ្ជបណ្ឌិត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃពុធថា មនុស្សចំនួន ១០ នាក់បានស្លាប់ដោយសាររបួសដោយគ្រាប់កាំភ្លើង និង ៦៣ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការតវ៉ារវាងថ្ងៃទី ១៨ ដល់ថ្ងៃទី ២៦ ខែតុលា។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើ «ការប្រើប្រាស់កម្លាំងហួសហេតុ» ។
ទោះបីជាយ៉ាងណាមេដឹកនាំបក្សប្រឆាំង Mondlane បានអំពាវនាវឱ្យមានការតវ៉ាថ្មីរយៈពេលមួយសប្តាហ៍ដើម្បីចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍៕


អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?