ព័ត៌មានអន្ដរជាតិ
របាយការណ៍ថ្មីរបស់អាមេរិក បង្ហាញថា ទ័ពកូរ៉េខាងជើង ៨ ០០០នាក់កំពុងនៅព្រំដែនអ៊ុយក្រែន
របាយការណ៍ថ្មីចុងក្រោយរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ទាហានចំនួន ៨ ០០០នាក់របស់ក្រុងព្យុងយ៉ាងកំពុងមានវត្តមាននៅលើទឹកដីប្រទេសរុស្ស៊ីកៀកនឹងព្រំដែនអ៊ុយក្រែន ហើយកំពុងត្រៀមខ្លួនជួយវិមានក្រឹមឡាំងប្រឆាំងនឹងក្រុងកៀវនាពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២៤។
លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រាប់ថា ក្នុងចំណោមទាហានទាំង ៨ ០០០នាក់របស់កូរ៉េខាងជើង អាមេរិកមិនទាន់សង្កេតឃើញថាមានកងកម្លាំងណាមួយចូលទៅក្នុងសមរភូមិប្រយុទ្ធជាមួយអ៊ុយក្រែននៅឡើយទេ។ យ៉ាងណា លោកបានបន្ថែមថា អាមេរិករំពឹងថា ទាហានកូរ៉េខាងជើងនឹងចូលខ្លួនប្រយុទ្ធលើសមរភូមិនាពេលឆាប់ៗខាងមុខ។
លោក Blinken បានបន្តថា រុស្ស៊ីបាននិងកំពុងបង្វឹកទាហានកូរ៉េខាងជើងឲ្យប្រើប្រាស់កាំភ្លើងធំ ដ្រូន និងមូលដ្ឋាននៃប្រតិបត្តិការថ្មើរជើង ដែលង្ហាញថា រុស្ស៊ីមានគោលបំណងយ៉ាងច្បាស់ក្រឡែតក្នុងការប្រើប្រាស់កម្លាំងទាំងនោះឲ្យចូលទៅបម្រើការនៅជួរមុខ។
កន្លងមក អាមេរិកធ្លាប់ប៉ាន់ស្មានថាមានទាហានកូរ៉េខាងជើងប្រមាណ ១ម៉ឺននាក់នៅរុស្ស៊ី។ ចំណែកឯ កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តរបស់ខ្លួន បានប៉ាន់ស្មានថាមាន ១១ ០០០នាក់ ខណៈអ៊ុយក្រែនវិញ ថាមានដល់ទៅ ១២ ០០០នាក់។
ការរឹតបន្តឹងទំនាក់ទំនងរវាងក្រុងព្យុងយ៉ាង និងក្រុងមូស្គូ បានបង្កជាក្ដីព្រួយបារម្ភខ្លាំងនៅជុំវិញពិភពលោកថាអាចបណ្ដាលឲ្យសង្គ្រាមរីករាលដាលកាន់តែធំឡើង ព្រោះតែវាមានឱកាសខ្ពស់ដែលថា កូរ៉េខាងជើងនឹងស្នើសុំការបញ្ជូនបច្ចេកវិទ្យាពីរុស្ស៊ីជួយដល់កម្មវិធីអាវុធរបស់ខ្លួន រួមទាំងសព្វាវុធនុយក្លេអ៊ែរ មីស៊ីលប៉ាលិស្ទិកអន្តរទ្វីប និងផ្កាយរណបឈ្លបការណ៍ សម្រាប់ជាថ្នូរនឹងការដាក់ពង្រាយកងកម្លាំងរបស់ខ្លួនជួយរុស្ស៊ីប្រឆាំងអ៊ុយក្រែន៕
ដោយ៖ ឈាង
ចុចអាន៖ កូរ៉េខាងត្បូង ប្រាប់ថា ខ្លួននឹងមិនបញ្ជូនទ័ពជួយអ៊ុយក្រែននោះទេ
-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច