ព័ត៌មានអន្ដរជាតិ
វៀតណាម ជម្លៀសពលរដ្ឋរាប់ម៉ឺននាក់ព្រោះទឹកជំនន់ ខណៈមនុស្សស្លាប់ កើនដល់១២នាក់
ភាគកណ្តាលប្រទេសវៀតណាម មិនទាន់ធូរស្រាលពីឥទ្ធិពលព្យុះ ត្រាមី ឡើយ ព្រោះថា គិតត្រឹមពេលនេះ មានមនុស្សចំនួន១២នាក់ហើយដែលបាត់បង់ជីវិត និងរាប់ម៉ឺននាក់ត្រូវជម្លៀស។

ក្រៅពីឆក់យកជីវិតមនុស្សហើយនោះ គ្រោះធម្មជាតិនេះក៏បណ្តាលឲ្យមនុស្ស៧នាក់រងរបួស ពន្លិចកប៉ាល់ចំនួន៥គ្រឿងនិងជន់លិចផ្ទះប្រមាណ ៣៤ ០០០ខ្នងផងដែរនៅក្នុងខេត្ត ក្វាងប៊ិញ។
ព្យុះត្រាមី បានចាប់ផ្តើមវាយប្រហារប្រទេសវៀតណាម កាលពីសប្តាហ៍មុនជាមួយកម្លាំងខ្យល់ ៨៨គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបើគិតក្នុងរយៈពេល៤ថ្ងៃកន្លងមកនេះ ឥទ្ធិពលរបស់វាបានបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ បង្ខំមនុស្សជាង៩ ២៩០គ្រួសារ ត្រូវជម្លៀសចេញពីផ្ទះសម្បែង។

ទោះយ៉ាងណា ត្បិតតំបន់ខ្លះហាក់ធូរស្បើយបន្តិចមែន ប៉ុន្តែកម្ពស់ទឹកទន្លេគៀនយ៉ាង នៅតែមានកម្រិតគ្រោះថ្នាក់ពោលគឺ ២.៣៥ម៉ែត្រ បង្កហានិភ័យដល់ប្រជាពលរដ្ឋ។
ទឹកជំនន់ក៏ បានបំផ្លាញដំណាំលើផ្ទៃដី ៧៩១ហិកតា, សម្លាប់មាន់ទាជាង ៧០ ៥០០ក្បាល និងសត្វពាហនៈជិត៥០០ក្បាល ថែមទាំងបំផ្លាញកសិដ្ឋានចិញ្ចឹមត្រីចំនួន៧១៦ហិកតាផងដែរ។
ទន្ទឹមនោះ គណៈកម្មាធិការបង្ការ ស្វែងរកនិងជួយសង្គ្រោះគ្រោះមហន្តរាយធម្មជាតិខេត្ត បានប៉ាន់ស្មានអំពីការខាតបង់ថាមានប្រហែល៥០០ពាន់លានដុង (១៩.៧លានដុល្លារអាមេរិក)៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ