Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ អាចវាយអ៊ីស្រាអែល មុនបោះឆ្នោតអាមេរិក

បានផុស

នៅ

ចារកម្មអ៊ីស្រាអែលបានទម្លាយថា ប្រទេសអ៊ីរ៉ង់ អាចបើកការវាយប្រហារលើខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ពោលគឺមិនហួសការបោះឆ្នោតប្រធានាធិបតីអាមេរិកថ្ងៃ៥វិច្ឆិកាទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន WION នៅថ្ងៃសុក្រទី១ខែវិច្ឆិកាឆ្នាំ២០២៤។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពខាងលើហ៊ានអះអាងថា អ៊ីរ៉ង់ នឹងយកទឹកដីប្រទេសអ៊ីរ៉ាក់ ជាចំណុចបើកការវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើកនិងមីស៊ីលច្រើនគ្រាប់។ ទោះបីជាយ៉ាងណាក៏ដោយ ចារកម្មអ៊ីស្រាអែល មិនផ្តល់ព័ត៌មានលម្អិតឲ្យលើសនេះ នោះទេ។

ការព្រមាននេះកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ៊ីរ៉ង់​​ប្ដេជ្ញា​​ថា ខ្លួន​នឹង​វាយ​បក​​ ហើយ​ការ​ឆ្លើយ​តប​​នឹង​ខ្លាំង​ក្លា រហូតធ្វើឲ្យអ៊ីស្រាអែល​មាន​វិប្បដិសារី​ ថែមទៀតផង។

(រូបថត៖ AP)

សម្តីនេះគឺចេញពីមាត់​លោក Mohammad Mohammadi Golpayegani ដែល​ជា​ជំនួយការ​ជាន់​ខ្ពស់​របស់​​មេ​ដឹក​នាំ​កំពូល​អ៊ីរ៉ង់​ Ayatollah Ali Khamenei ក្រោយ​អ៊ីស្រាអែល ​បើក​ការ​វាយ​ប្រហារ​លើ​ទីតាំង​យោធា​​អ៊ីរ៉ង់​​កាល​ពី​ថ្ងៃ​​សៅរ៍​សប្ដាហ៍​មុន ដើម្បី​សងសឹកចំពោះ​ការ​បាញ់​មីស៊ីល​ប្រមាណ​២០០​គ្រាប់​របស់ទី​ក្រុង​តេហេរ៉ង់ ​ចូល​ទឹក​ដី​​អ៊ីស្រាអែល​នៅ​ថ្ងៃ​ទី​១​ខែ​តុលា។

លោក Golpayegani បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ក្នុង​ស្រុក Tasnim ថា «សកម្មភាព​ថ្មីៗ​ពីរបប​អ៊ីស្រាអែល​​នៅ​ក្នុង​ការ​វាយ​ប្រហារ​ផ្នែក​ខ្លះ​នៃ​ប្រទេស​​របស់​យើង​ គឺ​ជា​​ចំណាត់ការ​បង្ក​គ្រោះថ្នាក់ ហើយ​សាធារណរដ្ឋ​​ឥស្លាម​អ៊ីរ៉ង់​នឹង​​ធ្វើ​ការ​ឆ្លើយ​តប​​ដ៏​សាហាវ និង​ធ្វើ​ឲ្យ​មាន​វិប្បដិសារី»។

​លោក Mohammad Mohammadi Golpayegani (រូបភាព៖ Tasnim)

សូម​បញ្ជាក់​ជាថ្មី ក្រោយ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល កង​កម្លាំង​អ៊ីរ៉ង់​ ​និយាយ​ថា យោធា​របស់​ខ្លួន​ចំនួន ៤​នាក់ និង​ជន​ស៊ីវិល​ម្នាក់​ ​ត្រូវ​បាន​សម្លាប់​ ហើយ​​មាន​​ការ​ខូចខាត​ខ្លះ​ទៅ​លើ​ប្រព័ន្ធ​រ៉ាដា​ក្នុង​ប្រទេស​ចំនួន​២ទៅ​៣​កន្លែង​ប៉ុណ្ណោះ ខណៈ​ខាង​ភាគី​អ៊ីស្រាអែល​វិញ បាន​ប្រាប់​ថា ខ្លួន​បាន​វាយ​ប្រហារ​ចំ​គោលដៅ​​​យោធា​ និង​រោងចក្រ​ផលិត​មីស៊ីល​របស់​អ៊ីរ៉ង់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីរ៉ង់ ព្រមាន​វាយ​បក​យ៉ាង​ចាស់​ដៃ និង​ធ្វើ​ឲ្យ​អ៊ីស្រាអែល​មាន​វិប្បដិសារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ៩ នាទីutes មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

សន្តិសុខសង្គម៩ នាទីutes មុន

មន្ត្រីជំនាញ ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ៩ ម៉ឺន ៦ ពាន់គ្រាប់ ខុសច្បាប់មកពីវៀតណាម

ព័ត៌មានជាតិ១៣ នាទីutes មុន

ព្រលានយន្តហោះសៀមរាប ត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេល ប្រសិនមានគ្រោះថ្នាក់ឡើង

ចំណីផ្លូវ
សន្តិសុខសង្គម១៧ នាទីutes មុន

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និង​ហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

Sokha Hotels

ព័ត៌មានពេញនិយម