Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះឈ្មោះ​ខ្មែរ «កងរី» គំរាមកំហែងដល់ទីក្រុងសៀងហៃ និងឆ្នេរសមុទ្រចិន បន្ទាប់ពីវាយប្រហារ​កោះតៃវ៉ាន់

បានផុស

នៅ

មនុស្ស​ពីរ​នាក់​បាន​ស្លាប់​និង​ជាង ៥០០នាក់​ផ្សេង​ទៀត​រង​របួស​ដោយ ព្យុះកងរី នៅ​តៃវ៉ាន់ ខណៈវាបានចុះខ្សោយទៅជាព្យុះត្រូពិច បន្ទាប់ពីចាកចេញពីកោះនេះ ប៉ុន្តែនៅតែនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងបន្តទៅកាន់ទីក្រុងសៀង​ហៃ​ និង​ផ្នែក​ក្បែរៗនៃឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិន។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០១ខែវិច្ឆិកានេះផ្សាយថា មជ្ឈមណ្ឌល​ឧតុនិយម​ជាតិ​ បានឲ្យដឹង​ថា ព្យុះ «កងរី» ដែល​យក​ឈ្មោះ​​​«ព្យុះ​ខ្មែរ​» បាន​ធ្វើ​ដំណើរ​ទៅ​ភាគ​ឦសាន​តាម​បណ្តោយ​ឆ្នេរ​ប្រទេស​ចិន​ដោយ​មាន​ខ្យល់​បក់​ក្នុង​ល្បឿន៨៣ គីឡូម៉ែត្រ​ក្នុង​​មួយ​​ម៉ោង ហើយ​អាចបោកបក់​ក្នុង​ខេត្ត Zhejiang មុន​នឹង​ត្រឡប់​ទៅ​សមុទ្រ​វិញ ខណៈខេត្ត Zhejiang និងខេត្ត Fujian ដែល​នៅជិតខាងបានផ្អាកផ្លូវសាឡាងជាច្រើនកន្លែង មុនពេលព្យុះនេះខិតជិតមកដល់។

​​ខ្យល់ព្យុះទីហ្វុងនេះ​បានឆ្លងកាត់ភាគខាងជើងនៃ​ប្រទេស​ហ្វីលីពីន​កាលពីដើមសប្តាហ៍នេះ ដោយជំរុញឱ្យមានការជម្លៀសចេញ​ជា​​​ថ្មី តែប៉ុន្មានថ្ងៃបន្ទាប់ពីការបំផ្លិចបំផ្លាញនៃព្យុះត្រូពិច «ត្រាមី» ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៥ នាក់។

ជាមួយគ្នានេ៤ះភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយ ត្រាមី ក៏បានសម្លាប់មនុស្ស ៧នាក់ក្នុងសប្តាហ៍នេះនៅក្នុងខេត្ត Hainan របស់ប្រទេសចិន ខណៈដែលព្យុះនេះបានឆ្លងកាត់ដោយកោះនេះ ដែលត្រូវបានគេស្គាល់ថាជារមណីយដ្ឋានឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេស៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ២ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

ព័ត៌មានជាតិ៤ ម៉ោង មុន

ថ្ងៃទី ១ ពិធីបុណ្យចូលឆ្នាំ ​ទេសចរ​មក​លេង​ខេត្តបាត់ដំបងកើនឡើង​ ទាំង​ទេសចរជាតិ​និង​អន្តរជាតិ

ព័ត៌មានជាតិ៥ ម៉ោង មុន

ថ្ងៃដំបូង «សង្ក្រាន្ដវត្តភ្នំ»មានពលរដ្ឋជិត៥០ម៉ឺននាក់ទៅលេងបាញ់ទឹក លាបម្សៅ នៅវត្តភ្នំ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានជាតិ២ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានជាតិ២២ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានជាតិ៦ ម៉ោង មុន

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

Sokha Hotels

ព័ត៌មានពេញនិយម