ព័ត៌មានអន្ដរជាតិ
ចិន ថា ការរឹតចំណងទ្វេភាគីរវាងកូរ៉េខាងជើងនិងរុស្ស៊ី គឺជារឿងរបស់គេ
ស្របពេលសហរដ្ឋអាមេរិក កំពុងបារម្ភអំពីការបញ្ជូនទ័ពកូរ៉េខាងជើង ទៅប្រយុទ្ធនៅសមរភូមិអ៊ុយក្រែននិងទំនាក់ទំនងកាន់តែស្អិតរមួតរវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងមូស្គូ, អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បានបញ្ជាក់ថា «កូរ៉េខាងជើងនិងរុស្ស៊ី ជារដ្ឋអធិបតេយ្យភាពឯករាជ្យ។ ការដែលពួកគេអភិវឌ្ឍទំនាក់ទំនងទ្វេភាគីគឺជារឿងរបស់គេ»។
លោកលើកឡើងថា «ទីក្រុងប៉េកាំងមិនបានដឹងអ្វីឡើយអំពីការកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកូរ៉េខាងជើងនិងរុស្ស៊ី។ នោះគឺជារឿងរបស់ពួកគេ ប៉ុន្តែចិនសង្ឃឹមថា ភាគីទាំងឡាយនឹងជួយបន្ធូរបន្ថយស្ថានការណ៍ ហើយការងារសម្រាប់ដំណោះស្រាយនយោបាយចំពោះវិបត្តិអ៊ុយក្រែនគឺមិនផ្លាស់ប្តូរ»។
លើការឡើងរបស់អ្នកនាំពាក្យរូបនេះគឺឆ្លើយតបទៅការចោទប្រកាន់របស់ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី ដែលថា លោកពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដែលចិន នៅស្ងៀមឈឹង ជុំវិញរឿងកូរ៉េខាងជើង បញ្ជូនទ័ពទៅជួយរុស្ស៊ី។
លោកបានបង្ហោះសារលើបណ្តាញសង្គម X ថា «ខ្ញុំបានផ្តល់បទសម្ភាសដល់ទូរទស្សន៍ KBS របស់កូរ៉េខាងត្បូង ដោយសង្កត់ធ្ងន់លើតួនាទីផ្លូវការរបស់កូរ៉េខាងជើងនៅក្នុងសង្គ្រាមនេះ។ វាមិនមែនគ្រាន់តែជាអាវុធឬកម្មករនៅក្នុងរោងចក្ររុស្ស៊ីនោះទេ ទាហានកូរ៉េខាងជើងស្ថិតនៅក្នុងទីក្រុង Kursk ដែលជាទឹកដីកាន់កាប់របស់យើង។ ត្រៀមប្រយុទ្ធនឹងអ៊ុយក្រែន នេះជាសង្រ្គាមប្រទេសពីរទល់នឹងមួយ។ សកម្មភាពរបស់កូរ៉េខាងជើងមិនមែនចៃដន្យទេ ពួកគេមានគោលដៅយុទ្ធសាស្ត្រ។ ខ្ញុំភ្ញាក់ផ្អើលនឹងភាពស្ងៀមស្ងាត់របស់ចិន។ ខ្ញុំមិនអាចនិយាយថា ចិននៅខាងយើងទេ ប៉ុន្តែជាតំបន់។ អ្នកធានាសន្តិសុខ ភាពស្ងៀមស្ងាត់របស់ចិន មិនស្រួលទេ»។
តាមរបាយការណ៍ចុងក្រោយរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ទាហានចំនួន ៨ ០០០នាក់របស់ក្រុងព្យុងយ៉ាងកំពុងមានវត្តមាននៅលើទឹកដីប្រទេសរុស្ស៊ីកៀកនឹងព្រំដែនអ៊ុយក្រែន ហើយកំពុងត្រៀមខ្លួនជួយវិមានក្រឹមឡាំងប្រឆាំងនឹងក្រុងកៀវនាពេលប៉ុន្មានថ្ងៃខាងមុខ។
លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រាប់ថា ក្នុងចំណោមទាហានទាំង ៨ ០០០នាក់របស់កូរ៉េខាងជើង អាមេរិកមិនទាន់សង្កេតឃើញថាមានកងកម្លាំងណាមួយចូលទៅក្នុងសមរភូមិប្រយុទ្ធជាមួយអ៊ុយក្រែននៅឡើយទេ។ យ៉ាងណា លោកបានបន្ថែមថា អាមេរិករំពឹងថា ទាហានកូរ៉េខាងជើងនឹងចូលខ្លួនប្រយុទ្ធលើសមរភូមិនាពេលឆាប់ៗខាងមុខ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូរ៉េខាងជើង ប្រកាសឈរប្រកៀកស្មារុស្ស៊ី រហូតដល់ទីក្រុងមូស្គូឈ្នះ
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ