ព័ត៌មានអន្ដរជាតិ
មនុស្សយ៉ាងហោច១៤នាក់ស្លាប់ក្នុងហេតុការណ៍បាក់ដំបូលស្ថានីយរថភ្លើងនៅស៊ែប៊ី
ដំបូលបេតុងមួយនៅពីលើច្រកចូលនៃស្ថានីយរថភ្លើងក្នុងទីក្រុង Novi Sad ភាគខាងជើងប្រទេសស៊ែប៊ីក្នុងតំបន់អឺរ៉ុបបាក់រលំសង្កត់មនុស្សយ៉ាងហោចណាស់១៤នាក់ ខណៈមានការបារម្មណ៍ថា មានមនុស្សបន្ថែមទៀតកប់នៅក្រោមគំនរបាក់បែក។
ទីភ្នាក់ព័ត៌មាន AP នៅថ្ងៃទី០២ខែតុលានេះ បានផ្សាយដោយដកស្រង់សម្តីរបស់រដ្ឋមន្ត្រីមហាផ្ទៃស៊ែប៊ី លោក Ivica Dacic ដែលនិយាយថា មនុស្សបីនាក់ត្រូវបានជួយសង្គ្រោះនិងបញ្ជូនទៅមន្ទីរពេទ្យដោយរបួសធ្ងន់ធ្ងរ ខណៈចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត ព្រោះអាចមានមនុស្សបន្ថែមទៀតកប់នៅក្រោមគំនរបាក់បែក។
ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានបញ្ជាក់ក្នុងសុន្ទរកថាមួយថា មនុស្ស១៤នាក់បានស្លាប់ក្នុងនោះមានក្មេងស្រីអាយុ៦ឆ្នាំម្នាក់ និងពលរដ្ឋនៃប្រទេសម៉ាសេដូនខាងជើងម្នាក់ ចំណែកជនរងគ្រោះប្រាំនាក់ទៀតនៅមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ។
ក្រុមហ៊ុនផ្លូវដែករដ្ឋរបស់ប្រទេសស៊ែប៊ីបានឲុ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោង ១១និង៥០នាទីព្រឹក ម៉ោងក្នុងស្រុក ខណៈស្ថានីយរថភ្លើងនេះត្រូវបានជួសជុលពីរដងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយអ្នករិះគន់ប្រធានាធិបតីផ្តាច់ការបានសន្មតថាគ្រោះមហន្តរាយនេះបណ្ដាលមកពីអំពើពុករលួយ និងការជួសជុលមិនមានស្ដង់ដារ។
ទោះបីជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី Vucic បាននិយាយថា ដំបូលនេះមិនមែនជាផ្នែកនៃការជួសជុលនាពេលថ្មីៗនេះទេ ហើយបានសន្យាថានឹងកំណត់ទាំង «ការទទួលខុសត្រូវផ្នែកនយោបាយ និងព្រហ្មទណ្ឌ» ចំពោះការបាក់រលំនេះ។ រដ្ឋាភិបាលនៃប្រទេសស៊ែប៊ីក៏បានប្រកាសថ្ងៃសៅរ៍នេះជាថ្ងៃកាន់ទុក្ខ ដោយមានអ្នកស្រុកជាច្រើនអុជទៀននៅលើផ្លូវក្បែរស្ថានីយរថភ្លើងបង្ហាញពីការកាន់ទុក្ខចំពោះអ្នកបាត់បង់ជីវិត។
គួរបញ្ជាក់ថាដំបូលនេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩៦៤ ខណៈការស៊ើបអង្កេតមួយកំពុងដំណើរការដើម្បីស្វែករកមូលហេតុ និងអ្នកណាជាអ្នកទទួលខុសត្រូវចំពោះសោកនាដកម្មនេះ៕
អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?