ព័ត៌មានអន្ដរជាតិ
សមត្ថកិច្ចថៃចាប់ខ្លួនបណ្តាញជួញដូរមនុស្សនៅខេត្តជាប់ព្រំដែនកម្ពុជា
ប៉ូលិសថៃបានចាប់ខ្លួនជនសង្ស័យរត់ពន្ធមនុស្ស៣នាក់នៅខេត្តចន្ទបូរី (Chanthaburi) ជាប់ព្រំដែនកម្ពុជា និងនៅទីក្រុងបាងកក ជុំវិញការស្លាប់របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន៣នាក់ ដែលថប់ដង្ហើមក្នុងរថយន្តដឹកទំនិញក្នុងប្រទេសថៃ។ នេះបើតាមមន្ត្រីបាននិយាយកាលពីថ្ងៃទី២ខែវិច្ឆិកា។

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបីនាក់បានស្លាប់ និង៦នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីអ្នកជួញដូរបានដឹកមនុស្ស២៦នាក់ដោយការវេចខ្ចប់ សម្រាប់ដឹកឆ្លងកាត់ព្រំដែនថៃ-មីយ៉ាន់ម៉ាតាមរថយន្តពីរគ្រឿង។ តាមសេចក្តីរាយការណ៍របស់សារព័ត៌មានបារាំង AFP.
ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាភាគច្រើនត្រូវបានធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងនៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ាដែលហែកហួរដោយសង្រ្គាម ហើយក្រុមរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ប្រថុយជីវិតជារៀងរាល់ឆ្នាំដើម្បីព្យាយាមចូលទៅកាន់ប្រទេសម៉ាឡេស៊ី ឬឥណ្ឌូណេស៊ីតាមរយៈប្រទេសថៃ ឬក៏ធ្វើដំណើរតាមទូកដោយការប្រថុយប្រថានជីវិតបំផុត។
ទីភ្នាក់ងារព័ត៌មានបារាំង AFP បានដកស្រង់តំណាងការិយាល័យស៊ើបអង្កេតកណ្តាលរបស់ប្រទេសថៃនៅថ្ងៃទី២ខែវិច្ឆិកាថា ប៉ូលីសបានចាប់ខ្លួនជនសង្ស័យសំខាន់ម្នាក់ឈ្មោះ Somkiat ឬ «Bang Golf» អាយុ៣០ឆ្នាំនៅក្នុងខេត្ត Chanthaburi ជាប់ព្រំដែនប្រទេសកម្ពុជានៅថ្ងៃទី៣០ខែតុលា។
ជនសង្ស័យពីរនាក់ដែលជាអ្នកសមគំនិតម្នាក់ឈ្មោះ Nattawut អាយុ២០ឆ្នាំ និង Pongpitsanu អាយុ២០ឆ្នាំដូចគ្នា ត្រូវបានចាប់ខ្លួននៅទីក្រុងបាងកកនៅថ្ងៃជាមួយគ្នា។
ប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេទាំងអស់ត្រូវបានឃុំខ្លួនក្រោមការចោទប្រកាន់អំពី «ការរត់ពន្ធជនអន្តោប្រវេសន៍ខុសច្បាប់ចូលទៅក្នុងព្រះរាជាណាចក្រថៃ»។
ប៉ូលីសបានបន្ថែមថា Somkiat កំពុងធ្វើការជាមួយបណ្តាញជួញដូរផ្សេងទៀតនៅក្នុងប្រទេស ហើយត្រូវបានផ្តល់ជូនប្រហែល ៣០០០បាត(ប្រហែល១០០ដុល្លារ)សម្រាប់ជនភៀសខ្លួនម្នាក់ដែលត្រូវបានរត់ពន្ធដោយជោគជ័យ។
ជនជាតិរ៉ូហ៊ីងយ៉ារាប់រយពាន់នាក់បានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសជិតខាងបង់ក្លាដែសក្នុងឆ្នាំ២០១៧ ក្នុងអំឡុងពេលការបង្រ្កាបដោយយោធាដែលឥឡូវនេះជាកម្មវត្ថុនៃសំណុំរឿងរបស់តុលាការប្រល័យពូជសាសន៍របស់អង្គការសហប្រជាជាតិ។
យោធាមីយ៉ាន់ម៉ាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១និងសង្រ្គាមរយៈពេល ៣ឆ្នាំចាប់តាំងពីពេលនោះមក បានធ្វើឱ្យមនុស្សរាប់លាននាក់ផ្លាស់ទីលំនៅនៅក្នុងប្រទេស។

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
សន្តិសុខសង្គម១០ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម