ព័ត៌មានអន្ដរជាតិ
រុស្ស៊ីតំឡើងរ៉ុក្កែតត្រៀមបាញ់បង្ហោះផ្កាយរណបនិងយានអវកាស ចំថ្ងៃអាមេរិកបោះឆ្នោត
រុស្ស៊ីបានតំឡើងរ៉ុក្កែតនាំផ្លូវដោយមានផ្ទុកយានអវកាសនិងផ្កាយរណបតូចៗចំនួន៥៣ នៅឯកន្លែងបង្ហោះយានអវកាស Vostochny នៅតំបន់ចុងបូព៌ា (Far East) របស់ប្រទេសរុស្ស៊ី ខណៈដែលអ៊ីរ៉ង់ក៏បានបញ្ជូនផ្កាយរណប២គ្រឿងសម្រាប់ការបាញ់បង្ហោះនៅថ្ងៃទី៥ខែវិច្ឆិកានេះ។

យោងតាមការផ្សាយរបស់ទីភ្នាក់ងាររុស្ស៊ី TASS កាលពីថ្ងៃសៅរ៍ សាជីវកម្មអវកាសរដ្ឋ Roscosmos បានចេញសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា រ៉ុក្កែតនាំផ្លូវ Soyuz-2.1b ផ្ទុកយានអវកាស២គ្រឿង ប្រភេទ Ionosfera-M និងផ្កាយរណបតូចៗចំនួន៥៣។
សេចក្តីថ្លែងការណ៍នោះ លើកឡើងថា៖«ថ្ងៃនេះ រ៉ុក្កែតអវកាសប្រភេទ Soyuz-2.1b ជាមួយយានអវកាស Ionosfera-M លេខ 1 និង Ionosfera-M លេខ 2 ដែលជាប្រភេទយានអវកាសរុករកស្រាវជ្រាវភពផែនដីនិងទីអាវកាស (heliogeophysical) និងផ្កាយរណបតូចៗចំនួន៥៣ របស់រុស្ស៊ី និងបរទេស ត្រូវបានដឹកជញ្ជូនដើម្បីបាញ់បង្ហោះ pad 1S ស្ថានីយអវកាស Vostochny នៃសាជីវកម្ម Roscosmos»។
រ៉ុក្កែតដឹកជញ្ជូន Soyuz-2.1b ជាមួយផ្កាយរណប គ្រោងនឹងបាញ់បង្ហោះនៅម៉ោង ២:១៨ នាទីព្រឹក ម៉ោងនៅទីក្រុងមូស្គូ ថ្ងៃទី៥ខែវិច្ឆិកា។ យោងការចេញផ្សាយរបស់សារព័ត៌មានរុស្ស៊ី។
នៅថ្ងៃទី៥ខែវិច្ឆិកា ជាថ្ងៃបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលមានបេក្ខជន២រូបគឺ អនុប្រធានាធីបតី លោកស្រី កាម៉ាឡា ហារីស និង អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ប្រណាំងប្រជែងយកកៅអីសេតវិមានសម្រាប់ការដឹកនាំរយៈពេល៤ឆ្នាំ។
ផ្កាយរណប Ionosfera-M ចំនួនបួន និងផ្កាយរណប Zond-M មួយនឹងបង្កើតជាផ្នែកនៃក្រុមតារានិករ Ionozond ដែលរុស្ស៊ីកំពុងបង្កើត ដើម្បីតាមដានដំណើរការភូមិសាស្ត្រ (អាកាសធាតុក្នុងលំហ) និងដោះស្រាយកិច្ចការជាច្រើន ហើយជាពិសេសគឺដើម្បីសង្កេតមើលអ៊ីយ៉ុង និងព្រះអាទិត្យ។
ជាមួយគ្នានេះ អ៊ីរ៉ង់ដែលជាបច្ចាមិត្តរបស់សហរដ្ឋអាមេរិកក៏បានបញ្ជូនផ្កាយរណប២គ្រឿងទៅកាន់ទីអាវកាសរុស្ស៊ីសម្រាប់ការបាញ់បង្ហោះលើកនេះផងដែរ៕
ដោយ រ៉ាន់ រើយ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា