ព័ត៌មានអន្ដរជាតិ
រុស្ស៊ី៖ អ៊ុយក្រែនកំពុងរារាំងដំណើរការដោះដូរអ្នកទោសសង្គ្រាម
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃទី២ខែវិច្ឆិកាថា អ៊ុយក្រែនកំពុងបំផ្លាញដំណើរការផ្លាស់ប្តូរអ្នកទោសសង្គ្រាមរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោកស្រី Zakharova បានលើកឡើងថា ក្រសួងការពារជាតិរុស្ស៊ីបានយល់ព្រមប្រគល់អ្នកទោសសង្គ្រាមអ៊ុយក្រែនចំនួន ៩៣៥នាក់ឲ្យទីក្រុងកៀវ ប៉ុន្តែអ៊ុយក្រែនទទួលយកត្រឹមតែ ២៧៩នាក់ប៉ុណ្ណោះ។
លោកស្រី Zakharova បានប្រាប់អ្នកយកព័ត៌មានថា៖ «រុស្ស៊ីមិនដែលបដិសេធក្នុងការពិភាក្សាអំពីការដោះដូរអ្នកទោសសង្រ្គាមទេ» ដោយបន្ថែមថា ការអះអាងផ្ទុយពីនេះគ្រាន់តែជាការកុហកដើម្បីបង្ខូចកិត្តិយសរុស្ស៊ីប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ លោក Dmytro Lubinets ប្រធានសិទ្ធិមនុស្សអ៊ុយក្រែន បានបកស្រាយនៅថ្ងៃអាទិត្យនេះលើបណ្ដាញទំនាក់ទំនង Telegram ថា អ៊ុយក្រែនរមែងត្រៀមខ្លួនសម្រាប់ការដោះដូរអ្នកទោសសង្គ្រាមជានិច្ច តែរុស្ស៊ីទៅវិញនោះទេដែលបង្កភាពយឺតយ៉ាវនៃដំណើរការដោះដូរអ្នកទោសទាំងនោះ។
សូមបញ្ជាក់ថា ភាពតានតឹងជុំវិញការដោះដូរអ្នកទោសសង្គ្រាមរវាងក្រុងកៀវ និងក្រុងមូស្គូ នៅតែបន្ត ខណៈភាគីទាំងពីរបានបន្ទោសគ្នាទៅវិញទៅមកចំពោះភាពយឺតយ៉ាវ និងភាពស្មុគស្មាញនៅក្នុងដំណើរការដោះដូរ៕
ដោយ៖ ឈាង
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់