Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង ចោទ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ថា​បង្ក​ហានិភ័យ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានចុះ​ផ្សាយ​​នៅ​ថ្ងៃ​​ទី​៣​ខែ​​វិច្ឆិកា​នេះ​​ដោយចោទប្រកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ពីការ​ទាញ​​ឲ្យ​ប្រទេសរបស់​លោក​ចូល​ទៅ​ក្នុង​គ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ តាមរយៈគោលនយោបាយ ចំពោះកូរ៉េខាងជើង។

លោក Yoon Suk Yeol (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

KCNA បានរិះគន់​​ថា លោក Yoon មិន​បាន​កត់​សម្គាល់​ដោយ​ប្រុង​ប្រយ័ត្ន​អំពី​ការ​បង្ក​សង្គ្រាម បោះបង់​​គោលការណ៍​គ្រឹះ​នៃកិច្ចព្រមព្រៀងអន្តរកូរ៉េ ចូលរួមក្នុងការធ្វើផែនការសង្គ្រាមនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក និងស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយជប៉ុន និង​អង្គការ​ណាតូ។

KCNA បាន​បន្ត​ថា៖ «វិធានការ​យោធាដែលកាន់តែយ៉ាប់យ៉ឺនមិនធ្លាប់មាន បាន​បង្ក​លទ្ធផលត្រឹម​ជាផលវិបាកនៃការជំរុញ [កូរ៉េខាងជើង] ឲ្យ​ស្តុកទុកអាវុធនុយក្លេអ៊ែររបស់ខ្លួនក្នុងអត្រាកាន់​តែ​ច្រើន​ឡើងៗ និងអភិវឌ្ឍសមត្ថភាពវាយប្រហារនុយក្លេអ៊ែរបន្ថែមទៀត»។

រដ្ឋបាលរបស់លោក Yoon បានស្តីបន្ទោសកូរ៉េខាងជើងចំពោះការបង្កើនភាពតានតឹងជាមួយនឹងការសាកល្បងអាវុធ និងការផ្តល់ជំនួយយោធា និងកងទ័ពដើម្បីជួយដល់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ចំណែក​ឯ​​​ក្រុងព្យុងយ៉ាងបាននិ​ង​កំពុងចាត់វិធានការដើម្បីបំបែកទំនាក់ទំនងអន្តរកូរ៉េ ដោយកំណត់ឡើងវិញ​ថា​​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជារដ្ឋខ្មាំងសត្រូវ។ កាល​ពី​ពេល​ថ្មីៗ​កន្លង​​ទៅ មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន បានប្រកាសថា ក្រុង​សេអ៊ូល​ គឺ​ជា «សត្រូវចម្បង» ហើយបាននិយាយថា ការបង្រួបបង្រួមមិនអាចមានទៀតទេ។

កូរ៉េទាំងពីរនៅតែស្ថិតក្នុងសង្គ្រាម​បើ​និយាយ​តាមបច្ចេកទេស ទោះ​សង្រ្គាមឆ្នាំ​១៩៥០-១៩៥៣​ របស់ពួកគេបានបញ្ចប់ក្នុងបទឈប់បាញ់​ក៏​ដោយ ព្រោះ​វា​មិនមែនជាសន្ធិសញ្ញាសន្តិភាព​នោះ​ទេ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

អគ្គមេបញ្ជាការកងទ័ព អរគុណវៀតណាម ដែលបានជួយកសាងវិស័យយោធាកម្ពុជាឱ្យរីកចម្រើន និងរឹងមាំ

ព័ត៌មានជាតិ៤ នាទីutes មុន

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ប្រកាសចុះដោះស្រាយវិវាទជូនពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិចក្នុងខេត្ត៤នៃភូមិភាគឦសាន្ត

ព័ត៌មានជាតិ៧ នាទីutes មុន

លោក ជួន ណារិន្ទ ត្រៀមកម្លាំងនគរបាល រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និង ទប់ស្កាត់អគ្គិភ័យ នៅបុណ្យចូលឆ្នាំចិនខាងមុខ

ព័ត៌មានជាតិ៧ នាទីutes មុន

ទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឱ្យទីភ្នាក់ងារ NPA ប្រទេសន័រវេស គាំទ្រការរៀបចំគោលនយោបាយជាតិសកម្មភាពមីន

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ក្រោយ​បទ​ឈប់បាញ់​អនុវត្ត ហ្គាហ្សា​ទទួល​បាន​ជំនួយ​ច្រើន​ជាង ២ ៤០០​ឡាន​​ក្នុង​រយៈពេល​៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម