Connect with us

ព័ត៌មានអន្ដរជាតិ

កុមារ១៣នាក់ ត្រូវរន្ទះបាញ់ស្លាប់ ពេលធ្វើពិធីអធិស្ឋានទាំងមេឃភ្លៀង នៅប្រទេស អ៊ូហ្គង់ដា

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ BBC កាលពីថ្ងៃអាទិត្យទី៣ខែវិច្ឆិកាឆ្នាំ២០២៤, កុមារចំនួន១៣នាក់និងមនុស្សធំម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ពេលធ្វើពិធីអធិស្ឋាននៅជំរំជនភៀសខ្លួនមួយ ក្នុងប្រទេសអ៊ូហ្គង់ដា។

ជំរំ Palabek (រូបថត៖ Oxfam)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបទ្ទវហេតុនេះ កើតឡើងនៅជំរំ Palabek ភាគពាយព្យប្រទេស ខណៈមេឃកំពុងភ្លៀងនិងមានផ្លេកបន្ទោរ ហើយក្រៅពីអ្នកស្លាប់ ក៏មានមនុស្សរងរបួស៣៤នាក់ផ្សេងទៀតផងដែរ។

ជំរំ Palabek គឺមានជនភៀសខ្លួននិងអ្នកស្វែងរកសិទ្ធិជ្រកកោនជាង ៨០ ០០០នាក់ ដែលភាគច្រើន គឺរត់គេចមកពីប្រទេសស៊ូដង់ខាងត្បូងដែលនៅជាប់នោះ។

យ៉ាងណាក្តីលោក Kituuma Rusoke អ្នកនាំពាក្យប៉ូលិសអ៊ូហ្គង់ដា មិនបង្ហាញថាតើកុមារដែលស្លាប់ទាំង១៣នាក់ មានអាយុប៉ុន្មានខ្លះនោះទេ គ្រាន់តែអះអាងថា មនុស្សធំម្នាក់ដែលបាត់បង់ជីវិត គឺមានអាយុ២១ឆ្នាំ។

សូមបញ្ជាក់ថា ហេតុការណ៍រន្ទះបាញ់សម្លាប់កុមារនៅប្រទេសអ៊ូហ្គង់ដា ក៏ធ្លាប់កើតឡើងផងដែរកាលពី៤ឆ្នាំមុន ដោយពេលនោះ បានឆក់យកជីវិតកុមារចំនួន១០នាក់ក្នុងទីក្រុង Arua ខណៈពួកគេកំពុងលេងបាល់ទាត់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រន្ទះបាញ់សម្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់ពេលកំពុងភ្ជួរស្រែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម