Connect with us

ព័ត៌មានអន្ដរជាតិ

ជនរងគ្រោះដោយទឹកជំនន់ គប់ភក់ដាក់ស្តេចអេស្ប៉ាញ ពេលចុះសួរសុខទុក្ខ

បានផុស

នៅ

កាលពីថ្ងៃអាទិត្យទី៣ខែវិច្ឆិកាឆ្នាំ២០២៤ សែរាជវង្សអេស្ប៉ាញ បានចុះសួរសុខទុក្ខប្រជារាស្រ្តដែលរងគ្រោះដោយសោកនាដកម្មទឹកជំនន់ដ៏អាក្រក់ ក្នុងខេត្ត Valencia ភាគខាងកើត ប៉ុន្តែរឿងមិននឹកស្មានដល់បានកើតឡើង ដោយជនរងគ្រោះដែលពោរពេញដោយកំហឹងបានគប់ភក់និងស្រែកដាក់ស្តេច Felipe ទី៦និងព្រះមហាក្សត្រិយានី Letizia។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះមហាក្សត្រអេស្ប៉ាញ ត្រូវបានអមព្រះរាជដំណើរដោយលោកនាយករដ្ឋមន្ត្រី Pedro Sanchez និងអភិបាលខេត្តលោក Carlos Mazon ពេលចុះទៅទីក្រុង Paiporta ដែលជាកន្លែងរងការវាយប្រហារធ្ងន់កបំផុត ដោយគ្រោះមហន្តរាយនេះ។ 

នៅក្នុងវីដេអូលើបណ្តាញសង្គម គេឃើញកងសន្តិសុខយកឆ័ត្របាំងការគប់ភក់និងស៊ុត ហើ​យដល់ថ្នាក់មានអ្នកខ្លះហ៊ានស្រែកដាក់ឲ្យប្រមុខដឹកនាំនិងព្រះមហាក្សត្រថា «ឃាតករ» ទៀតផង។

(រូបថត៖ AP)

គេដឹងច្បាស់ថា ការដែលពលរដ្ឋខឹងសម្បាបែបនេះគឺដោយសារតែអាជ្ញាធរអេស្ប៉ាញ មិនបានចេញការព្រមានឲ្យទាន់ពេលចំពោះគ្រោះធម្មជាតិ និងការឆ្លើយតបមានភាពយឺតយ៉ាវពីសំណាក់ក្រុមជួយសង្គ្រោះ។

យ៉ាងណាក្តី ក្រោយពេលវិលមករាជវាំងវិញ ស្តេច Felipe បានចេញព្រះរាជសារតាមរយៈវីដេអូលើបណ្តាញសង្គម ដោយមានបន្ទូលថា ព្រះអង្គយល់ពីកំហឹងនិងចិត្តរបស់ប្រជារាស្រ្ត។ ទ្រង់សូមធានាដល់ជនរួមជាតិថា ពួកគេនៅតែមានសង្ឃឹមហើយរាជរដ្ឋាភិបាល នឹងប្រឹងប្រែងធ្វើឲ្យបានល្អបំផុតដើម្បីជួយពួកគេ។

(រូបថត៖ AP)

សូមបញ្ជាក់ថា ភាគខាងកើតប្រទេសអេស្ប៉ាញ ត្រូវរងទុក្ខដោយគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុតកាលពីសប្តាហ៍មុន ដោយបណ្តាលឲ្យមនុស្សចំនួន២១១នាក់ បាត់បង់ជីវិត។

ទឹកជំនន់​ឆ្នាំ​នេះ គឺជាសោកនាដកម្មគ្រោះធម្មជាតិដែលបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបំផុត ក្នុងប្រទេសអេស្ប៉ាញចាប់តាំងពីឆ្នាំ១៩៧៣មក ដោយកាលនោះ មានមនុស្សយ៉ាងតិច១៥០នាក់ បានបាត់បង់ជីវិតនៅខេត្តភាគអាគ្នេយ៍ Granada, Murcia និង Almeria៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អេស្ប៉ាញ បញ្ជូន​ទាហាន​១ម៉ឺន​នាក់​បន្ថែម​ទៅ​ជួយ​សង្គ្រោះ ខណៈ​ទឹកជំនន់​សម្លាប់​មនុស្សលើស​ពី​២០០​នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម១០ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១២ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១៣ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម