ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានឲ្យ ត្រាំ ប្រយ័ត្នត្រូវគេធ្វើឃាត រឿងដោះស្រាយជម្លោះនៅអ៊ុយក្រែន ក្រោយជាប់ឆ្នោត
ស្របពេលការបោះឆ្នោតជ្រើសរើសប្រធានាធាបតីទី៤៧របស់សហរដ្ឋអាមេរិក កាន់តែខិតជិតមកដល់មែនទែននោះ ស្រាប់តែប្រទេសរុស្ស៊ីបានព្រមានខ្លាំងៗឲ្យលោក ដូណាល់ ត្រាំ ប្រយ័ត្នខ្លួនព្រោះថា បើអ្នកខាងគណបក្សសាធារណរដ្ឋឈ្នះហើយពិតជា ប៉ុនប៉ងបញ្ចប់ជម្លោះនៅអ៊ុយក្រែន ក្នុងពេលដ៏ឆាប់មែននោះ គាត់អាចត្រូវគេធ្វើឃាតដូចលោក John F. Kennedy ដែរ។

ក្នុងសេចក្តីរាយការណ៍របស់ RT កាលពីថ្ងៃអាទិត្យទី៣ខែវិច្ឆិកាឆ្នាំ២០២៤, អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev លើកឡើងថា បើលោកត្រាំជាប់ឆ្នោតហើយព្យាយាមបញ្ចប់ជម្លោះនៅអ៊ុយក្រែនមែន គាត់អាចនឹងត្រូវគេធ្វើឃាត ក្លាយជា John F. Kennedy ទី២ ដែលត្រូវឃាតករសម្លាប់ក្នុងឆ្នាំ១៩៦៣។
លោក Medvedev និយាយថា អំឡុងពេលឃោសនាបោះឆ្នោត លោក ត្រាំ តែងអួតអាងថានឹងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក្នុងរយៈពេលត្រឹម២៤ម៉ោង។ គាត់តែងរំពឹងទុកអំពីសន្តិភាពសម្រាប់អ៊ុយក្រែន និងទំនាក់ទំនងដ៏ល្អរបស់គាត់ជាមួយមេដឹកនាំពិភពលោក។ យ៉ាងណា បើជាប់ឆ្នោត គាត់នឹងត្រូវគេបង្ខំឲ្យគោរពតាមច្បាប់ជាប្រព័ន្ធទាំងអស់។ ដូច្នេះគាត់មិនអាចបញ្ចប់សង្គ្រាមបានឡើយ មិនមែនត្រឹមមួយថ្ងៃ បីថ្ងៃ ហើយក៏មិនមែនបីខែដែរ។

ស្របពេលជាមួយគ្នានោះ លោក Medvedev បញ្ជាក់ច្បាស់ៗថា ទីក្រុងមូស្គូមិនខ្វល់ទេទោះអ្នកណាឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកក៏ដោយ។ សម្រាប់រុស្ស៊ី ការបោះឆ្នោតនេះមិនអាចផ្លាស់ប្តូរអ្វីបានឡើយ ព្រោះទស្សនៈរបស់បេក្ខជនទាំងពីរ សុទ្ធតែចង់ឲ្យរុស្ស៊ីចាញ់សង្គ្រាម។
សូមបញ្ជាក់ជាថ្មី ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ខែវិច្ឆិកា ហើយព្រឹត្តិការណ៍នោះនឹងក្លាយជារបត់នយោបាយសកលលោក ក្នុងពេលដែលសង្គ្រាម អំពើហិង្សានយោបាយ និងជម្លោះនានា កើតរីករាលដាលស្ទើរជុំវិញសកលលោក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ធុងឆ្នោតនៅអាមេរិកត្រូវគេលួចដុត ឆេះខ្ទេចសន្លឹកឆ្នោតរាប់រយសន្លឹក

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ