Connect with us

ព័ត៌មានអន្ដរជាតិ

ស្អែកបោះឆ្នោតអាមេរិក តារាប្រុស-ស្រី បង្ហាញជំហគាំទ្រលោកស្រីហារីស ខណៈផ្សេងទៀតគាំទ្រលោកត្រាំ

បានផុស

នៅ

នៅថ្ងៃទី ០៥ ខែវិច្ឆិកាស្អែកនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធាបតីទី៤៧របស់សហរដ្ឋអាមេរិក ហើយបេក្ខជនទាំងពីររូបដែលរួមមានអនុប្រធានាធិបតី កាម៉ាឡា ហារីស (Kamala Harris) និងអតីតប្រធានាធិបតី  ដូណាល់ ត្រាំ (Donald Trump) កំពុងតែទាក់ទាញសន្លឹកឆ្នោត តាមរយៈការឃោសនានិងបង្ហាញពីគោលនយោបាយផ្សេងៗគ្នា។

យ៉ាងណាក៏ដោយ នៅក្នុងពិភពតារាហូលីវូដដោយយោងតាមបញ្ជីឈ្មោះតារាជួរមុខសំខាន់ៗ និងអ្នកផ្សេងទៀតបានបង្ហាញជំហរៀងៗខ្លួនក្នុងការគាំទ្របេក្ខជន​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​​ បើទោះជាមានការប្រទាញ​ប្រទង់​គ្នា​​នៅយុទ្ធ​នាការ​​​​ឃោសនា​ចុង​ក្រោយ​យ៉ាងណាក្ដី។

តារា​ល្បីៗ​ដែល​គាំទ្រលោកស្រី កាម៉ាឡា ហារីស មានដូចជា៖ Taylor Swift, Beyoncé, រាជនី​ប៉ុប Madonna, តារារ៉េប Eminem, Julia Roberts, Jennifer Lopez, Jennifer Aniston, Bon Jovi, Khalid, Maggie Rogers, Gracie Abrams, Billie Eilish, Samuel L Jackson, និង Spike Lee ក៏ស្ថិតក្នុងចំណោមតារាដែលបានគាំទ្រលោកស្រីហារីស យ៉ាងពេញទំហឹងផងដែរ។

ដោយឡែក ងាកមកកាន់អ្នកដែលគាំទ្រលោក ដូណាល់ ត្រាំ ថ្វីដ្បិតតែថាមិនមានតារាល្បីៗដូចលោកស្រី ហារីស ក៏ពិតមែន ប៉ុន្តែគាត់ទទួលបានការអំពាវនាវយ៉ាងខ្លាំងក្លា ដែលរួមមានតារាហូលីវូដនិងឥស្សរជនល្បីៗដូចជា៖​ លោក Elon Musk, ដុកទ័រ Phil McGraw, កីឡាករចំបាប់ Hulk Hogan, YouTuber និងជាអ្នកប្រដាល់អាជីព Jake Paul, តារាសម្ដែង Mel Gibson, Jon Voight, Amber Rose, Zachary Levi, Caitlyn Jenner, Kid Rock, Chris Janson​ និងកីឡាករប្រណាំងរថយន្ត Danica Patrick។

មិនត្រឹមប៉ុណ្ណឹងទេ យោងតាមការស្ទង់មតិរបស់ YouGov នាពេលថ្មីៗនេះ ជនជាតិអាមេរិកម្នាក់ក្នុងចំណោម ១០នាក់ (១១%) និយាយថា តារាល្បីធ្លាប់ធ្វើឲ្យពួកគេពិចារណាឡើងវិញ អំពីជំហរផ្ទាល់ខ្លូនលើបញ្ហានយោបាយ ខណៈដែល ៧% និយាយថា ពួកគេបានគាំទ្របេក្ខជននយោបាយដោយសារតែការយល់ព្រមពីតារាល្បីៗ៕

រូបភាព៖Getty Images
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​លោកស្រី ហារីស និង ដូណាល់ ត្រាំ ​ឃោសនា​នៅ​​ថ្ងៃចុងក្រោយ​នៅ​រដ្ឋ​ប្រទាញ​ប្រទង់​ North Carolina​ ដូច​គ្នា​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម