ព័ត៌មានអន្ដរជាតិ
ព្យុះកំបុតត្បូងដ៏សាហាវវាយលុករដ្ឋ Oklahoma នៅអាមេរិក បង្ករបួសមនុស្ស១១នាក់ និងផ្ទះរាប់ម៉ឺនខ្នងគ្មានអគ្គិសនីប្រើ
ព្យុះកំបុតត្បូងដ៏ខ្លាំងក្លាបានវាយលុករដ្ឋ Oklahoma កាលពីព្រឹកថ្ងៃអាទិត្យ ដោយបានបោកបក់ដំបូលអគារ និងរថយន្តទាំងកណ្តាលយប់ ហើយធ្វើឱ្យអាជីវកម្ម និងផ្ទះសម្បែងរាប់ម៉ឺនខ្នងគ្មានអគ្គិសនីប្រើប្រាស់ ខណៈមនុស្ស ១១ នាក់បានរងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៤ខែវិច្ឆិកានេះ។
ការខូចខាតភាគច្រើនត្រូវបានរាយការណ៍នៅក្នុង និងជុំវិញរដ្ឋធានីរដ្ឋ Oklahoma នៅជិតមជ្ឈមណ្ឌលរបស់រដ្ឋ ប៉ុន្តែក៏បានរាយប៉ាយនៅកន្លែងផ្សេងទៀតជុំវិញរដ្ឋនេះផងដែរ។ ខ្យល់ព្យុះបានបង្កើតឲ្យមានការព្រមានអំពីព្យុះកំបុតត្បូងដែលលាតសន្ធឹងភាគខាងត្បូងទៅកាន់រដ្ឋ Arkansas។ លើសពីនេះ ភ្លៀងធ្លាក់ខ្លាំងក៏បានបង្កឱ្យមានទឹកជំនន់ភ្លាមៗនៅតំបន់មួយចំនួន និងភ្លើងឆេះផ្ទះមួយខ្នងដោយសារត្រូវរន្ទះបាញ់ផងដែរ ។ អាជីវកម្មនិងផ្ទះជាង ៩៩ ០០០ខ្នង ក្នុងរដ្ឋ Oklahoma បានបាត់បង់អគ្គិសនីប្រើប្រាស់ក្នុងអំឡុងពេលមានខ្យល់ព្យុះពេញមួយយប់។
លោក Richard Thompson ប្រធានផ្នែកព្យាករណ៍មជ្ឈមណ្ឌលព្យាករណ៍ព្យុះក្នុងរដ្ឋOklahoma បានឲ្យដឹងថាព្យុះកំបុតត្បូងចំនួនប្រាំមួយឬច្រើនជាងនេះបានវាយប្រហាររដ្ឋនេះពេញមួយយប់។ ទន្ទឹមនឹងនោះ ក្រុមអ្នកព្យាករណ៍បានព្រមានប្រជាជនក្នុងរដ្ឋឱ្យប្រុងប្រយ័ត្ននឹងភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត និងអាកាសធាតុធ្ងន់ធ្ងរដែលអាចកើតមានរហូតដល់ថ្ងៃច័ន្ទនេះ។
លោក Scott Douglas អ្នកនាំពាក្យនាយកដ្ឋានអគ្គិភ័យទីក្រុង Oklahoma បាននិយាយថា មនុស្ស ១១ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសាររងរបួស ប៉ុន្តែមិនមានអ្នកបាត់បង់អាយុជីវិតនោះទេ។
ទំហំនៃការខូចខាតគឺធ្ងន់ធ្ងរដោយមានរថយន្តក្រឡាប់ជាច្រើន របើកដំបូលផ្ទះរាប់សិបខ្នង និងផ្លូវថ្នល់ពោរពេញទៅដោយសំរាម។ ជាមួយគ្នានេះការិយាល័យទីភ្នាក់ងារអាកាសធាតុជាតិនៅទីក្រុង Norman ក៏បានចេញការព្រមានជាបន្ទាន់ផងដែរ ដោយបង្ហោះនៅលើបណ្តាញសង្គមថា «ប្រសិនបើអ្នកកំពុងស្ថិតក្នុងផ្លូវនៃព្យុះនេះ សូមការពារជាបន្ទាន់!» ទោះបីជាយ៉ាងណាផ្នែកខ្លះនៃរដ្ឋ Oklahoma នៅតែស្ថិតក្នុងហានិភ័យចំពោះភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ៕
អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៦ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក