ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងបញ្ជូនទ័ពទៅរុស្ស៊ី ជាថ្នូរដោះដូរនឹងរបស់៣យ៉ាងនេះ!
បើតាមរបាយការណ៍ជាហូរហែកាលពីពេលថ្មីៗ កូរ៉េខាងជើងបានបញ្ជូនកងកម្លាំងប្រមាណ ១ម៉ឺននាក់ទៅប្រទេសរុស្ស៊ី ដើម្បីត្រៀមគាំទ្រការប្រយុទ្ធជាមួយអ៊ុយក្រែន ហើយក្នុងពេលខាងមុខនឹងមានការបញ្ជូនកងកម្លាំងរាប់ពាន់នាក់ជាបន្តបន្ទាប់បន្ថែមទៀត។ មន្ត្រីយោធា និងភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានបង្ហើបថា ការបញ្ជូនទ័ពរបស់កូរ៉េខាងជើងនេះ ធ្វើឡើងដើម្បីជាថ្នូរដោះដូរនឹងរបស់ចំនួន៣យ៉ាងពីរុស្ស៊ី។

ភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង NIS បានរាយការណ៍ថា ទាហានកូរ៉េខាងជើងដែលត្រូវបានដាក់ពង្រាយនៅរុស្ស៊ី ទទួលបានប្រាក់កម្រៃប្រមាណ ២ពាន់ដុល្លារក្នុង១ខែ។ បច្ចុប្បន្ន ទាហានកូរ៉េខាងជើងមានចំនួនប្រហែល ១ម៉ឺននាក់លើទឹកដីរុស្ស៊ី ដែលនាំឲ្យការចំណាយរបស់ក្រុងមូស្គូទៅលើពួកគេមានច្រើនជាង ២០០លានដុល្លារក្នុង១ឆ្នាំ។
ការដោះដូរទី២នោះ គឺរុស្ស៊ីនឹងជួយជាអង្ករចំនួន ៧០ម៉ឺនតោនឲ្យទៅកូរ៉េខាងជើង។ បច្ចុប្បន្ន កូរ៉េខាងជើងកំពុងមានកង្វះខាតអង្ករជាខ្លាំង ខណៈផលដំណាំកសិកម្មប្រចាំឆ្នាំមានចំនួនប្រមាណ ៤លានតោន ហើយភាគច្រើនជាប្រភេទដំឡូង ឯស្រូវអង្ករវិញមានតិចជាង១ភាគ៣ទៅទៀត។ នេះបើយោងតាមរបាយការណ៍ NIS។ ហេតុដូច្នោះហើយ ចំនួនអង្ករប្រហែល ៧០ម៉ឺនតោនពីរុស្ស៊ី នឹងអាចជួយផ្គត់ផ្គង់ដល់កូរ៉េខាងជើងបានច្រើនជាងពាក់កណ្ដាលសម្រាប់តម្រូវការប្រចាំឆ្នាំ។
NIS ក៏បានរបាយការណ៍ដែរថា រុស្ស៊ីត្រូវគេជឿជាក់ថាកំពុងជួយកូរ៉េខាងជើងនូវបច្ចេកវិទ្យាអវកាសទំនើប ខណៈរដ្ឋាភិបាលក្រុងព្យុងយ៉ាងមានបំណងចង់បង្កើតផ្កាយរណបឈ្លបការណ៍យោធាថែមទៀត។
សូមបញ្ជាក់ថា កូរ៉េខាងត្បូង ធ្លាប់បានចោទកូរ៉េខាងជើងជាយូរណាស់មកហើយថាបានបញ្ជួនសព្វាវុធជួយក្រុងមូស្គូប្រយុទ្ធជាមួយអ៊ុយក្រែន ហើយចោទក្រុងព្យុងយ៉ាងថាបានដាក់ពង្រាយទ័ពក្នុងចំនួនច្រើនឲ្យរុស្ស៊ី ក្រោយពេល លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ចុះសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយមេដឹកនាំរុស្ស៊ី លោក វ៉្លាឌឺមៀរ ពូទីន កាលពីខែមិថុនាកន្លងទៅ៕
ដោយ៖ ឈាង
ចុចអាន៖ របាយការណ៍ថ្មីរបស់អាមេរិក បង្ហាញថា ទ័ពកូរ៉េខាងជើង ៨ ០០០នាក់កំពុងនៅព្រំដែនអ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ