Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក កូរ៉េ​ខាង​ត្បូង និង​ជប៉ុន ​ធ្វើ​​សមយុទ្ធ​រួម​គ្នា ក្រោយ​កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​អន្តរទ្វីប

បានផុស

នៅ

កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធដែនអាកាសរួមគ្នាមួយកាលពីថ្ងៃអាទិត្យ ដោយប្រើយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ ជាការឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយចុងក្រោយបង្អស់របស់កូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AP នៅថ្ងៃទី០៤ខែវិច្ឆិកានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធនេះបានធ្វើឡើងរយៈពេលបីថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះមីស៊ីលអន្តរ​ទ្វីប​ (ICBM) ដ៏​​ខ្លាំង​ក្លា​បំផុត និង​ទំនើប​ផុត​​របស់ខ្លួន ដែលអ្នកជំនាញនិយាយថាអាច​ហោះ​ទៅ​ដល់​ទឹក​ដី​​អាមេរិក។ បើតាមយោធាក្រុងសេអ៊ូល សមយុទ្ធនេះបានប្រើយន្តហោះទម្លាក់គ្រាប់បែក B-1B របស់អាមេរិក យន្តហោះចម្បាំង F-15K និង KF-16 របស់កូរ៉េខាងត្បូង និងយន្តហោះ F-2 របស់ជប៉ុន។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងក៏បានឲ្យដឹងដែរថា «សមយុទ្ធនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្តកូរ៉េខាងត្បូង-អាមេរិក ក្នុងការទប់ស្កាត់បន្ថែម ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលពីប្រទេសកូរ៉េខាងជើង» ។

ក្នុងអំឡុងពេលសមយុទ្ធពីលើអាកាស យន្តហោះរបស់កូរ៉េខាងត្បូង និងជប៉ុនបានអមដំណើរយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់អាមេរិកទៅកាន់ទីតាំងដែលបានកំណត់នៅភាគខាងត្បូងនៃឧបទ្វីបកូរ៉េ ដែលនេះបង្ហាញពីសមត្ថភាពដ៏លើសលប់ក្នុងការវាយលុកគោលដៅបានយ៉ាងរហ័ស និងត្រឹមត្រូវ។ យោធាបាននិយាយថា នេះជាលើកទីបួនហើយនៅឆ្នាំនេះដែលយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ត្រូវបានដាក់ពង្រាយទៅកាន់ឧបទ្វីបកូរ៉េ និងជាលើកទីពីរសម្រាប់សមយុទ្ធដែនអាកាសត្រីភាគីដើម្បីទប់ទល់នឹងការគំរាមកំហែងផ្នែកយោធារបស់ទីក្រុងព្យុងយ៉ាង។

(រូបភាព៖ AP)

គួររម្លឹកថា ការបាញ់បង្ហោះមីស៊ីល ICBM ចុងក្រោយបង្អស់របស់កូរ៉េខាងជើង បានហោះ​ខ្ពស់ជាង និងឆ្ងាយជាងមីស៊ីលមុនៗ នេះបើយោងតាមកូរ៉េខាងជើង ក៏ដូចជាយោធារបស់ទីក្រុងសេអ៊ូល និង​ទីក្រុង​តូក្យូ​ដែល​បានតាមដាន។

ទីភ្នាក់ងារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង KCNA បានសាទរ​ថាវា​ជា «មីស៊ីលយុទ្ធសាស្ត្រខ្លាំងបំផុតរបស់ពិភពលោក» ហើយមេដឹកនាំលោក គីម ជុងអ៊ុន «បានសម្តែងការពេញចិត្តយ៉ាងខ្លាំង» ចំពោះការបាញ់បង្ហោះដ៏ជោគជ័យនេះ។ ទីភ្នាក់ងារនេះក៏បានបញ្ជាក់ដែរថា ប្រទេសកូរ៉េខាងជើង «នឹងមិនផ្លាស់ប្តូរគោលដៅក្នុងការពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនឡើយ»។

គួរបញ្ជាក់ថា ការបាញ់បង្ហោះនេះបានកើតឡើងចំពេលមានការត្រួតពិនិត្យជាអន្តរជាតិកាន់តែខ្លាំងឡើង ជុំវិញការដាក់ពង្រាយទាហានកូរ៉េខាងជើងរាប់ពាន់នាក់ទៅប្រទេសរុស្ស៊ី ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន ដែលបង្កើនការព្រួយបារម្ភថាទាហានកូរ៉េខាងជើងក្នុងឯកសណ្ឋានរុស្ស៊ីអាចចូលរួមក្នុងការប្រយុទ្ធក្នុងពេលឆាប់ៗនេះ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ នាទីutes មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ៤៨ នាទីutes មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

សត្វផ្សោត
ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ

Sokha Hotels

ព័ត៌មានពេញនិយម