ព័ត៌មានអន្ដរជាតិ
បំផ្ទុះភ្នំភ្លើង Laki-laki នៅឥណ្ឌូណេស៊ី សម្លាប់មនុស្ស៩នាក់
មន្ត្រីឥណ្ឌូណេស៊ី បានឲ្យដឹងនៅថ្ងៃទី៤ខែវិច្ឆិកានេះថា មនុស្សយ៉ាងហោចណាស់ ៩នាក់ បានស្លាប់ បន្ទាប់ពីកើតមានបំផ្ទុះភ្នំភ្លើង Lewotobi Laki-laki ដែលស្ថិតនៅលើកោះ Flores ក្នុងខេត្ត East Nusa Tenggara កាលពីអាធ្រាត្រថ្ងៃអាទិត្យ។

អាជ្ញាធរក្នុងតំបន់ បានជម្លៀសប្រជាជនដែលរស់នៅក្បែរនោះចេញពីកន្លែងគ្រោះថ្នាក់ ខណៈភ្នំភ្លើង Laki-laki បានព្រួសកម្អែល ផេះ និងថ្មភ្លើង។ លោក Hadi Wijaya អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយភ្នំភ្លើង និងភូមិសាស្ត្រ (PVMBG) បានប្រាប់ថា បំផ្ទុះភ្នំភ្លើងនេះ អាចស្ថិតនៅក្នុងកម្រិតទី៤ ឬខ្ពស់ជាងនេះ។ ភ្នាក់ងារជំនាញ បានណែនាំឲ្យមានការជម្លៀសខ្លួនចេញពីរង្វង់បំផ្ទុះភ្នំភ្លើងចម្ងាយ ៧គីឡូម៉ែត្រ។
លោក Hadi បានបន្ថែមថា ថ្ម និងកម្អែលភ្នំភ្លើង បានវាយប្រហារលើតំបន់ជុំវិញចម្ងាយ ៤គីឡូម៉ែត្រពីរណ្ដៅផ្ទុះ ដោយបានដុតបំផ្លាញផ្ទះសម្បែងប្រជាជន។
នៅព្រឹកថ្ងៃចន្ទ អជ្ញាធរបានបញ្ជាក់ពីការស្លាប់មនុស្ស ៩នាក់ ហើយបំផ្ទុះភ្នំភ្លើងបានប៉ះពាល់ដល់ភូមិចំនួន ៧។
សូមបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់ “រង្វង់ភ្លើង” ឬហៅថា “Ring of Fire” ដែលគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងគឺជារឿងដែលការកើតឡើងជាញឹកញាប់។ ភ្នំភ្លើងសកម្មនៅឥណ្ឌូណេស៊ី មានចំនួនសរុប ១២៧កន្លែង។
កាលពីខែឧសភាកន្លងទៅ ឥណ្ឌូណេស៊ីបានជួបប្រទះនឹងហេតុការណ៍ផ្ទុះភ្នំភ្លើងធំៗចំនួន២ គឺបន្ទុះនៅភ្នំភ្លើង Ruang ស្ថិតនៅខេត្ត North Sulawesi ដែលជម្លៀសប្រជាជនជាង ១២ ០០០នាក់ និងបន្ទុះនៅភ្នំភ្លើង Mount Marapi ស្ថិតនៅខេត្ត West Sumatra ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៦០នាក់៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង