Connect with us

ព័ត៌មានអន្ដរជាតិ

មុនបោះឆ្នោតមួយថ្ងៃ, ពាក្យចចាមអារ៉ាមនិងព័ត៌មានក្លែងក្លាយ កំពុងចែកចាយ ពេញសហរដ្ឋអាមេរិក

បានផុស

នៅ

នៅថ្ងៃអង្គារទី៥ខែវិច្ឆិកាឆ្នាំ២០២៤នេះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក នឹងចូលមកដល់ យ៉ាងណាមិញ មួយថ្ងៃមុនព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ, បណ្តាញសង្គមកំពុងតែវាយលុកដោយពាក្យចចាមអារ៉ាម ការចោទប្រកាន់មិនពិត និងរឿងភូតកុហក អំពីដំណើរការបោះឆ្នោត ក្នុងកម្រិតយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមកសោះ។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព័ត៌មានក្លែងក្លាយជាច្រើនពាក់ព័ន្ធភាពមិនប្រក្រតីនៃការបោះឆ្នោត កំពុងត្រូវបានចែកចាយទាំងពីសំណាក់អ្នកគាំទ្រគណបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យ ក៏ដូចជាក្រុមអ្នកឯករាជ្យ ​ហើយសូម្បីតែរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក៏ចោទប្រកាន់ភាគីបរទេសជាពិសេសរុស្ស៊ីតែម្តងថា កំពុងសាបព្រោះព័ត៌មានមិនពិតដើម្បីធ្វើឲ្យគ្រប់គ្នាបាត់ទំនុកចិត្តលើដំណើរការនេះដែរ។

មានអ្នកសាធារណរដ្ឋបង្ហោះសារតាមអនឡាញថា កាលឆ្នាំ២០២០ លោក ដូណាល់ ត្រាំ ត្រូវគេប្លន់ជ័យជម្នះម្តងហើយ គាត់ប្រហែលជាត្រូវគេប្លន់ម្តងទៀតនៅថ្ងៃ៥វិច្ឆិកានេះ។

ក្នុងសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃចន្ទទី៤ខែវិច្ឆិកាឆ្នាំ២០២៤, ពួកគេថែមទាំងអះអាងថា មានវីដេអូបង្ហាញពីអ្នកគ្មានសិទ្ធបោះឆ្នោតបាននាំគ្នាទៅបោះឆ្នោត, ការនិយាយបង្ខូចអំពីការបោះឆ្នោតតាមប្រៃសណីយ៍ និងការទាញយកភាគីរុស្ស៊ីមកពាក់ព័ន្ធក្នុងដំណើរការនេះ ដើម្បីបំផ្លាញទំនុកចិត្តនៃការបោះឆ្នោត។

(រូបថត៖ Getty)

លើសពីនេះ នៅក្នុងតំបន់ Northhampton នៃរដ្ឋ Pennsylvania, មានវីដេអូមួយត្រូវគេបង្ហោះ លើបណ្តាញសង្គម X ដែលបង្ហាញពីបុរសម្នាក់ យកធុងឆ្នោតទៅទម្លាក់ចោលនៅតុលាការ ប៉ុន្តែតាមពិតគាត់គឺជាបុគ្គលិកប្រៃសណីយ៍ ដែលប្រមូលសន្លឹកឆ្នោតសោះ។ យ៉ាងណា ក្នុងរយៈពេលខ្លីប៉ុណ្ណោះ វីដេអូនេះត្រូវ គេចូលមើលច្រើនជាងប្រាំលានដង បាត់ទៅហើយ។ 

អ្វីដែលគេបារម្ភខ្លាំងគឺភាពចលាចលក្នុងការបោះឆ្នោតនេះតែម្តង ព្រោះនៅពេលសួរថាតើលោក ត្រាំ នឹងទទួលយកលទ្ធផលបោះឆ្នោតឆ្នាំ២០២៤នេះដែរឬក៏អត់? លោកបានប្រកាសក្នុងអំឡុងពេលជជែកដេញដោលប្រធានាធិបតីកាលពីខែកញ្ញាថា លោកនឹងទទួលយក ប្រសិនបើវាជាការបោះឆ្នោតដ៏ត្រឹមត្រូវ ស្របច្បាប់ និងយុត្តិធម៌។

សូមបញ្ជាក់ថា បើយោងតាមការស្ទង់មតិរបស់ CNN / SSRS ដែលបញ្ចេញនៅថ្ងៃចន្ទ ភាគច្រើននៃជនជាតិអាមេរិក ពោលគឺ៧០% គិតថា លោកត្រាំ នឹងមិនសុខចិត្តទទួលស្គាល់លទ្ធផលបោះឆ្នោតឡើយ ប្រសិនបើគាត់បរាជ័យ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ព្រមានឲ្យ ត្រាំ ប្រយ័ត្នត្រូវគេធ្វើឃាត រឿងដោះស្រាយជម្លោះនៅអ៊ុយក្រែន ក្រោយជាប់ឆ្នោត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១៣ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៤១ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម