Connect with us

ព័ត៌មានអន្ដរជាតិ

មុនបោះឆ្នោត លោកត្រាំ និយាយប៉ុន្មានម៉ាត់ នាំឲ្យគេបារម្ភ បើគាត់ចាញ់ទៀត

បានផុស

នៅ

ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Lititz នៃរដ្ឋ Pennsylvania កាលពីថ្ងៃអាទិត្យទី៣ខែវិច្ឆិកាឆ្នាំ២០២៤ បេក្ខជនគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ប្រកាសថា លោកស្តាយណាស់ដែលចាកចេញពីសេតវិមានក្រោយបរាជ័យក្រោមថ្វីដៃលោក ចូ បៃដិន ក្នុងឆ្នាំ២០២០ ហើយអះអាងជាថ្មីថា ជ័យជម្នះរបស់លោកត្រូវគេលួច។ រឿងនេះធ្វើឲ្យគេបារម្ភថា ក្នុងការឆ្នោតលើកនេះ បើលោកត្រាំចាញ់ទៀត គាត់ក៏ប្រហែលជាមិនទទួលស្គាល់លទ្ធផលដដែរ ហើយអាចញុះញ៉ង់ឲ្យអ្នកគាំទ្រធ្វើបាតុកម្មថែមទៀតផង។

លោក ត្រាំ ឃោសនាបោះឆ្នោតនៅទីក្រុង Lititz (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់អ្នកគាំទ្រ, អតីតប្រធានាធិបតីរូបនេះបានស្តីបន្ទោសខ្លាំងៗថា សហរដ្ឋអាមេរិកបានប្រែទៅជាប្រទេសបរាជ័យ ក្រោមការដឹកនាំរបស់ក្រុមមនុស្សល្ងីល្ងើ ហើយគូប្រជែងខាងគណបក្សប្រជាធិបតេយ្យមិនអាចទប់ស្កាត់លំហូរជនចំណាកស្រុកខុសច្បាប់ ឆ្លងព្រំដែនមកពីប្រទេសម៉ិកស៊ិកបានទេ។ លោកនិយាយថា «យើងមានព្រំដែនដែលមានសុវត្ថិភាពបំផុតក្នុងប្រវត្តិសាស្ត្រនៃប្រទេសរបស់យើង គឺជាថ្ងៃដែលខ្ញុំចាកចេញ។ ខ្ញុំមិនគួរចាកចេញទេ! និយាយ​ដោយ​ស្មោះ យើង​ធ្វើ​បាន​ល្អហើយ»។

មកទល់ពេលនេះ លោក ត្រាំ មិនដែលទទួលស្គាល់ថាគាត់ចាញ់ឆ្នោតឆ្នាំ២០២០ឡើយ បើទោះបីជាតុលាការមិនអាចរកឃើញព័ស្តុតាង នៃការលួចបន្លំសន្លឹកឆ្នោតក៏ដោយ។

លោក ត្រាំ (រូបថត៖ AP)

យ៉ាងណានៅទីបំផុត គាត់សុខចិត្តលាលែងពីតំណែងជាប្រធានាធិបតី បន្ទាប់ពីក្រុមអ្នកគាំទ្រគណបក្សសាធារណរដ្ឋ សម្រុកចូលវិមានកាពីតូលនៅថ្ងៃទី៦ខែមករា ឆ្នាំ២០២១ ដើម្បីអុកឡុកពិធីប្រកាសជ័យជម្នះផ្លូវការរបស់លោក ចូ បៃដិន។

អ្វីដែលគេកត់សម្គាល់ខ្លាំងគឺថា នៅពេលសួរថាតើលោក ត្រាំ នឹងទទួលយកលទ្ធផលបោះឆ្នោតឆ្នាំ២០២៤នេះដែរឬក៏អត់? លោកបានប្រកាសក្នុងអំឡុងពេលជជែកដេញដោលប្រធានាធិបតីកាលពីខែកញ្ញាថា លោកនឹងទទួលយក ប្រសិនបើវាជាការបោះឆ្នោតដ៏ត្រឹមត្រូវ ស្របច្បាប់ និងយុត្តិធម៌។

សម្តីបែបនេះ ធ្វើឲ្យគេបារម្ភមែនទែន ព្រោះថា គេសង្ស័យថា លោកត្រាំ ទំនងមិនទទួលស្គាល់បរាជ័យឡើយ ប្រសិនបើគាត់ចាញ់អ្នកស្រីកាម៉ាឡា ហារីសនៅថ្ងៃ៥វិច្ឆិកានេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មុនបោះឆ្នោតមួយថ្ងៃ, ពាក្យចចាមអារ៉ាមនិងព័ត៌មានក្លែងក្លាយ កំពុងចែកចាយ ពេញសហរដ្ឋអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទីutes មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ២ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម២ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម