Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង បាញ់មីស៊ីលមួយគ្រាប់ ចំថ្ងៃបោះឆ្នោតអាមេរិក

បានផុស

នៅ

ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់ សំដៅទៅសមុទ្រជប៉ុន នៅព្រឹកព្រលឹមថ្ងៃអង្គារទី៥ខែវិច្ឆិកាឆ្នាំ២០២៤ ដែលចំថ្ងៃសហរដ្ឋអាមេរិក រៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពនេះគឺដូចទៅនឹងការព្រមានរបស់ប្រធានការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង លោក Shin Won-sik ដែលថា ទីក្រុងព្យុងយ៉ាង អាចបាញ់សាកល្បងមីស៊ីល អំឡុងពេលសហរដ្ឋអាមេរិក រៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។

តាមការបញ្ជាក់ពីសារព័ត៌មាន NHK, មីស៊ីលនេះបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចពិសេសជប៉ុនក្នុងមហាសមុទ្រ ខណៈនាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានណែនាំដល់មន្ត្រីរាជការទាំងអស់ឲ្យប្រមូលនិងវិភាគព័ត៌មាន រួចជូនដំណឹងដល់សាធារណជនឲ្យបានទាន់ពេលវេលា ព្រមទាំងពិនិត្យឲ្យបានហ្មត់ចត់អំពីសុវត្ថិភាពយន្តហោះនិងកប៉ាល់។

ការ​បាញ់​សាកល្បងមីស៊ីលរបស់​កូរ៉េ​ខាងជើង កើត​ឡើងត្រឹម​ប្រាំ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រទេស​នេះ​ធ្វើតេស្ត​មី​ស៊ី​ល​អន្តរទ្វីប​ថ្មី​ឈ្មោះ Hwasong-19។

(រូបថត៖ AP)

មីស៊ីលនេះត្រូវគេអះអាងថា មានសមត្ថភាពអស្ចារ្យនិងកម្លាំងខ្លាំងបំផុត ពោលអាចហោះបានរយៈពេលរហូតដល់៨៦នាទី ក្នុងចម្ងាយជាង ១០០០គីឡូម៉ែត្រ ហើយកម្ពស់របស់មីស៊ីលគឺឈានដល់ទៅ ៧ ០០០គីឡូម៉ែត្រឯណោះ នៅពេលវាឡើងដល់ចំណុចកំពូល។

ស្របពេលជាមួយគ្នានោះ ជប៉ុនក៏ព្រមានដែរថា មីស៊ីលអន្តរទ្វីបនេះ អាចហោះដល់ដីគោកអាមេរិកឯណោះ។

លោក Yoshimasa Hayashi ប្រធានខុទ្ទកាល័យជប៉ុនព្រមានថា «ផ្អែកលើព័ត៌មានដែលយើងទទួលបានអំពីចម្ងាយហោះហើរនិងរយៈកម្ពស់នៃមីស៊ីល ICBM របស់កូរ៉េខាងជើងនេះ យើងជឿថា វាអាចហោះដល់ចម្ងាយ ១៥ ០០០គីឡូម៉ែត្រឯណោះ អាស្រ័យលើក្បាលគ្រាប់បំពាក់លើវា។ គ្មានអ្វីត្រូវឆ្ងល់ឡើយ មីស៊ីល​នេះពិតជាអាច​ធ្វើ​ដំណើរ​បាន​ឆ្ងាយ​ដល់​ដីគោក​​អាមេរិកមែន ព្រោះចម្ងាយ​រវាង​ប្រទេស​ទាំង​ពីរ មាន​ប្រមាណត្រឹម ៩ ៩០០ គីឡូម៉ែត្រប៉ុណ្ណោះ»៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីល២គ្រាប់ទៀត ក្រោយពេល នាវាមុជទឹកអាមេរិក មកដល់ កូរ៉េខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម