ព័ត៌មានអន្ដរជាតិ
រឿងសំខាន់ត្រូវដឹង ក្នុងការបោះឆ្នោតអាមេរិក ថ្ងៃនេះ!
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកទី៤៧នឹងប្រព្រឹត្តទៅនៅថ្ងៃនេះ ដោយមានអ្នកបោះឆ្នោតប្រមាណ១៧០លាននាក់ នឹងត្រូវជ្រើសរើសរវាងលោក ដូណាល់ ត្រាំ នៅខាងគណបក្សសាធារណរដ្ឋនិងអ្នកស្រី កាម៉ាឡា ហារីស នៃគណបក្សប្រជាធិបតេយ្យ។

ទីក្រុងចំនួនបីនៅរដ្ឋ New Hampshire ដូចជា Dixville Notch, Hart’s Location និង Millsfield គឺជាកន្លែងដំបូងគេដែលទទួលអ្នកបោះឆ្នោត ពោលគឺការិយាល័យបោះឆ្នោតបានបើកនៅពាក់កណ្តាលអធ្រាត្រថ្ងៃទី៥ខែវិច្ឆិកា ខណៈរដ្ឋភាគច្រើន ចាប់ផ្តើមបើកការិយាល័យបោះឆ្នោតនៅម៉ោង ៦ព្រឹក។
យ៉ាងណានៅតំបន់ខ្លះនៃរដ្ឋ Vermont ពលរដ្ឋអាចបោះឆ្នោតបាននៅម៉ោង៥ព្រឹក ប៉ុន្តែនៅរដ្ឋ Iowa ឯណោះ តំបន់មួយចំនួនត្រូវរង់ចាំរហូតដល់ថ្ងៃត្រង់ ទើបអាចបោះឆ្នោតបាន អាស្រ័យលើការសម្រេចចិត្តរបស់ក្រុមមន្ត្រី។

គ្មានអ្វីចម្លែកឡើយដែលសហរដ្ឋអាមេរិក ជ្រើសរើសយកសប្តាហ៍ទី១ខៃខែវិច្ឆិកា ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងប្រវត្តិសាស្រ្តរយៈពេល១៨០ឆ្នាំមកនេះ។
ឆ្នាំនេះ ពលរដ្ឋអាមេរិកប្រហែល២៤៤លាននាក់គឺជាអ្នកមានសិទ្ធិបោះឆ្នោត តែយ៉ាងណា ក្នុងចំណោមនោះ មានជាង៧៤លាននាក់បានទៅបោះឆ្នោតមុនរួចទៅហើយ។

ដំណើរការរាប់សន្លឹកឆ្នោតឆ្នាំនេះ ត្រូវគេរំពឹងថានឹងលឿនជាងឆ្នាំ២០២០ ព្រោះកាលនោះមានរដ្ឋជាច្រើនត្រូវចាយពេលយូរដើម្បីរាប់សន្លឹកឆ្នោតតាមប្រៃសណីយ៍ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ១៩ ជាក់ស្តែងកាលពី៤ឆ្នាំមុន ការរាប់សន្លឹកឆ្នោតត្រូវចំណាយពេលរហូតដល់ទៅ៤ថ្ងៃឯណោះ ទើបរកអ្នកឈ្នះឃើញ។
ទោះបីជាយ៉ាងណាក៏ដោយ ឆ្នាំនេះ ដោយសារតែរដ្ឋជាច្រើន ធ្វើការកាន់តែលម្អិតជាងមុនលើភាពសុក្រឹតនិងសុវត្ថិភាពក្នុងដំណើរការរាប់សន្លឹកឆ្នោត នោះការប្រកាសលទ្ធផលអាចយឺតជាងមុនវិញ ដូច្នេះបេក្ខជនទទួលជ័យជម្នះ ទំនងមិនទាន់បញ្ជាក់ច្បាស់ឡើយនៅយប់ថ្ងៃទី៥ខែវិច្ឆិកា ពោលគឺអាចអូសបន្លាយដល់ថ្ងៃទី៦ ឬយូរជាងនេះទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រវាងលោក ត្រាំ និងលោកស្រី ហារីស មួយណាដែលមេដឹកនាំធំៗលើពិភពលោកពេញចិត្តជាង?

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ