Connect with us

ព័ត៌មានអន្ដរជាតិ

ប្អូនស្រីលោក គីម៖ កូរ៉េ​ខាង​ជើង​ពង្រឹង​ សមត្ថភាព​នុយក្លេអ៊ែរ ព្រោះ​​បរទេស​ធ្វើ​សមយុទ្ធ

បានផុស

នៅ

អ្នកស្រី គីម យូជុង ប្អូន​ស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង បាន​ប្រាប់​ថា សមយុទ្ធ​យោធា​ត្រី​ភាគី​រវាង​សហរដ្ឋ​អាមេរិក ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ជា​ការ​ឆ្លុះ​បញ្ចាំង​ថា ការ​ពង្រឹង​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​គឺ​ជា​រឿង​ត្រឹមត្រូវ។ នេះ​បើ​យោង​តាម​​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA នៅ​ថ្ងៃ​ទី​៥​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤។

លោក គីម ជុងអ៊ុន និង​ប្អូនស្រី គីម យូជុង (រូបភាព៖ Rodong Sinmun)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្អូនស្រី​របស់​លោក គីម ជុងអ៊ុន បាន​និយាយ​ថា សម្ព័ន្ធមិត្ត​ទាំង​បី​ប្រទេស​នេះ បាន​ធ្វើ​សមយុទ្ធ​ច្រើន​ជាង​២០​ដង​ឯណោះ​នៅ​ក្នុង​ឆ្នាំ​២០២៤ ហើយ​សមយុទ្ធ​​ដែន​អាកាស​ចុង​ក្រោយ​ប្រព្រឹត្ត​ទៅ​បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​បាញ់​​សាកល្បង​មីស៊ីល​អន្តរទ្វីប​ Hwasong-19 កាល​ពី​សប្ដាហ៍​មុន។

KCNA បាន​រាយការណ៍​ថា សមយុទ្ធ​នេះ​គឺ​ជា​ការ​គំរាម​កំហែង ហេតុ​ដូច្នោះ​​កូរ៉េ​ខាង​ជើង​នឹង​​មិន​​បោះបង់​ចោល​នូវ​​ការ​ពង្រឹង​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ខ្លួន​នោះ​ឡើយ។

ការ​បាញ់​មីស៊ីល​​អន្តរទ្វីប​កាល​ពី​សប្ដាហ៍​មុន បាន​ហោះ​ខ្ពស់​ជាង​មីស៊ីល​​មុនៗទាំងអស់​​របស់​កូរ៉េ​ខាង​ជើង​ មុនពេលវាធ្លាក់​ចូល​ក្នុងមហាសមុទ្ររវាងប្រទេសជប៉ុន និងរុស្ស៊ី។ នេះ​បើយោងតាមកូរ៉េខាងជើង ក៏ដូចជាយោធានៅកូរ៉េខាងត្បូង និងជប៉ុន។

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​អន្តរ​ទ្វីប​នេះ បន្ទាប់ពី​ខ្លួន​បានចាប់ផ្តើមបញ្ជូនទាហានទៅជួយដល់សង្គ្រាមរបស់រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយក្រែន ដោយទទួលបានការថ្កោលទោស​ពីទីក្រុងវ៉ាស៊ីនតោន កូរ៉េខាងត្បូង ជប៉ុន និងអឺរ៉ុប ព្រមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ៕

ដោយ៖ ឈាង​​​​

ចុចអាន៖ អាមេរិក កូរ៉េ​ខាង​ត្បូង និង​ជប៉ុន ​ធ្វើ​​សមយុទ្ធ​រួម​គ្នា ក្រោយ​កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​អន្តរទ្វីប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋក្នុងស្រុក​ចំនួនពីរ នៃ​ខេត្តរតនគិរី ទទួល​បាន​ស្ពាន​ដែក​បាឡេ​មួយ​ដ៏​ថ្មី​ស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និង​អ្នក​នយោបាយ ចំអក​ឱ្យទណ្ឌិត សម រង្ស៊ីថា មិនទាន់ស្គាល់​ខ្នុរ​ច្បាស់ផង បែរ​ជា​តាំង​ខ្លួន​ជា​អ្នក​ជំនាញខាងកសិកម្ម

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ៤ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ៥ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ជីវិតកម្សាន្ដ១២ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ១៥ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម