Connect with us

ព័ត៌មានអន្ដរជាតិ

អេស្ប៉ាញ បញ្ជូន​ទ័ព ២ ៥០០​ថែម​​ទៀត​ទៅ​តំបន់​រងគ្រោះ​ព្រោះ​ទឹក​ជំនន់ ខណៈកំហឹង​ពលរដ្ឋ​កំពុង​កើន​ឡើង

បានផុស

នៅ

ទាហាន​ចំនួន ២ ៥០០​នាក់​ផ្សេង​ទៀត បាន​ចុះ​ទៅ​​ដល់​តំបន់​រង​គ្រោះ​ព្រោះ​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​​របស់​ប្រទេស​អេស្ប៉ាញ កាល​ពី​ថ្ងៃ​​ចន្ទ ដើម្បី​​​ជួយ​រុករក​សាកសព និង​បោសសម្អាត​កម្ទេច​កម្ទី​ ខណៈ​កំហឹង​សាធារណជន​កំពុង​ពុះ​កញ្ជ្រោល​​​ខ្លាំង។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​លោក Margarita Robles រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អេស្ប៉ាញ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួ​លេខ​អ្នក​ស្លាប់​ព្រោះ​ទឹក​ជំនន់​នៅ​អេស្ប៉ាញ បាន​កើន​ឡើង​ដល់​ ២១៧​នាក់ ហើយ​មនុស្ស​រាប់​សិប​នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ឡើយ។ ភាគ​ច្រើន​​នៃ​អ្នក​ស្លាប់​ ស្ថិត​នៅ​តំបន់ Valencia និង​ជាង​៦០​នាក់ នៅ​តំបន់​ជាយ​ក្រុង Paiporta។

កាល​ពី​ចុង​សប្ដាហ៍​មុន ទាហាន​​ប្រមាណ ៥​ពាន់​នាក់ ត្រូវបាន​បញ្ជូន​ទៅ​តំបន់​រងគ្រោះ ដើម្បី​ចែកចាយ​​ស្បៀង ជួយ​សម្អាត​ផ្លូវថ្នល់ និង​​ទប់ស្កាត់​អំពើ​ចោរកម្ម​នានា​ដែល​អាច​កើត​មាន។ ទន្ទឹម​នោះ នាវា​ចម្បាំង​១​គ្រឿង​មាន​ផ្ទុក​ទាហាន​ជើង​ទឹក​ចំនួន ១០៤​នាក់ ព្រម​ទាំង​រថយន្ត​ដឹក​​អាហារ និង​ទឹក​ស្អាត ក៏​បាន​ទៅ​ដល់​កំពង់​ផែ Valencia សម្រាប់​កិច្ច​ខិចខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​ផងដែរ។

នៅ​ថ្ងៃ​អង្គារ​នេះ​ គណៈរដ្ឋមន្ត្រី​អេស្ប៉ាញ នឹង​ធ្វើ​ការ​ប្រកាស​អំពី​ភូមិ​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ​​ដោយសារ​ទឹក​ជំនន់​ក្នុង​​តំបន់ Valencia, Andalusia, Castile La Mancha និង Catalonia ដើម្បី​ទទួល​បាន​មូលនិធិ​សង្គ្រោះ​បន្ទាន់។

សូម​បញ្ជាក់​ថា កាលពីថ្ងៃអាទិត្យទី៣ខែវិច្ឆិកាឆ្នាំ២០២៤ សែរាជវង្សអេស្ប៉ាញ បានចុះសួរសុខទុក្ខប្រជារាស្រ្តដែលរងគ្រោះដោយសោកនាដកម្មទឹកជំនន់ដ៏អាក្រក់ ក្នុងខេត្ត Valencia ភាគខាងកើត ប៉ុន្តែរឿងមិននឹកស្មានដល់បានកើតឡើង ដោយជនរងគ្រោះដែលពោរពេញដោយកំហឹងបានគប់ភក់និងស្រែកដាក់ស្តេច Felipe ទី៦និងព្រះមហាក្សត្រិយានី Letizia។

គេដឹងច្បាស់ថា ការដែលពលរដ្ឋខឹងសម្បាបែបនេះគឺដោយសារតែអាជ្ញាធរអេស្ប៉ាញ មិនបានចេញការព្រមានឲ្យទាន់ពេលចំពោះគ្រោះធម្មជាតិ និងការឆ្លើយតបមានភាពយឺតយ៉ាវពីសំណាក់ក្រុមជួយសង្គ្រោះ។

ទឹកជំនន់​ឆ្នាំ​នេះ គឺជាសោកនាដកម្មគ្រោះធម្មជាតិដែលបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបំផុត ក្នុងប្រទេសអេស្ប៉ាញចាប់តាំងពីឆ្នាំ១៩៧៣មក ដោយកាលនោះ មានមនុស្សយ៉ាងតិច១៥០នាក់ បានបាត់បង់ជីវិតនៅខេត្តភាគអាគ្នេយ៍ Granada, Murcia និង Almeria៕

ដោយ៖ ឈាង

ចុចអាន៖ ជនរងគ្រោះដោយទឹកជំនន់ គប់ភក់ដាក់ស្តេចអេស្ប៉ាញ ពេលចុះសួរសុខទុក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម