Connect with us

ព័ត៌មានអន្ដរជាតិ

​លោក Min Aung Hlaingនឹងធ្វើទស្សនកិច្ច​នៅ​​ចិន​ ខណៈក្រុម​តស៊ូ​ព្រួយបារម្ភ​​ខ្លាំង​

បានផុស

នៅ

ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានឹង​បំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិននៅសប្តាហ៍នេះ។ ចិន​គឺ​ជាសម្ព័ន្ធមិត្តអន្តរជាតិដ៏សំខាន់បំផុតរបស់​មីយ៉ាន់​ម៉ា​ដែល​កំពុង​ញាំញី​ដោយសារ​សង្គ្រាម​​​ស៊ីវិល​​ ចំពេលមានការព្រួយបារម្ភពីក្រុមប្រឆាំង​ដែល​កំពុង​កើន​ឡើង​​ឥទ្ធិពល​និង​​ឈ្នះ​សមរភូមិ​មួយចំនួន​។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៥ខែិចិ្ឆកានេះ បាន​ផ្សាយ​ថាដំណើរទស្សនកិច្ចនេះនឹងក្លាយជា​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​​ដែលលោកឧត្តមសេនីយឯក Min Aung Hlaing ធ្វើដំណើរទៅកាន់ប្រទេសជិតខាង ចាប់តាំងពីកងទ័ពរបស់លោកបានដណ្តើមអំណាចកាលពីខែកុម្ភៈឆ្នាំ២០២១ ពី​រដ្ឋាភិបាល​ឈ្នះ​ឆ្នោ​ត​របស់​លោកស្រី Aung San Suu Kyi។

ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ ខណៈ​ដែល​កងទ័ព​មីយ៉ាន់ម៉ា​បាន​រង​បរាជ័យ​ក្នុង​សមរភូមិ​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​មួយ​ឆ្នាំ​​កន្លង​មកជាពិសេស​នៅ​តំបន់​ក្បែរ​ព្រំដែន​ចិន។ ទាំងឧត្តមសេនីយ ដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា និងរដ្ឋាភិបាលរបស់ប្រទេសចិនបានបង្ហាញពីការព្រួយបារម្ភ ខណៈដែលក្រុមទ័ពព្រៃគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមជន​ជាតិ​ភាគតិចប្រដាប់អាវុធ ដែលធ្វើការផ្តួចផ្តើមគំនិតក្នុងការប្រយុទ្ធប្រឆាំងនឹងការគ្រប់គ្រងដោយយោធារបស់ពួកគេ។

ប៉ុន្តែឥឡូវនេះទីក្រុងប៉េកាំងមានការព្រួយបារម្ភអំពីអស្ថិរភាពដែលគំរាមកំហែងដល់ផលប្រយោជន៍ជាយុទ្ធសាស្ត្រ និងអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា។ រដ្ឋាភិបាលរបស់ប្រទេសចិនបានរក្សាទំនាក់ទំនងល្អជាមួយយោធាដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានប្រទេសលោកខាងលិចជាច្រើនបដិសេធ និងដាក់ទណ្ឌកម្មចំពោះការកាន់កាប់កងទ័ព និងការរំលោភសិទ្ធិមនុស្សធំៗ។

ទូរទស្សន៍ MRTV គ្រប់គ្រងដោយរដ្ឋបាននិយាយថា លោក Min Aung Hlaing នឹងធ្វើទស្សនកិច្ចនៅទីក្រុង Kunming ប្រទេសចិននៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមកិច្ចប្រជុំកំពូលចំនួនបីរួមមាប៖ យុទ្ធសាស្ត្រមហាអនុតំបន់មេគង្គ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawady-Chao Phraya-Mekong និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម នៅក្នុងទីក្រុង Kunming រាជធានីនៃខេត្តយូណានប្រទេសចិន មានចម្ងាយប្រហែល ៤០០គីឡូម៉ែត្រពីព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា។

លោកក៏នឹងមានកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលចិនដើម្បីពិភាក្សាអំពីវិធីដើម្បីបង្កើនសុឆន្ទៈ សេដ្ឋកិច្ច និងវិស័យផ្សេងៗរវាងរដ្ឋាភិបាលទាំងពីរ និងប្រជាជនផងដែរ។

(រូបភាព៖ AP)

ពាក់ព័ន្ធនឹងដំណើរទស្សនៈកិច្ចនេះ គណបក្ស​ប្រឆាំង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​របស់​មីយ៉ាន់ម៉ា​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ប្រទេស​ចិន​ដែល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​លោក Min Aung Hlaing។

លោក Kyaw Zaw អ្នកនាំពាក្យរដ្ឋាភិបាលរួបរួមជាតិរបស់គណបក្សប្រឆាំងបាននិយាយនៅក្នុងវីដេអូដែលបានថតបង្ហោះនៅលើហ្វេសប៊ុកកាលពីសប្តាហ៍មុនមុនពេលការប្រកាសជាផ្លូវការនៃដំណើរនេះថាលោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអញ្ជើញលោក Min Aung Hlaing ទៅប្រទេសចិន ហើយបានជំរុញឱ្យរដ្ឋាភិបាលចិនពិនិត្យមើលឡើងវិញ។

គួររម្លឹកថា ការវាយលុកដោយ«សម្ព័ន្ធភាតរភាពបី» ដែលរួមមានកងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា កងទ័ពអារ៉ាកាន(Arakan) និងកងទ័ពរំដោះជាតិតាអង (Ta’ang) អាចដណ្តើមបានទីក្រុងយ៉ាងឆាប់រហ័ស និងវាយលុកមូលដ្ឋានយោធា មជ្ឈមណ្ឌលបញ្ជាការ និងទីក្រុងយុទ្ធសាស្ត្រនៅតាមព្រំដែនចិននៅរដ្ឋ Shan ភាគឦសាន។

អំឡុងពេឹលនោះមានការជួយជ្រុមជ្រែងយ៉ាងយ៉ាងស្និទ្ធស្នាលរបស់ទីក្រុងប៉េកាំង ដើម្បីជួយលុបបំបាត់សកម្មភាពឧក្រិដ្ឋកម្មដែលបានរាលដាលនៅក្នុងតំបន់ដែលគ្រប់គ្រងដោយជនជាតិចិន។

ទីក្រុងប៉េកាំងក៏ជាអ្នកសម្របសម្រួលបទឈប់បាញ់កាលពីខែមករា ប៉ុន្តែវាបានធ្លាក់ចុះនៅក្នុងខែមិថុនា នៅពេលដែលកងកម្លាំងឧទ្ទាមជនជាតិភាគតិចចាប់ផ្តើមការវាយប្រហារថ្មី។ ចិន​មិន​ពេញ​ចិត្ត​នឹង​ការ​បន្ត​សង្គ្រាម ដោយ​បិទ​ច្រក​ឆ្លង​ព្រំដែន កាត់​ចរន្ត​អគ្គិសនី​ទៅ​កាន់​ទីប្រជុំជន​មីយ៉ាន់ម៉ា និង​ចាត់​វិធានការ​ផ្សេង​ទៀត​ដើម្បី​បង្អាក់​ការ​ប្រយុទ្ធ។

គួរបញ្ជាក់ថាចិន រួម​ជាមួយ​រុស្ស៊ី គឺជា​អ្នក​ផ្គត់ផ្គង់​សព្វាវុធ​ដ៏​សំខាន់​ដល់​យោធា​មី​យ៉ាន់​ម៉ា ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​កងកម្លាំង​តស៊ូ​។ ទីក្រុងប៉េកាំងក៏ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់មីយ៉ាន់ម៉ា ហើយបានវិនិយោគរាប់ពាន់លានដុល្លារទៅលើអណ្តូងរ៉ែ ការបូមប្រេង និងឧស្ម័ន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១២ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម