Connect with us

ព័ត៌មានអន្ដរជាតិ

​ប្រជាជន​អាមេរិក​ច្រើន​ជាង​៥០%​​ចេញ​ទៅ​​រួច​ហើយ​ ខណៈការ​ប្រកាសលទ្ធផល​​នឹង​ប្រើ​ពេលយូរ​

បានផុស

នៅ

ប្រជាជន​​អាមេរិក​យ៉ាង​ហោច​ណាស់​៨២​​​លាន​នាក់​ក្នុងចំណោម​​ប្រជាជន​ដែល​មានសិទ្ធិបោះឆ្នោត​ជាង​​១៦០​លាន​នាក់​ បាន​ចេញ​ទៅ​បោះឆ្នោត​គិត​ត្រឹម​​ម៉ោង​៣​សកល (​ម៉ោង​១០​ព្រឹក​ម៉ោង​នៅកម្ពុជា)។ នេះ​បើ​យោង​តាមលទ្ធ​ផល​​​​នៃ​​មជ្ឈមណ្ឌល​បោះឆ្នោត​តាមដាន​ការ​បោះឆ្នោត​​របស់​​​សកល​វិទ្យាល័យ Florida ដែល​បាន​ចុះ​ផ្សាយ​ដោយ​​​​ សារ​ព័ត៌មាន​ ALJAZEERA។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​លទ្ធ​ផល​​នៃ​ការ​បោះឆ្នោត​សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​ដឹង​ដោយ​របៀប​ណា?

លទ្ធផល​នៃ​ការ​បោះឆ្នោតនៅសហរដ្ឋអាមេរិក ពេលខ្លះត្រូវបានប្រកាសក្នុងរយៈពេលប៉ុន្មាន​ម៉ោង​បន្ទាប់ពីការបោះឆ្នោតបិទ ប៉ុន្តែលទ្ធ​ផល​​នៃ​ការ​​ប្រកួតប្រជែង​ក៏​ប្រកៀក​ប្រកិត​គ្នា​​នៅឆ្នាំនេះអាច​ធ្វើ​ឱ្យ​លទ្ធផល​នៃ​ការ​ប្រកាស​លទ្ធ​ផល​ត្រូវ​ប្រើ​ពេល​យូរ​​ជា​ង​ការ​បោះឆ្នោត​កន្លង​ទៅ ព្រោះ​តែ​ការ​ផ្ទៀង​ផ្ទាត់និង​ការ​ដោះស្រាយ​បញ្ហា​បណ្តឹង​នានា​។  

តើលទ្ធផលបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤​ត្រូវបានរំពឹងទុកនៅពេលណា?

នៅ​​​ក្នុង​​​លទ្ធផល​នៃការ​​បោះឆ្នោត​​​ប្រធានាធិបតី​ខ្លះ ​ប្រធានាធិបតី​​ដែលជាប់​​ត្រូវ​បាន​គេ​​ប្រកាស​ឈ្មោះ​​​នៅ​យប់​ថ្ងៃ​បោះឆ្នោត ឬ​នៅ​ព្រឹក​បន្ទាប់​​នោះ​តែម្តង​​ ប៉ុន្តែ​សម្រាប់​ព្រឹត្តិការណ៍បោះឆ្នោត​​លើកនេះ ការប្រកួតប្រជែង​​ដ៏តឹងតែងនៅក្នុងរដ្ឋជាច្រើន អាចមានន័យថាប្រព័ន្ធផ្សព្វផ្សាយត្រូវរង់ចាំយូរជាងនេះ មុននឹងព្យាករណ៍ថាអ្នកណាឈ្នះ។

​យោង​ការ​ផ្សាយ​របស់​ BBC ទូទាំង​ប្រទេស​​អាមេរិក ការ​បោះឆ្នោត​​​ដំបូង​នឹង​ត្រូវ​បិទ​បញ្ចប់​ត្រឹម​ម៉ោង ១៨​ល្ងាច​ម៉ោង​នៅអាមេរិក ឬថា ម៉ោង​២៣​ ម៉ោងសកល​នៅ​ថ្ងៃអង្គារ ត្រូវ​ម៉ោង​៦​ព្រឹក​ថ្ងៃពុធ​​​ម៉ោង​នៅ​កម្ពុជា​​ ហើយ​ ការបោះឆ្នោត​ចុង​ក្រោយ​​​នឹង​បិទ​នៅ​ម៉ោង​១​រសៀល​​​ ត្រូវនឹង​ម៉ោង​៦​​សកល ​ត្រូវ​នឹង​ម៉ោង​១​រសៀល​ថ្ងៃពុធ​ម៉ោង​នៅកម្ពុជា​​។

​​ក្រុ​ម​​អ្នក​រៀបចំ​យុទ្ធនាការ​បោះឆ្នោត​​អាមេរិក​ទាំងពីរ​គណបក្ស​​​បាន​ជំរុញ​​​ឲ្យ​ក្រុម​អ្នក​គាំទ្រ​ដែល​មិនទាន់​បាន​បោះឆ្នោត​ចេញ​ទៅ​បោះ​ឆ្នោត​ឲ្យបាន​គ្រប់​ៗ​គ្នា​នៅ​ថ្ងៃបោះឆ្នោតនេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ម៉ាក់ប្រាង
ព័ត៌មានជាតិ៣៣ នាទីutes មុន

ម៉ាក់ប្រាងផ្លែដើមដៃ អាចមានតម្លៃខ្ពស់នៅលើទីផ្សារ

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

លោក ត្រាំ គំរាម​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់លើ​រុស្ស៊ី ដើម្បី​ឲ្យ​ឈាន​ដល់​បទ​ឈប់បាញ់ឆាប់ៗ

ព័ត៌មានជាតិ៥១ នាទីutes មុន

ពិធីបញ្ចុះបឋមសីលាសាងសង់បុស្បុកតម្កល់បដិមាស្នងព្រះនាង ឥន្ទ្រទេវី នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប

ស្ត្រី
ព័ត៌មានជាតិ១ ម៉ោង មុន

ស្ត្រីគឺជាជំនួយការ និងជាកម្លាំងដ៏សំខាន់ក្នុងការអភិវឌ្ឍ សង្គមសេដ្ឋកិច្ចវប្បធម៌ និងនយោបាយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្សេលេនស្គី៖ បទ​ឈប់បាញ់​លើ​អាកាស និង​សមុទ្រ អាច​សាកល្បង​ឆន្ទៈ​រុស្ស៊ី​ក្នុង​ការ​បញ្ចប់​សង្គ្រាម

សន្តិសុខសង្គម១៩ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ២១ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម