Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ថា ចិន និង​រុស្ស៊ី អត់ចេះ​អៀនខ្មាស​ការពារ​កូរ៉េ​ខាង​ជើង

បានផុស

នៅ

សហរដ្ឋអាមេរិក កាលពីថ្ងៃទី៤ខែវិច្ឆិកា​បាន​ចង្អុល​មុខ​ចំៗ​ដាក់​រុស្ស៊ី និងចិននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ ថា​ «មិន​ចេះ​អៀន​ខ្មាស​ការពារ» និងជំរុញ​ឲ្យ​កូរ៉េខាងជើងបំពានបន្ថែមលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ខណៈដែលទីក្រុងព្យុងយ៉ាងបាន​ប្ដេជ្ញា​ថានឹងពន្លឿនការកសាង «កម្លាំងនុយក្លេអ៊ែរ» របស់ខ្លួន។

ការ​តាំង​បង្ហាញ​មីស៊ីល​របស់​ក្រុង​ព្យុងយ៉ាង កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០២៤ (រូបភាព៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Robert Wood បាននិយាយថា ព្រោះ​មាន​ខ្នង​បង្អែក​ពី​រុស្ស៊ី និង​ចិន ទើប​ក្រុង​ព្យុងយ៉ាង​​​ហ៊ាន​ជំរុញ​បន្ត​​នូវ​កម្មវិធី​នុយក្លេអ៊ែរ មីស៊ីល​ប៉ាលិស្ទិក និង​អាវុធ​ប្រល័យ​លោក​ដោយ​ខុស​ច្បាប់។

ក្រុមប្រឹក្សាដែលមានសមាជិក​មកពី​១៥​ប្រទេស កំពុងប្រជុំ​គ្នា បន្ទាប់​ពី​ការបាញ់សាកល្បងមីស៊ីល​អន្តរទ្វីបរបស់​​កូរ៉េ​ខាង​ជើង​កាលពីថ្ងៃព្រហស្បតិ៍​សប្ដាហ៍​មុន។ លោក Wood បាននិយាយថា រុស្ស៊ី និងចិន បានរារាំងក្រុមប្រឹក្សាមិនឲ្យ​ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ដែលជាវិធានការមួយដែលត្រូវការការឯកភាពគ្នា។

ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់កូរ៉េខាងជើង លោក Kim Song បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ទីក្រុងព្យុងយ៉ាងនឹងពន្លឿនការកសាងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ដើម្បី «ប្រឆាំងនឹងការគំរាមកំហែងណាមួយដែលបង្ហាញដោយរដ្ឋអាវុធនុយក្លេអ៊ែរអរិភាព»។

លោក Kim Song បាន​លើក​ឡើងថា ការគំរាមកំហែងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកប្រឆាំងនឹងកូរ៉េខាងជើង បានឈានដល់ចំណុចរសើប​ខ្លាំង​​រួចទៅហើយ។ លោក​បន្ត​ថា ​វិធានការ​​ព្រហើន​របស់​អាមេរិក​នេះ បាន​នាំ​ឲ្យ​​ស្ថានភាព​បច្ចុប្បន្ន​កំពុង​ខិត​កៀក​​​ទៅ​​នឹង​​ការ​​ផ្ទុះ​សង្គ្រាម​​ធំ។

កូរ៉េខាងជើង បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦ ហើយវិធានការនេះត្រូវបានពង្រឹងជាលំដាប់ក្នុងរយៈពេលជាច្រើនឆ្នាំក្នុងគោលបំណងបញ្ឈប់ការអភិវឌ្ឍ​អាវុធនុយក្លេអ៊ែរ និងមីស៊ីល​ប៉ាលិស្ទិក​របស់ទីក្រុងព្យុងយ៉ាង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម