ព័ត៌មានអន្ដរជាតិ
៦ឆ្នាំក្រោយរៀបការជាមួយតុក្កតា បុរសជប៉ុននៅតែស្មោះស័គ្រ្មដូចថ្ងៃដំបូង
សេចក្តីស្រឡាញ់របស់បុរសជនជាតិជប៉ុនចំពោះភរិយាតារាចម្រៀងនិម្មិតរបស់គាត់នៅតែរក្សាដដែល បន្ទាប់ពីរយៈពេល ៦ឆ្នាំ ទោះបីជាគាត់ត្រូវបានសហគមន៍អនឡាញចំអកជាញឹកញាប់ និងបញ្ចេញមតិមិនល្អពាក់ព័ន្ធនឹងការរៀបការជាមួយតុក្តាក្ដី។
នៅឆ្នាំ ២០១៨ Akihiko Kondo បានរៀបការជាមួយតារាចម្រៀងនិម្មិត Hatsune Miku ហើយរហូតមកដល់ពេលនេះគាត់នៅតែសប្បាយរីករាយជាមួយនឹងអាពាហ៍ពិពាហ៍នេះ។ នៅថ្ងៃទី ០៤ ខែវិច្ឆិកា ក្នុងខួបអាពាហ៍ពិពាហ៍លើកទី៦ របស់ពួកគេ Kondo បានចែករំលែកនៅលើ Instagram នូវនំខួបមួយជាមួយនឹងពាក្យថា “ខ្ញុំពិតជាចូលចិត្ត Miku រីករាយខួបអាពាហ៍ពិពាហ៍ ៦ ឆ្នាំ”។
បុរសជុប៉ុនវ័យ ៤១ ឆ្នាំ បានចែករំលែកជាមួយទីភ្នាក់ងារសារព័ត៌មានជប៉ុន The Mainichi Shimbun ថាគាត់មានអារម្មណ៍ចំពោះស្ត្រីជាច្រើនមុនពេលចូលរៀននៅវិទ្យាល័យ។ គាត់បានសារភាពស្នេហារបស់គាត់ចំនួន ៧ដង ប៉ុន្តែត្រូវបានបដិសេធ។ Kondo តែងតែសើចចំអក និងមើលងាយ ដោយសារតែគាត់ជា Otaku – អ្នកដែលឈ្លក់វង្វេងនឹងរឿងតុក្កតា និងគំនូរជីវចល។

ក្រោយមក Akihiko បានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយតារាចម្រៀងនិម្មិត Miku ភ្លាមៗបន្ទាប់ពីតួអង្គនេះត្រូវបានចេញផ្សាយក្នុងឆ្នាំ ២០០៧ ។ នៅពេលដែលគាត់បានប្រកាសពីអារម្មណ៍របស់គាត់ចំពោះមិត្តស្រី ត្រូវបានគេធ្វើបាបនៅកន្លែងធ្វើការរហូតបង្ខំចិត្តត្រូវឈប់សម្រាកព្យាបាលជំងឺ ដោយសារតែមានបញ្ហាមិនប្រក្រតី។
ឈ្មោះ Miku មានន័យថា សំឡេងដំបូងនៃអនាគត ហើយត្រូវបានគេស្គាល់ថាជា Vocaloid ដែលជាប្រភេទកម្មវិធីសំយោគសំលេង។ Akihiko បាននិយាយថា សំឡេងព្យាបាលរបស់ Miku បានជួយគាត់ឲ្យទំនាក់ទំនងជាមួយសង្គមឡើងវិញ និងជួយសង្គ្រោះជីវិតរបស់គាត់។
ក្នុងឆ្នាំ ២០១៨ គាត់បានប្រារព្ធពិធីមង្គលការជាមួយ Miku នៅវិហារមួយក្នុងទីក្រុងតូក្យូ។ ពិធីមង្គលការនេះត្រូវចំណាយប្រាក់២លានយ៉េន ។ គាត់បានប្រើឧបករណ៍ holographic ជាមួយបញ្ញាសិប្បនិម្មិតសាមញ្ញ ដូច្នេះមនុស្សអាចទាក់ទងជាមួយកូនក្រមុំ។ Miku បានឆ្លើយតបជាវិជ្ជមានបន្ទាប់ពីមនុស្សគ្រប់គ្នាចាប់បានការសន្ទនាគ្នាយ៉ាងរហ័ស ។
ក្រោយមក នៅឆ្នាំ ២០២៣ គាត់និងអ្នកផ្សេងទៀតដែលមានចំណាប់អារម្មណ៍ស្រដៀងគ្នាបានបង្កើតសមាគមផ្លូវភេទបែបស្រមើស្រមៃ ហើយបានលះបង់ដើម្បីជួយមនុស្សដូចគាត់។ Akihiko បានសារភាពទៅកាន់ The Mainichi Shimbun ថាគាត់មិនអាចធានាថាគាត់នឹងស្រលាញ់ Miku ជារៀងរហូតនោះទេ ប៉ុន្តែភាពមិនច្បាស់លាស់បង្ហាញថា ស្នេហារបស់គាត់ចំពោះតារាចម្រៀងនិម្មិតនេះគឺស្មោះត្រង់ និងមានតម្លៃណាស់។ ទន្ទឹមនោះ អ្នកប្រើម្នាក់បានបញ្ចេញមតិលើសេចក្ដីស្រឡាញ់របស់ Akihiko ថា៖ ខ្ញុំសរសើររបៀបដែលគាត់រស់នៅយ៉ាងមានសុភមង្គលក្នុងអាពាហ៍ពិពាហ៍៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រ្តីវៀតណាម វះកាត់ជិត៥០ដង ដោយសារអតីតស្វាមីជះទឹកអាស៊ីតដាក់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ