Connect with us

ព័ត៌មានអន្ដរជាតិ

តំបន់ Dixville Notch បោះឆ្នោតមុនគេ, លទ្ធផល ត្រាំនិងហារីស ស្មើគ្នា

បានផុស

នៅ

ថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក បានចូលមកដល់ជាផ្លូវការហើយ ដោយការិយាល័យភាគច្រើនទូទាំងប្រទេសនឹងត្រូវបើកទ្វានៅម៉ោង៦ព្រឹក ខុសតែនៅតំបន់តូចមួយមានប្រជាជនមិនដល់១០០នាក់ឈ្មោះ Dixville Notch នៃរដ្ឋ New Hampshire ប៉ុណ្ណោះដែលបើកមុនគេ ពោលគឺបើកនៅពាក់កណ្តាលអាធ្រាត្រតែម្តង។

មិនមែនជារឿងចម្លែកឡើយ ព្រោះជាប្រពៃណីទៅហើយ ដែលចាប់តាំងពីឆ្នាំ១៩៦០មក តំបន់នេះបើកការបោះឆ្នោតមុនគេ។ 

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លាមៗក្រោយការបោះឆ្នោតនៅទីនោះបិទបញ្ចប់ លទ្ធផលបង្ហាញថា លោក ដូណាល់ ​ត្រាំ នៃគណបក្សសាធារណរដ្ឋនិងអ្នកស្រី កាម៉ាឡា ហារីស ទទួលបាន ៣សំឡេងស្មើគ្នា។ នេះសបញ្ជាក់ឲ្យឃើញថា ការប្រកួតប្រជែងសម្រាប់តំណែងសេតវិមានលើកនេះ ពិតជាតានតឹងខ្លាំងណាស់។

សូមបញ្ជាក់ថា ឆ្នាំនេះ ពលរដ្ឋអាមេរិកប្រហែល២៤៤លាននាក់គឺមានសិទ្ធិបោះឆ្នោត តែយ៉ាងណា ក្នុងចំណោមនោះ មានជាង៧៤លាននាក់បានទៅបោះឆ្នោតមុនរួចទៅហើយ។

ដំណើរការរាប់សន្លឹកឆ្នោតឆ្នាំនេះ ត្រូវគេរំពឹងថានឹងលឿនជាងឆ្នាំ២០២០ ព្រោះកាលនោះមានរដ្ឋជាច្រើនត្រូវចាយពេលយូរដើម្បីរាប់សន្លឹកឆ្នោតតាមប្រៃសណីយ៍ ដោយសារវិបត្តិជំងឺរាតត្បាតកូវីដ១៩ ជាក់ស្តែងកាលពី៤ឆ្នាំមុន ការរាប់សន្លឹកឆ្នោតត្រូវចំណាយពេលរហូតដល់ទៅ៤ថ្ងៃឯណោះ ទើបរកអ្នកឈ្នះឃើញ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រឿងសំខាន់ត្រូវដឹង ក្នុងការបោះឆ្នោតអាមេរិក ថ្ងៃនេះ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម