ព័ត៌មានអន្ដរជាតិ
២៤រដ្ឋ ត្រៀមបញ្ជូនឆ្មាំជាតិទៅទប់បាតុកម្ម នៅថ្ងៃប្រកាសលទ្ធផលឆ្នោតផ្លូវការរបស់អាមេរិក
ស្របពេលថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី៤៧បានចូលមកដល់ រដ្ឋចំនួន២៤បានប្រកាសជាស្រេចថា ពួកគេត្រៀមរួចហើយក្នុងការបញ្ជូនឆ្មាំជាតិទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់បាតុកម្មនៅថ្ងៃប្រកាសលទ្ធផលផ្លូវការនិងពិធីឡើងកាន់តំណែងរបស់ប្រមុខសេតវិមានថ្មី។

គេមើលឃើញថា ការដែលកងឆ្មាំជាតិត្រៀមលក្ខណៈដូច្នេះ ព្រោះតែមេរៀនថ្ងៃទី៦ខែមករាឆ្នាំ២០២១ដោយកាលនោះ វិមានកាពីតូល ត្រូវក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ សម្រុកចូលដើម្បីអុកឡុករារាំងមិនឲ្យពិធីប្រកាសជ័យជម្នះផ្លូវការរបស់លោក ចូ បៃដិន ធ្វើឡើងទៅបាន។
ក្នុងឆ្នាំនោះ ទាល់តែហេតុការណ៍នេះកើតឡើងប៉ុន្មានថ្ងៃហើយ ទើបមានឆ្មាំជាតិប្រហែល ២៥ ០០០នាក់មកពីទូទាំងប្រទេសត្រូវបញ្ជូនទៅទីក្រុងវ៉ាស៊ីនតោន ដូច្នេះអាមេរិក មិនអាចបណ្តោយឲ្យរឿងដដែលៗកើតឡើងបានទៀតទេ។

ទោះបីជាយ៉ាងណាក៏ដោយ បើតាមសម្តីលោក Jean Paul Laurenceau ប្រធានផ្នែកប្រតិបត្តិការនាពេលអនាគតសម្រាប់ការិយាល័យឆ្មាំជាតិបានឲ្យដឹងថា គេនៅមិនទាន់ដឹងច្បាស់ឡើយថាតើ នឹងមានឆ្មាំជាតិប៉ុន្មានដែលចាំបាច់ត្រូវបញ្ជូនទៅ ឬគេស្នើសុំនៅឆ្នាំនេះ។ វាអាស្រ័យលើទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែការិយាល័យឆ្មាំជាតិនិងរដ្ឋនានា រង់ចាំជួយជានិច្ចបើមានសំណើ ហើយនឹងជួយគ្រប់យ៉ាង ទាំងឧបករណ៍និងការដឹកជញ្ជូន។
លើកនេះ រឿងដែលគេបារម្ភគឺថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Lititz នៃរដ្ឋ Pennsylvania កាលពីថ្ងៃអាទិត្យទី៣ខែវិច្ឆិកាឆ្នាំ២០២៤ លោក ត្រាំ ប្រកាសថា លោកស្តាយណាស់ដែលចាកចេញពីសេតវិមានក្រោយបរាជ័យក្រោមថ្វីដៃលោក ចូ បៃដិន ក្នុងឆ្នាំ២០២០ ហើយអះអាងជាថ្មីថា ជ័យជម្នះរបស់លោកត្រូវគេលួច។

សម្តីលោកត្រាំនាំឲ្យគេខ្លាចថា បើលើកនេះលោកត្រាំចាញ់ទៀត គាត់ក៏ប្រហែលជាមិនទទួលស្គាល់លទ្ធផលដដែល ហើយអាចញុះញ៉ង់ឲ្យអ្នកគាំទ្រធ្វើបាតុកម្មថែមទៀតផង។
មកទល់ពេលនេះ លោក ត្រាំ មិនដែលទទួលស្គាល់ថាគាត់ចាញ់ឆ្នោតឆ្នាំ២០២០ឡើយ បើទោះបីជាតុលាការមិនអាចរកឃើញព័ស្តុតាង នៃការលួចបន្លំសន្លឹកឆ្នោតក៏ដោយ។ យ៉ាងណានៅទីបំផុត គាត់សុខចិត្តលាលែងពីតំណែងជាប្រធានាធិបតី បន្ទាប់ពីកុបកម្មនៅវិមានកាពីតូល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មុនបោះឆ្នោត លោកត្រាំ និយាយប៉ុន្មានម៉ាត់ នាំឲ្យគេបារម្ភ បើគាត់ចាញ់ទៀត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ