ព័ត៌មានអន្ដរជាតិ
កុមាររាប់លាននាក់ទូទាំងពិភពលោក ត្រូវរងទុក្ខដោយសារតែកូវីដ
ជំងឺ COVID-19 បានធ្វើឱ្យជីវិតគ្រួសារនៅជុំវិញពិភពលោកមានភាពតានតឹងឡើងជារៀងរាល់ថ្ងៃ ជាពិសេសកុមារតូចៗ។ ទោះបីការឆ្លងរាលដាលចំពោះកុមារ ហាក់មិនសូវមានហានិភ័យខ្ពស់ ប៉ុន្តែក្មេងៗរងផលប៉ះពាល់លើផ្នែកផ្សេងទៀតជាច្រើន ដែលនាំឱ្យពួកគេប្រឈមនឹងស្ថានភាពកាន់តែអាក្រក់ទៅជាមួយការសិក្សា សេវាសុខភាព និងការគាំពារផ្នែកសង្គមផ្សេងៗ។

ក្នុងរយៈពេលជាង១ឆ្នាំ ចាប់តាំងពីជំងឺរាតត្បាតត្រូវបានប្រកាស ការកើនឡើងនៃកុមារអត់អាហារ ដាច់ឆ្ងាយសង្គម ការរំលោភបំពាន និងការថប់បារម្ភ ក៏មានកាន់តែខ្ពស់ដែរ។ រីឯការអប់រំរបស់កុមាររាប់រយលាននាក់ក៏រងការរំខាន។ ចំណែកការទទួលបានសេវាការពារនិងសេវាសុខភាពរួមមាន ការចាក់វ៉ាក់សាំងក៏រងផលប៉ះពាល់យ៉ាងខ្លាំងដូចគ្នា។ មិនតែប៉ុណ្ណោះ រោគរាតត្បាតកំពុងជះឥទ្ធិពលដល់សុខភាពផ្លូវចិត្តរបស់យុវវ័យ និងបានជំរុញគ្រួសាររបស់ពួកគេឱ្យធ្លាក់ក្នុងភាពក្រីក្រមួយកម្រិតទៀត។ ដោយសារការរំខានពីសង្គម និងកត្តាសេដ្ឋកិច្ចថយចុះបែបនេះ អត្រារៀបអាពាហ៍ពិពាហ៍ទាំងនៅវ័យក្មេង ក៏កើនកាន់តែច្រើនឡើងផងដែរ។

ទោះបីជា ពេលនេះប្រទេសមួយចំនួនបានទទួលវ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក៏ដោយ តែទិន្នន័យចុងក្រោយដែលទទួលបានពីអង្គការ យូនីសេហ្វ (UNICEF) បានឱ្យដឹងថា កុមាររាប់លាននាក់នៅជុំវិញពិភពលោកកំពុងរងផលប៉ះពាល់ដូចជា៖

-សាលារៀនជាង ១៦៨ លាននៅទូទាំងពិភពលោកបានបិទទ្វារជិតមួយឆ្នាំ ។ ២ភាគ៣នៃប្រទេសទាំងនោះបានផ្អាកស្ទើរទាំងស្រុងរួមមាន អាមេរិកឡាទីន និងការ៉ាប៊ីន។

-ភាពក្រីក្ររបស់កុមារមានអត្រាខ្ពស់។ បើតាមរបាយការណ៍ខែវិច្ឆិកា ឆ្នាំ ២០២០ ប៉ាន់ស្មានថា ចំនួនកុមារដែលរស់នៅក្នុងគ្រួសារក្រីក្របានកើនឡើងប្រមាណ ១៤០ លាននាក់ នៅចុងឆ្នាំ ២០២០ ។

-យ៉ាងហោចណាស់សិស្សសាលា ១ នាក់ក្នុងចំណោម ៣ នាក់មិនបានចូលរៀននៅតំបន់ដាច់ស្រយាល ខណៈសាលារៀនរបស់ពួកគេត្រូវបានបិទ។

-ជនភៀសខ្លួននិងអ្នកស្វែងរកសិទ្ធិជ្រកកោនមិនអាចទទួលបានការគាំពារសង្គមដែលទាក់ទងនឹងវីរុសកូវីដ-១៩ទេ ដោយសារតែការបិទព្រំដែន និងការកើនឡើងនៃការរើសអើងជនបរទេស។

-គិតត្រឹមខែវិច្ឆិកាឆ្នាំ ២០២០ ប្រជាជនជាង ៩៤ លាននាក់ប្រឈមនឹងហានិភ័យមិនទទួលបានវ៉ាក់សាំង ដោយសារយុទ្ធនាការបញ្ឈប់ជំងឺកញ្ជ្រឹលនៅ ២៦ ប្រទេស។

-យ៉ាងហោចណាស់កុមារនិងយុវជន ម្នាក់ក្នុងចំណោម ៧ នាក់បានរស់នៅក្រោមគោលការណ៍ស្នាក់នៅផ្ទះ ដោយពួកគេភាគច្រើនកំពុងមានអារម្មណ៍ថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត និងភាពឯកោ។
-នៅខែវិច្ឆិកាឆ្នាំ ២០២០ ការប៉ាន់ស្មានបានលើកឡើងថា កុមារ ៦ ទៅ ៧ លាននាក់ដែលមានអាយុក្រោម ៥ ឆ្នាំអាចកង្វះអាហារូបត្ថម្ភស្រួចស្រាវ។ កត្តានេះអាចបណ្តាលឱ្យកុមារស្លាប់ច្រើនជាង ១០,០០០ នាក់ក្នុងមួយខែ ហើយភាគច្រើនជាកុមាររស់នៅក្នុងអនុតំបន់ សាហារ៉ានៃទ្វីបអាហ្រ្វិក និងអាស៊ីខាងត្បូង។ រីឯសេវាកម្មអាហារូបត្ថម្ភសម្រាប់កុមារនិងស្ត្រីជាច្រើនទៀតអាចនឹងកាន់តែអាក្រក់ទៅៗផងដែរ។
-ប្រជាជនប្រមាណ ៣ ពាន់លាននាក់នៅទូទាំងពិភពលោកខ្វះកន្លែងលាងដៃជាមួយសាប៊ូនិងទឹកនៅផ្ទះ។ នៅក្នុងបណ្តាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចប្រជាជនចំនួន ៣ ភាគ ៤ និងសាលារៀនជាង ២ ភាគ ៣ ខ្វះសេវាអនាម័យមូលដ្ឋានដែលត្រូវការដើម្បីកាត់បន្ថយការចម្លងនៃវីរុសកូវីដ-១៩។ ជាមធ្យមកុមារជាង ៧០០ នាក់ដែលមានអាយុក្រោម ៥ ឆ្នាំបានស្លាប់ជារៀងរាល់ថ្ងៃដោយសារជំងឺដែលបណ្តាលមកពីកង្វះទឹកស្អាត កង្វះអនាម័យសាធារណៈនិងអនាម័យផ្ទាល់ខ្លួន។

នៅក្នុងវិបត្តិនេះ អង្គការយូនីសេហ្វ បាននិងកំពុងធ្វើការជាមួយដៃគូនានាដើម្បីជួយដល់កុមារនិងគ្រួសាររបស់ពួកគេឱ្យទទួលបានសេវាសុខភាពប្រសើរជាងមុនរួមមាន អាហារូបត្ថម្ភ ការអប់រំ ទឹកស្អាតនិងអនាម័យ ការប្រឆាំងអំពើហឹង្សាផ្លូវភេទ ក៏ដូចជាសេវាគាំពារសង្គមនានាផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ UNICEF
ចុចអាន៖ វ៉ាក់សាំង Pfizer-BioNTech បង្ហាញប្រសិទ្ធភាពពិតប្រឆាំងកូវីដ
ចុចអាន៖ មួយឆ្នាំគត់! កម្ពុជាមានអ្នកស្លាប់លើកដំបូងដោយសារកូវីដ ចំថ្ងៃ WHO ប្រកាសរោគរាតត្បាតជាសកល

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត