Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​បាញ់បង្ហោះ​​រ៉ុក្កែត​​នាំ​យក​​​យានអវកាស​និង​ផ្កាយរណប​​​របស់ខ្លួន​និងអ៊ីរ៉ង់​​ក្នុង​ថ្ងៃអាមេរិកបោះឆ្នោត​

បានផុស

នៅ

ដូច​ការ​គ្រោង​ទុក​កាល​ពី​​ប៉ុន្មានថ្ងៃមុន នៅ​ចំថ្ងៃ​បោះឆ្នោត​​ប្រធានាធិបតី​សហរដ្ឋអាមេរិក រុស្ស៊ី​បាន​បាញ់បង្ហោះ​​​​រ៉ុក្កែត​​ Soyuz-2.1b ចេញ​ពីស្ថានីយ​អវកាស​​​​ Vostochny នៅតំបន់​ចុង​បូព៌ា (Far East) របស់ប្រទេសរុស្ស៊ី ដោយ​​នាំ​យក​​​​​​​យានអវកាស​​​​ពី​គ្រឿង​និង​​​ផ្កាយរណប​​​​ចំនួន​​៥៣ របស់​​រុស្ស៊ី​និង​​របស់​ប្រទេសអ៊ីរ៉ង់​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី  TASS ​ក្រោយ​ការបាញ់បង្ហោះ​​​ប្រហែលប្រាំបួននាទីកន្លះ គ្រាប់រ៉ុក្កែត​នឹង​ត្រូវ​ផ្តាច់​ចេញ​ជាបី​​​ ហើយ​ផ្កាយរណប Ionosphere-M ដែល​ផ្ទុក​​ផ្កាយរណប​​​និង​យានអវកាស​ ត្រូវបានកំណត់ឱ្យ​ចូលទៅក្នុងគន្លងព្រះអាទិត្យ ក្នុងរយៈពេលមួយម៉ោង។

កាលពីថ្ងៃសៅរ៍​កន្លង​ទៅ ទីភ្នាក់ងារ​ព័ត៌មាន​​រុស្ស៊ី TASS បាន​ផ្សាយ​ថា សាជីវកម្មអវកាសរដ្ឋ Roscosmos បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ​បាន​​​ឱ្យ​ដឹងថា​ រ៉ុក្កែកនាំ​ផ្លូវ​ Soyuz-2.1b ​ផ្ទុក​យានអវកាស​២គ្រឿង​​ ប្រភេទ​​ Ionosfera-M និងផ្កាយរណបតូចៗចំនួន៥៣​។ ​

​នៅថ្ងៃទី​៥ខែ​វិច្ឆិកា ជាថ្ងៃ​បោះឆ្នោតប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដែល​មាន​បេក្ខជន​២​រូប​គឺ​ ​អនុប្រធានាធីបតី​ លោកស្រី កាម៉ាឡា ហារីស និង អតីត​ប្រធានាធិបតី​​ លោក ដូណាល់ ត្រាំ ​​ប្រណាំងប្រជែង​យក​កៅអីសេតវិមាន​សម្រាប់​ការ​ដឹកនាំ​រយៈពេល​៤ឆ្នាំ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

Sokha Hotels

ព័ត៌មានពេញនិយម