ព័ត៌មានអន្ដរជាតិ
១៧ ប្រទេសដែលមានករណីឆ្លង តែគ្មានអ្នកស្លាប់សូម្បីម្នាក់ដោយសារកូវីដ
រហូតមកដល់ពេលនេះជំងឺកូវីដ ១៩ ដែលផ្ទុះឡើងកាលពីចុងឆ្នាំ ២០១៩ បានរីករាលដាល់ស្ទើរតែពាសពេញពិភពលោកទៅហើយ ខណៈករណីឆ្លង និងស្លាប់ដោយសារវីរុស SARS-CoV-2 មួយនេះមិនមានការថមថយនោះទេ ។
កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ WHO បានប្រកាសថា កូវីដ ១៩ ជាជំងឺរាតត្បាតជាសកល ដោយចង្អុលទៅករណីឆ្លងជាង ១១៨,០០០ ករណីនៅក្នុងប្រទេស និងដែនដីជាង ១១០ ជុំវិញពិភពលោក ។
![](https://www.kampucheathmey.com/wp-content/uploads/2021/03/7GY3433F6Z3FIV3BGLKP25VMZE-1.jpg)
នេះជាប្រទេស និងដែនដីដែលមានករណីឆ្លងជំងឺកូវីដ ១៩ ប៉ុន្តែមិនមានអ្នកស្លាប់ ៖
ទីម័រខាងកើត
ប្រទេសទីម័រខាងកើត បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅខែមីនា ឆ្នាំ២០២០ ។ គិតត្រឹមពេលនេះ ទីម័រខាងកើត មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ១៥៩ ករណី និងមានអ្នកជាសះស្បើយ ៩៤ នាក់ ។
ដូមីនីក (Dominica)
សាធារណរដ្ឋដូមីនីក បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២០ ។ ពេលនេះ សាធារណរដ្ដូមីនីក មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ១៥១ ករណី និងមានអ្នកជាសះស្បើយ ១៣៨ នាក់ ។
វ៉ាលីស និងហ្វូទូណា (Wallis and Futuna)
កោះវ៉ាលីស និងហ្វូទូណា (Wallis and Futuna) បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២០ ។ ពេលនេះ កោះវ៉ាលីស និងហ្វូទូណា មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ១២៩ ករណី និងមានអ្នកជាសះស្បើយ ៧ នាក់ ។
ញូកាឡេដូនៀ (New Caledonia)
ដែនដី ញូកាឡេដូនៀ (New Caledonia) បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០ ។ ពេលនេះ ដែនដី ញូកាឡេដូនៀ មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ៨១ ករណី និងមានអ្នកជាសះស្បើយ ៥៨ នាក់ ។
កោះហ្វក់ឡែន (Falkland Islands)
កោះហ្វក់ឡែន (Falkland Islands) បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២០ ។ ពេលនេះ កោះហ្វក់ឡែន មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ៥៤ ករណី និងមានអ្នកជាសះស្បើយ ៥៤ នាក់ ។
ម៉ាកាវ
ម៉ាកាវ បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២០ ។ ពេលនេះ ម៉ាកាវ មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ៤៨ ករណី និងមានអ្នកជាសះស្បើយ ៤៧ នាក់ ។
ឡាវ
ប្រទេសឡាវ បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០ ។ ពេលនេះ ឡាវ មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ៤៨ ករណី និងមានអ្នកជាសះស្បើយ ៤២ នាក់ ។
សង់ឃីត និងណេវីស (Saint Kitts and Nevis)
កោះសង់ឃីត និងណេវីស (Saint Kitts and Nevis) បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០ ។ ពេលនេះ កោះសង់ឃីត និងណេវីស មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ៤២ ករណី និងមានអ្នកជាសះស្បើយ ៤១ នាក់ ។
កោះហ្គ្រីនលែន (Greenland)
កោះហ្គ្រីនលែន (Greenland) បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅខែមីនា ឆ្នាំ ២០២០ ។ ពេលនេះ កោះហ្គ្រីនលែន មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ៣១ ករណី និងមានអ្នកជាសះស្បើយ ៣១ នាក់ ។
ដែនដីវ៉ាទីកង់ (Vatican City)
ដែនដីវ៉ាទីកង់ (Vatican City) បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២០ ។ ពេលនេះ ដែនដីវ៉ាទីកង់ មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ២៧ ករណី និងមានអ្នកជាសះស្បើយ ១៥ នាក់ ។
សង់ព្យែរ និងមីគីឡុង (Saint Pierre and Miquelon)
ដែនដីសង់ព្យែរ និងមីគីឡុង (Saint Pierre and Miquelon) បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២០ ។ ពេលនេះ ដែនដីសង់ព្យែរ និងមីគីឡុង មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ២៤ ករណី និងមានអ្នកជាសះស្បើយ ២៤ នាក់ ។
អង់ហ្គីឡា (Anguilla)
ដែនអង់ហ្គីឡា (Anguilla) បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២០ ។ ពេលនេះ ដែនអង់ហ្គីឡា មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ១៨ ករណី និងមានអ្នកជាសះស្បើយ ១៨ នាក់ ។
កោះសូឡូម៉ុង (Solomon Islands)
កោះសូឡូម៉ុង (Solomon Islands) បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២០ ។ ពេលនេះ កោះសូឡូម៉ុង មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ១៨ ករណី និងមានអ្នកជាសះស្បើយ ១៦ នាក់ ។
កោះម៉ាស់សល (Marshall Islands)
កោះម៉ាស់សល (Marshall Islands) បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០ ។ ពេលនេះ កោះម៉ាស់សល មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ៤ ករណី និងមានអ្នកជាសះស្បើយ ៤ នាក់ ។
កោះសាម័រ (Samoa)
កោះសាម័រ (Samoa) បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ។ ពេលនេះ កោះសាម័រ មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ៣ ករណី និងមានអ្នកជាសះស្បើយ ២ នាក់ ។
កោះវ៉ានូអាទូ (Vanuatu)
កោះវ៉ានូអាទូ (Vanuatu) បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ។ ពេលនេះ កោះវ៉ានូអាទូ មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ៣ ករណី និងមានអ្នកជាសះស្បើយ ១ នាក់ ។
កោះមីក្រូណេស៊ី (Federated States of Micronesia)
កោះមីក្រូណេស៊ី (Federated States of Micronesia) បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២១ ។ ពេលនេះ កោះមីក្រូណេស៊ី មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ១ ករណី និងមានអ្នកជាសះស្បើយ ១ នាក់ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះករណីឆ្លងជំងឺកូវីដ ១៩ លើពិភពលោកមានចំនួន ១១៩,១៤៦,០០៨ ករណី និងមានអ្នកស្លាប់ចំនួន ២,៦៤២,២៧៩ នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ៩៤,៧៥១,៣៣៣ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Worldometer
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?