Connect with us

ព័ត៌មានអន្ដរជាតិ

មន្ទីរ​បញ្ចកោណ ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​ដែល​អ៊ីស្រាអែល​បណ្ដេញ ជា «ដៃគូ​គួរ​ឲ្យ​ទុក​ចិត្ត»

បានផុស

នៅ

មន្ទីរ​បញ្ចកោណ បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ទី​៥​ខែ​វិច្ឆិកា​​ថា លោក Yoav Gallant ដែល​​ត្រូវ​​បាន​លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បណ្ដេញ​ពី​តំណែង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ គឺ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​រូប ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​មេ​ដឹក​នាំ​អ៊ីស្រាអែល។

លោក Yoav Gallant និង​លោក Benjamin Netanyahu (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Benjamin បាន​ប្រាប់​ថា ការ​បញ្ចប់​តំណែង​នេះ ដោយសារតែបាត់បង់ទំនុកចិត្តនិងការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួន។ យ៉ាង​ណា​មិញ ទោះ​មាន​ការ​លើក​ឡើង​ផ្ទុយ​គ្នា​រវាង​អ៊ីស្រាអែល និង​សហរដ្ឋ​អាមេរិក​អំពី​លោក Gallant ក៏​ដោយ ក៏​មន្ទីរ​បញ្ចកោណ​បាន​អះ​អាង​ថា ខ្លួន​នឹង​បន្ត​ធ្វើ​ការ​​​យ៉ាង​ជិត​ស្និទ្ធ​ដដែល​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថ្មី​របស់​អ៊ីស្រាអែល។

លោក Patrick Ryder អ្នក​នាំ​ពាក្យ​មន្ទីរ​បញ្ចកោណ បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ការណ៍​មួយ​ថា៖ «ការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះសន្តិសុខរបស់អ៊ីស្រាអែលនៅតែ​រឹងមាំ​ដូច​​ដែក ហើយក្រសួងការពារជាតិអាមេរិកនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលបន្ទាប់»។

សូម​បញ្ជាក់​ថា លោក Netanyahu នឹងតែងតាំងរដ្ឋមន្ត្រីការបរទេស Israel Katz មកជំនួសតំណែងលោក Gallant វិញ។ រឿងធំមួយដែលគេដឹងថា ធ្វើឲ្យទំនាក់ទំនងរវាងអ្នកទាំងពីរប្រេះឆា គឺជុំវិញប្រតិបត្តិការយោធាក្នុងតំបន់ហ្គាហ្សា ដោយលោក Netanyahu នៅតែរឹងទទឹងប្រកាន់ជំហរម៉ឺងម៉ាត់ ទាំងដែលលោក Gallant អះអាងថា អ៊ីស្រាអែលចាំបាច់ត្រូវធ្វើសម្បទានក្នុងការចរចាបទឈប់បាញ់ជាមួយក្រុមឥស្លាមហាម៉ាស ដើម្បីធានាការដោះលែងចំណាប់ខ្មាំង៕

ដោយ៖ ឈាង

ចុចអាន៖ លោក Netanyahu បញ្ចប់តំណែងរដ្ឋមន្ត្រីការពារជាតិ ដោយសារលែងទុកចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម