Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន៖ ការ​ប៉ះទង្គិច​ជាមួយ​ទ័ព​កូរ៉េ​ខាង​ជើង​លើក​ដំបូង បានបើក​ទំព័រ​ថ្មី​នៃ​អស្ថិរភាពសកល

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពី​​យប់​ថ្ងៃអង្គារថា ការប្រយុទ្ធគ្នាដំបូងរវាងយោធា​ក្រុង​កៀវ និងកងទ័ពកូរ៉េខាងជើង គឺជា​ការ​វិវឌ្ឍ​ថ្មី​ឆ្ពោះទៅរក «អស្ថិរភាព» ជាសកល។

លោក Volodymyr Zelensky (រូបភាព៖ UPI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេ​ដឹក​នាំ​​អ៊ុយក្រែន បាន​លើក​ឡើង​ថា៖ «ការប្រយុទ្ធលើកដំបូងជាមួយទាហានកូរ៉េខាងជើង​ បាន​​បើកទំព័រថ្មីនៃអស្ថិរភាពនៅក្នុងពិភពលោក។ រួមគ្នាជាមួយពិភពលោក យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើ​ឲ្យ​ជំហាន​របស់​រុស្ស៊ី​​ក្នុង​ការ​ពង្រីកសង្រ្គាម ធ្វើឲ្យ​វាកាន់តែធ្ងន់ធ្ងរ ទទួល​បរាជ័យ»។

លោក Zelensky ក៏​បាន​ថ្លែងអំណរគុណដល់​បណ្ដា​ប្រទេស​ ដែល​និយាយ​អំពី​ការ​ដាក់ពង្រាយទាហានកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី កាល​ពី​ខែ​មុន ដោយ​មិន​ត្រឹម​តែ​បញ្ចេញ​សំឡេង​ប៉ុណ្ណោះ​​ទេ តែថែម​​ទាំង​ត្រៀម​​រៀបចំ​សកម្មភាព​គាំទ្រ​​ការ​​ការពារ​ជាតិ​អ៊ុយក្រែន​ផង​ដែរ។

ការ​លើក​ឡើងរបស់​លោក Zelensky បាន​ធ្វើ​ឡើង​ប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍កូរ៉េខាងត្បូង KBS ថា កងទ័ពរបស់គាត់មាន​ការ​ប៉ះ​ទង្គិច​ «ខ្នាតតូច​មួយ» ជាមួយទាហានកូរ៉េខាងជើង។

ប្រសិនបើជាការពិត វានឹងក្លាយជាការ​ប៉ះ​ទង្គិច​លើកដំបូងចាប់តាំងពីកូរ៉េខាងត្បូងបានធ្វើការអះអាងកាលពីខែមុនថា ទីក្រុងព្យុងយ៉ាងបាន​បញ្ជូន​ទាហានរាប់ពាន់នាក់ទៅកាន់ប្រទេសរុស្ស៊ី ដោយ​បានចូលរួមក្នុង​សង្គ្រាម​រយៈពេល​ជិត​៣​ឆ្នាំ​​​​របស់​ក្រុង​មូស្គូ​​ប្រឆាំង​​នឹង​អ៊ុយក្រែន។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានអះអាងកាលពីថ្ងៃអង្គារសប្តាហ៍មុនថា ទាហានកូរ៉េខាងជើង ១​ម៉ឺន​នាក់ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសរុស្ស៊ី។

ទាំងកូរ៉េខាងជើង និងរុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះទេ ខណៈ​វិមានក្រឹមឡាំងបានអះអាង​ពី​សិទ្ធិរបស់ខ្លួនក្នុងការកសាងទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង ដោយពណ៌នាថាវាជាបញ្ហានៃអធិបតេយ្យភាពរបស់រុស្ស៊ី៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

អគ្គមេបញ្ជាការកងទ័ពឱ្យកងកម្លាំងនៅព្រំដែនកម្ពុជា-ឡាវ ទប់ស្កាត់ការជួញដូរគ្រឿងញៀន និងជួញដូរមនុស្ស

សេចក្ដីជូនដំណឹង៤ នាទីutes មុន

អ្នកបង្កើតមាតិកាក្នុងស្រុកចាប់ផ្តើមបង្កើតការបង្ហោះអំពីលំហអាកាសដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ

សេដ្ឋកិច្ច៦ នាទីutes មុន

ក្រុមហ៊ុនចិនចង់នាំចេញកសិផលសក្ដា​នុពលកម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ត្រាំ គំរាមដាក់ពន្ធ ៥០%លើចិនបន្ថែមទៀត ខណៈផ្សារភាគហ៊ុនសកលបន្តធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

UN ផ្តល់ជំនួយ៩៣លានដុល្លារដល់​មីយ៉ាន់ម៉ា​ដែល​រង​គ្រោះ​ដោយសាររញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម