Connect with us

ព័ត៌មានអន្ដរជាតិ

កូនលោកត្រាំ ចោទប្រកាន់តារាដែលបោះឆ្នោតឲ្យលោកស្រីហារីសថា សុទ្ធតែពាក់ព័ន្ធនឹងរឿងក្ដី Diddy

បានផុស

នៅ

លោក ដូណាល់ ​ត្រាំ ជេ អ (Donald Trump Jr.) ដែលជាកូនប្រុសរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់យ៉ាងធ្ងន់ធ្ងរមួយចំនួនប្រឆាំងនឹងអ្នកគាំទ្រអនុប្រធានាធិបតីកាម៉ាឡា ហារីស ក្នុងការបោះឆ្នោតកាលពីថ្ងៃអង្គារដោយអះអាងថា តារាល្បីៗដែលគាំទ្រហារីសគឺស្ថិតនៅក្នុងបញ្ជី Epstein ឬបញ្ជី Diddy ទាំងអស់។

Sean “Diddy” Combs ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ការជួញដូរផ្លូវភេទ និងការដឹកជញ្ជូនដើម្បីចូលរួមក្នុងអំពើពេស្យាចារនៅឯពិធីជប់លៀង Freak Off ដ៏ល្បីល្បាញរបស់គាត់ ទោះបីជាគាត់បដិសេធមិនធ្វើខុសក៏ដោយ។ ប៉ុន្តែតារារ៉េបប្រុសស្បែកខ្មៅរូបនេះ បានប្រឈមមុខនឹងការចោទប្រកាន់ពីមនុស្សជាង ១២០ នាក់ឯណោះ។

ទន្ទឹមគ្នានោះថែមទៀត តារាហូលីវូដល្បីៗជាច្រើន បានងាកមកគាំទ្របេក្ខភាពគណបក្សប្រជាធិបតេយ្យ រួមមាន Bruce Springsteen, Taylor Swift, Jennifer Aniston, Harrison Ford, Bad Bunny និងជាច្រើនទៀត។ កត្តាទាំងនេះបានធ្វើឲ្យលោក​ត្រាំ ជេ អ បានបន្តជាមួយនឹងការទាមទារដោយនិយាយថា Diddy ត្រូវបានគេចាប់ខ្លួនតែប៉ុណ្ណោះ ដូច្នេះហារីសអាចបង្ខូចកេរ្តិ៍ឈ្មោះតារាដែលបានទៅចូលរួមពិធីជប់លៀងរបស់គាត់ ដើម្បីងាកមកគាំទ្រដល់រូបនាង។

កូនប្រុសទី៣របស់លោកដូណាល់ត្រាំបានបញ្ចាក់បន្ដែមទៀតថា «ហេតុអ្វីបានជាគ្រប់គ្នា សូម្បីតែតារាសេរីនិយមគាំទ្រ កាម៉ាឡា ហារីស? មែនហើយ ហេតុផលមួយគឺដោយសារតែយើងឃើញចំនួនប្រាក់កម្រៃដែលមិនធ្លាប់មានពីមុនមកសម្រាប់ពួកគេ។​ យើងដឹងថាតារាល្បីៗដែលមិនទទួលបានប្រាក់កម្រៃ ប្រហែលជាទទួលបានប្រាក់ខែតាមវិធីផ្សេង ព្រោះពួកគេស្ថិតក្នុងបញ្ជី Epstein ឬបញ្ជី Diddy ឬទាំងពីរតែម្ដង។ យើងទាំងអស់គ្នាបានឃើញពីរបៀបដែល Diddy ត្រូវបានចាប់ខ្លួន ហើយភ្លាមៗនោះ មនុស្សគ្រប់គ្នាបែរងាកទៅគាំទ្រគណបក្សប្រជាធិបតេយ្យទៅវិញ? តើវាចេញពីកន្លែងណា»?

លោក​ត្រាំ ជេ អ​. ហាក់មានភាពច្បាស់លាស់លើជំនឿរបស់គាត់លើបញ្ហានេះ ដោយស្វែងរកចម្លើយថា ហេតុអ្វីបានជាមនុស្សជាច្រើនគាំទ្រគណបក្សប្រជាធិបតេយ្យជំនួសឲ្យគណបក្សសាធារណរដ្ឋ ទោះបីជាគាត់មិនបានបង្ហាញភស្តុតាងជាក់ស្តែងណាមួយ លើសេចក្តីថ្លែងការណ៍របស់គាត់ក៏ដោយ៕

រូបភាព៖​USA TODAY
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្អែកបោះឆ្នោតអាមេរិក តារាប្រុស-ស្រី បង្ហាញជំហគាំទ្រលោកស្រីហារីស ខណៈផ្សេងទៀតគាំទ្រលោកត្រាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១៧ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៤៥ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម