ព័ត៌មានអន្ដរជាតិ
មជ្ឈមណ្ឌលស្រាវជ្រាវ៖ រុស្ស៊ីផលិតព័ត៌មានក្លែងក្លាយអំពីការបោះឆ្នោតនៅអាមេរិកទទួលជំនួយពីចិន
ខណៈពេលដែលការរាប់សន្លឹកឆ្នោតតាមបណ្តារដ្ឋនានាកំពុងតែប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិកក្រោយការបោះឆ្នោតកាលថ្ងៃទី៥ខែវិច្ឆិកានេះ មានការផ្សព្វផ្សាយដែលថា គណនីក្លែងក្លាយចិនជាច្រើនរួមចំណែកជួយរុស្ស៊ីបង្កើនព័ត៌មានក្លែងក្លាយអំពីការបោះឆ្នោតនៅសហរដ្ឋអាមេរិក។

សារព័ត៌មាន AP បានដកស្រង់ការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវឌីជីថល Forensic (Digital Forensic Research Lab) របស់ក្រុមប្រឹក្សាអាត្លង់ទិក បានផ្សាយនៅថ្ងៃនេះថា ព័ត៌មានមិនពិតដែលរុស្ស៊ីបង្កើតឡើងមានគោលបំណងកាត់បន្ថយជំនឿទុកចិត្តលើការបោះឆ្នោតនៅសហរដ្ឋអាមេរិក បានទទួលជំនួយពីប្រទេសចិននៅនាទីចុងក្រោយ។
ក្រុមអ្នកស៊ើបអង្កេតបានកំណត់អត្តសញ្ញាណវីដេអូជាច្រើនដែលភ្ជាប់ទៅនឹងរុស្ស៊ីដែលបានធ្វើការអះអាងក្លែងក្លាយអំពីការបោះឆ្នោត។ វីដេអូមួយចំនួនបានធ្វើត្រាប់តាមសារព័ត៌មានស្របច្បាប់របស់សហរដ្ឋអាមេរិក ហើយបានបង្ហាញពីឈុតសំឡេង(អូឌីយ៉ូ)ក្លែងក្លាយរបស់មន្ត្រីអនុវត្តច្បាប់ ដែលសន្មត់ថាទទួលស្គាល់ការក្លែងបន្លំអ្នកបោះឆ្នោតយ៉ាងទូលំទូលាយ។
អ្នកស្រាវជ្រាវបានរកឃើញថា វីដេអូទាំងនេះកំពុងត្រូវបានពង្រីកការផ្សព្វផ្សាយដោយបណ្តាញនៃគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមក្លែងក្លាយដែលមានដើមកំណើតនៅក្នុងប្រទេសចិន។
គណនីទាំងនោះបានផ្សព្វផ្សាយការឃោសនាគាំទ្រចិនកាលពីអតីតកាល ហើយបានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេចំពោះការបោះឆ្នោតនៅសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ។
នៅថ្ងៃទី៥ខែវិច្ឆិកា ចំថ្ងៃបោះឆ្នោតនៅសហរដ្ឋអាមេរិក ស្ថាប័នស៊ើបអង្កេត៣ រួមមាន FBI ការិយាល័យនាយកស៊ើបការណ៍ជាតិ និងទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធ ចោទប្រកាន់ពីការជ្រៀតចូលផ្នែកបច្ចេកវិទ្យាលើការបោះឆ្នោតសហរដ្ឋអាមេរិក ពីបណ្តាប្រទេសបច្ចាមិត្តរួមមានរុស្ស៊ីនិងអ៊ីរ៉ង់
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានចោទរុស្ស៊ីអំពី«ការគំរាមកំហែងដ៏សកម្មបំផុត»នៅក្នុងយុទ្ធនាការទទួលរងឥទ្ធិពល ដោយ FBI បានលាតត្រដាងវីដេអូបង្កើនឥទ្ធិពលលើការបោះឆ្នោតក្លែងក្លាយជាច្រើនរួចមកហើយពីប្រទេសរុស្ស៊ី។
ស្ថាប័នស៊ើបអង្កេត៣ បានព្រមានថា ចាប់តាំងពីពេលតាមដាន ពួកគេបានសង្កេតឃើញ «សត្រូវបរទេស ជាពិសេសរុស្ស៊ីដែលធ្វើប្រតិបត្តិការឱ្យមានឥទ្ធិពលបន្ថែមដែលមានបំណងធ្វើឱ្យខូចទំនុកចិត្តសាធារណៈចំពោះសុចរិតភាពនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក និងធ្វើឱ្យមានការបែងចែកក្នុងចំណោមជនជាតិអាមេរិក»។
ទីភ្នាក់ងារទាំងនោះបាននិយាយថា ពួកគេរំពឹងថា «សកម្មភាពទាំងនេះនឹងកាន់តែខ្លាំងឡើងតាមរយៈថ្ងៃបោះឆ្នោត និងក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយការជៀតជ្រែកឲ្យមានឥទ្ធិពលបរទេសនឹងផ្តោតលើរដ្ឋដែលមានភាពប្រទាញប្រទង់គ្នា (Swing States)»។
ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបានពង្រីកវីដេអូក្លែងក្លាយ និងរឿងរ៉ាវអំពីការក្លែងបន្លំលើការងារបោះឆ្នោត និងស្វែងរកការបង្កើនឱកាសនៃអំពើហិង្សាផ្នែកនយោបាយ ដោយលើកឡើងថា «រុស្ស៊ីគឺជាអ្នកគំរាមកំហែងដ៏សកម្មបំផុត»។
ការរាប់សន្លឹកឆ្នោតនៅសហរដ្ឋអាមេរិកកំពុងប្រព្រឹត្តទៅ ដោយលទ្ធផលបណ្តោះអាសន្ន អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបង្ហាញភាពមានប្រៀបក្នុងការនាំមុខបេក្ខភាពរបស់លោកស្រី កាម៉ាឡា ហារីស៕

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល