ព័ត៌មានអន្ដរជាតិ
យុទ្ធនាការបោះឆ្នោតនៅអាមេរិកចំណាយលុយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រដល់ទៅជិត១៦ ពាន់លានដុល្លារ
ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០១៤ដែលបានទៅបោះឆ្នោតកាលពីថ្ងៃអង្គារ ទី៥ខែវិច្ឆិកា ត្រូវបានកំណត់ថានឹងក្លាយយុទ្ធនាការបោះឆ្នោតដែលថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រជាមួយនឹងការរួមចំណែកសរុបឈានដល់១៥.៩ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៦ខែវិច្ឆិកានេះ។

ការចំណាយដែលរាប់បញ្ចូលទាំងការប្រកួតប្រជែងក្នុងសភានឹងលើសពី ១៥.១ពាន់លានដុល្លារអាមេរិកដែលបានចំណាយក្នុងឆ្នាំ ២០២០ និងច្រើនជាងពីរដងនៃ ៦.៥ ពាន់លានដុល្លារចចំណាយក្នុងឆ្នាំ ២០១៦ នេះបើយោងតាម OpenSecrets ។
នៅក្នុងការប្រគួតប្រជែងតំណែងប្រធានាធិបតីដ៏ក្តៅគគុក អនុប្រធានាធិបតី លោកស្រី កាំម៉ាឡា ហារីស បានលេចចេញជាមេដឹកនាំរៃអង្គាសប្រាក់។ យុទ្ធនាការរបស់លោកស្រីផ្ទាល់បានរៃអង្គាសប្រាក់បានជាង ១ ពាន់លានដុល្លារអាមេរិក ដោយ ៤០ ភាគរយបានមកពីម្ចាស់ជំនួយតូចៗ បូកបន្ថែម ៥៨៦ លានដុល្លារអាមេរិកពីការគាំទ្រដល់គណៈកម្មាធិការសកម្មភាពនយោបាយ។
ចំណែកយុទ្ធនាការរបស់លោក ដូណាល់ ត្រាំ រៃអង្គាសប្រាក់បាន ៣៨២ លានដុល្លារដោយផ្ទាល់ ដោយ ២៨ ភាគរយបានមកពីម្ចាស់ជំនួយតូចៗ ខណៈគណៈកម្មាធិការពាក់ព័ន្ធបានរួមចំណែក ៦៩៤ លានដុល្លារអាមេរិក។ ម្ចាស់ជំនួយធំជាងគេគឺលោក Timothy Mellon ដែលជាអ្នកស្នងមរតកផ្នែកធនាគារមានអាយុ ៨២ ឆ្នាំបានបរិច្ចាគ១៩៧ លានដុល្លារអាមេរិកដល់ការឃោសនាបោះឆ្នោតរបស់លោក ត្រាំ និងគណបក្សសាធារណរដ្ឋ។
អ្នកគាំទ្រគណបក្សសាធារណៈរដ្ឋសំខាន់ៗផ្សេងទៀតរួមមានលោក Richard និង Elizabeth Uihlein មកពីឧស្សាហកម្មវេចខ្ចប់ មហាសេដ្ឋីកាស៊ីណូលោក Miriam Adelson នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk និងអ្នកវិនិយោគមូលនិធិការពារហានិភ័យលោក Kenneth Griffin ដែលម្នាក់ៗបានរួមចំណែកជាង ១០០លានដុល្លារអាមេរិកលើការឃោសនារបស់លោកត្រាំនិគណបក្សសាធារណរដ្ឋ។
ចំណែកខាងគណបក្សប្រជាធិបតេយ្យ លោក Michael Bloomberg បានលេចចេញជាម្ចាស់ជំនួយនាំមុខគេ ដោយបានរួមចំណែកប្រហែល ៩៣ លានដុល្លារអាមេរិក ។ ឯលោក George Soros បានផ្តល់ប្រាក់ចំនួន ៥៦ លានដុល្លារអាមេរិក តាមរយៈគណៈកម្មាធិការសកម្មភាពនយោបាយរបស់គាត់។
សរុបទាំងអស់ ១០.៥ ពាន់លានដុល្លារអាមេរិកត្រូវបានចំណាយលើការផ្សាយពាណិជ្ជកម្មសម្រាប់យុទ្ធនាការប្រកួតប្រជែងចាប់ពីប្រធានាធិបតីរហូតដល់មន្ត្រីក្នុងតំបន់ នេះបើយោងតាមទិន្នន័យដែលចងក្រងដោយក្រុមហ៊ុនតាមដានការផ្សាយពាណិជ្ជកម្ម AdImpact ។

យុទ្ធនាការប្រធានាធិបតី លោកស្រីហារីស និង លោកត្រាំ បានចំណាយប្រាក់ចំនួន ២.៦ ពាន់លានដុល្លារអាមេរិកលើការផ្សាយពាណិជ្ជកម្មចាប់ពីខែមីនាដល់ថ្ងៃទី ១ ខែវិច្ឆិកា។ គណបក្សប្រជាធិបតេយ្យបានចំណាយប្រាក់ចំនួន ១.៦ ពាន់លានដុល្លារអាមេរិក ខណៈដែលគណបក្សសាធារណរដ្ឋបានចំណាយចំនួន៩៩៣លានដុល្លារ។ ប្រធានបទនៅក្នុងការផ្សាយពាណិជ្ជកម្មឃោសនារបស់លោកស្រី ហារីស គឺការយកពន្ធ សិទ្ធិរំលូតកូន សេដ្ឋកិច្ច និងការថែទាំសុខភាព។ ចំណេកការផ្សាយពាណិជ្ជកម្មរបស់លោក ត្រាំ បានគូសបញ្ជាក់ជាចម្បងអំពីបញ្ហាអន្តោប្រវេសន៍ អតិផរណា ឧក្រិដ្ឋកម្ម ការយកពន្ធ ក៏ដូចជាសេដ្ឋកិច្ចផងដែរ។
លើសពីនេះរដ្ឋ Pennsylvania បានដឹកនាំការចំណាយរបស់រដ្ឋសម្រាប់ការប្រជែងប្រធានាធិបតីចំនួន ២៦៤លានដុល្លារអាមេរិក បន្ទាប់មករដ្ឋ Michigan ចំនួន ១៥១ លានដុល្លារ និង Georgiaចំនួន ១៣៧ លានដុល្លារ។ សរុបមក រដ្ឋ Pennsylvania បានចំណាយនូវទឹកប្រាក់ចំនួន ១.២ ពាន់លានដុល្លារអាមេរិកសម្រាប់ការប្រជែងទាំងអស់ រហូតទៅដល់មន្ត្រីក្នុងតំបន់។
ជាមួយគ្នានេះបើយោងតាមAdImpact បានឲ្យដឹងថា Meta ម្ខាស់ Facebook និង Instagram គណបក្សប្រជាធិបតេយ្យបានចំណាយលើសពី ១៣២.៤ លានដុល្លារ ឯគណបក្សសាធារណរដ្ឋចំណាយត្រឹម ២៤.៧ លានដុល្លារ ខណៈនៅលើ X គណបក្សសាធារណរដ្ឋបានដឹកនាំការចំណាយ ១.១ លានដុល្លារ តែគណបក្សប្រជាធិបតេយ្យចំណាយត្រឹម ១៥០ ដុល្លារ៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ