ព័ត៌មានអន្ដរជាតិ
លោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាថ្មីសម្រាប់គ្រងដំណែងប្រធានាធិបតីអាមេរិកទី៤៧
ក្រោយការប្រកួតប្រជែងដ៏ស្វិតស្វាញជាច្រើនខែលើសមរភូមិវោហារស័ព្ទ នៅទីបំផុត លោកដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកដែលនិយាយមិនសូវសំចៃមាត់និងបង្កជម្លោះពាណិជ្ជកម្មជាច្រើនក្នុងពេលលោកកាន់អំណាចឆ្នាំ២០១៧ដល់ឆ្នាំ២០២១ ត្រូវបានប្រជាជនអាមេរិកបោះឆ្នោតគាំទ្រឲ្យក្លាយជាប្រធានាធិបតីទី៤៧។
ការវិលត្រឡប់មកកាន់អំណាចជាថ្មីម្តងទៀត ក្នុងពេលដែលពិភពលោកញំញីដោយសារសង្គ្រាម ហើយសហរដ្ឋអាមេរិកនៅពីក្រោយសង្គ្រាមទាំងនោះ លោកដូណាល់ ត្រាំ ដែលពេលនេះក្លាយជាប្រធានាធិបតីជាប់ឆ្នោត បានឆ្លងកាត់រឿងអាស្រូវជាច្រើនជុំវិញអំពីហិង្សាកាលបោះឆ្នោតឆ្នាំ២០២០ និងចុងអាណត្តិរបស់លោកក្នុងឆ្នាំ២០២១ និងការសន្យាបញ្ចប់សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។
ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ២០២៤ នេះ បានធ្វើឱ្យលោកក្លាយជាអតីតប្រធានាធិបតីទី២ ដែលឈ្នះការបោះឆ្នោតអាណត្តិទី២មិនជាប់អាណត្តិគ្នា បន្ទាប់ពីលោក Grover Cleveland នៅឆ្នាំ ១៨៩២។
លទ្ធផលបោះឆ្នោតបង្ហាញថា លោកជាប់ឆ្នោតនៅរដ្ឋដែលមានលទ្ធផលប្រទាញប្រទង់គ្នាស្ទើរទាំងអស់ ដូចជារដ្ឋ Georgia រដ្ឋ North Carolina រដ្ឋ Pennsylvania ជាដើម ដែលធ្វើឲ្យលោកមានឱកាសឈ្នះការបោះឆ្នោតប្រធាធិបតីលើកទី៦០នេះដោយភាពងាយស្រួល ខណៈដែលប្រជាជនអាមេរិកមានទំនោរទៅរកការផ្លាស់ប្តូរដើម្បីបញ្ចប់សង្គ្រាមដែលលោកដូណាល់ ត្រាំ សន្យាពេលឃោសនាបោះឆ្នោត។
ក្នុងអំឡុងពេលកាន់អំណាចជាប្រធានាធិបតីទី៤៥ ចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ លោក ដូណាល់ បានបង្កើតបញ្ហាច្រើនក្នុងវិស័យពាណិជ្ជកម្ម ដែលសម័យកាលនោះ គេច្រើនហៅថា «សង្គ្រាមពាណិជ្ជកម្ម» រវាងចិននិងសហរដ្ឋអាមេរិក ប៉ុន្តែដូណាល់ ត្រាំ បានបង្កើតបរិយាកាសល្អប្រសើរលើការបង្កើតសន្តិភាពសកលលោក ដោយបានជួបជាមួយមេដឹកនាំសំខាន់ៗដែលមានការប្រជែងឥទ្ធិពលគ្នា ដូចជា ជំនួបជាមួយ លោក គឹម ជុងអ៊ុន ជាដើម។
សម្រាប់ការជាប់ឆ្នោតលើកនេះ លោក ដូណាល់ ត្រាំ សន្យាបង្កើតសន្តិភាពជាថ្មីជាពិសេសការបញ្ចប់សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយអ៊ុយក្រែនដែលអូសបន្លាយអស់រយៈពេលជិត៣ឆ្នាំ ហើយ សហរដ្ឋអាមេរិកជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ប្រទេសអ៊ុយក្រែន។
នៅថ្ងៃទី៦ខែវិច្ឆិកា ពេលដែលលទ្ធផលនៃការរាប់សន្លឹកឆ្នោតបានបង្ហាញថា លោកទទួលបានជ័យជម្នះ លោកបានឡើងថ្លែងសុន្ទរកថាលើកដំបូងដើម្បីថ្លែងអំណរគុណដល់អ្នកបោះឆ្នោតជូនលោក ហើយ លោកបានរៀបរាប់ដល់ប្រជាជននៅក្នុងរដ្ឋប្រទាញប្រទង់ទាំង៧ដែលបោះឆ្នោតគាំទ្រលោក៕
រ៉ាន់ រើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់