Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ គឺជាប្រធានាធិបតីអាមេរិកទី២ក្នុងប្រវត្តិសាស្រ្ត ដែលឈ្នះឆ្នោតពីរអាណត្តិ ប៉ុន្តែមិនជាប់គ្នា

បានផុស

នៅ

លោក ដូណាល់ ត្រាំ នៃគណបក្សសាធារណរដ្ឋ បានឈ្នះការបោះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៧ និងក្លាយជាប្រធានាធិបតីអាមេរិកទី២ក្នុងប្រវត្តិសាស្រ្តដែលឈ្នះឆ្នោតពីរអាណត្តិប៉ុន្តែមិនជាប់គ្នា បន្ទាប់ពីលោក Grover Cleveland ឈ្នះបែបនេះដែរ ក្នុងឆ្នាំ១៨៩២។

លោក ដូណាល់ ត្រាំ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ Fox News នៅថ្ងៃពុធទី៦ខែវិច្ឆិកាឆ្នាំ២០២៤, គិតត្រឹមម៉ោង២រសៀល (ម៉ោងនៅកម្ពុជា) លោក ត្រាំ ទទួលបានអង្គបោះឆ្នោតចំនួន២៧៧ ពោលគឺលើសចំនួន២៧០ដែលត្រូវការ ខណៈអ្នកស្រី កាម៉ាឡា ហារីស នៅខាងគណបក្សប្រជាធិបតេយ្យ រកបានត្រឹម២២៦ប៉ុណ្ណោះ។

រម្លឹកទៅឆ្នាំ២០១៦ លោក ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីលើកដំបូង ក្រោយផ្តួលអតីតរដ្ឋមន្ត្រីការបរទេសអ្នកស្រី ហ៊ីលឡារី គ្លីនតុន និងប្តេជ្ញា ធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀត។ យ៉ាងណា គាត់បានចាញ់ការបោះឆ្នោតអាណត្តិថ្មីក្រោមថ្វីដៃលោកប្រធានាធិបតី ចូ បៃដិន នៅឆ្នាំ២០២០ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ វាយលុកពិភពលោក។

លោក ដូណាល់ ត្រាំ (រូបថត៖ AP)

ទីបំផុត លោក ត្រាំ បានប្រកាសឈរឈ្មោះបោះឆ្នោតប្រធានាធិបតីសាជាថ្មីនៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២២ ពោលគឺត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ។

ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតអាណត្តិទី២នេះ លោក ត្រាំ បានវាយប្រហារខ្លាំងទៅលើរដ្ឋបាលរបស់លោកបៃដិននិងអ្នកស្រីហារីស ហើយចង្អុលចំៗ ទៅលើគោលនយោបាយដ៏អន់ខ្សោយ ដែលជាហេតុផលនៅពីក្រោយធ្វើឲ្យអតិផរណាហក់ឡើង និងវិបត្តិព្រំដែនអាមេរិកកាន់តែអាក្រក់ទៅៗ។

ពិភពលោក កំពុងរង់ចាំមើលថាតើ ការដឹកនាំរបស់លោក ត្រាំ សម្រាប់អាណត្តិទី២នេះ នឹងមានអ្វីកើតឡើងខ្លះ ហើយអាចជួយសហរដ្ឋអាមេរិកបានដល់កម្រិតណា។ គេក៏កំពុងរង់ចាំមើលផងដែរថាតើលោក ត្រាំ នឹងមានវិធីសាស្រ្តអ្វីដើម្បីកាត់បន្ថយការឡើងកម្តៅនៃជម្លោះសកលលោក ជាពិសេសលោកធ្លាប់អះអាងថា នឹងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក្នុងរយៈពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ដូណាល់ ត្រាំ ជាប់​ឆ្នោត​ជាថ្មី​សម្រាប់​គ្រង​ដំណែង​ប្រធានាធិបតី​​អាមេរិក​ទី​៤៧

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៧ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម