ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលទំនងប្រមុខរដ្ឋដំំបូងគេចេញសារអបអរលោកដូណាល់ ត្រាំ
មិនដល់១ម៉ោងផងក្រោយដឹងលោកដូណាល់ ត្រាំជាប់ឆ្នោតជាថ្មី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលកំពុងពង្រីកសង្គ្រាមស្ទើរពេញតំបន់មជ្ឈិមបូព៌ាប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនានាដែលគាំទ្រដោយអ៊ីរ៉ង់ បានចេញមុខអបអរសាទរប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកដោយបង្ហាញពីសម្ព័ន្ថភាពរបស់ពួកគេមានភាពស្អិតល្មួត។

នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានហៅថា ការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ ជាការវិលត្រឡប់ដ៏អស្ចារ្យក្នុងប្រវតិ្តសាស្រ្ត។
លោក បានសរសេរថា ៖«ការវិលត្រឡប់ជាប្រវត្តិសាស្រ្តរបស់អ្នកទៅកាន់សេតវិមាន បានផ្តល់នូវការចាប់ផ្តើមជាថ្មីសម្រាប់អាមេរិកនិងការប្តេជ្ញាចិត្តដ៏មានអំណាចចំពោះសម្ព័ន្ធមិត្តរវាងអ៊ីស្តាអែលនិងអាមេរិក»។
នាយករដ្ឋមន្ត្រីអីស្រាអែល បានសរសេរបន្ថែមថា៖«នេះជាជ័យជម្នះដ៏ធំ»។
ក្នុងអំឡុងពេលឃោសនារកការគាំទ្រ លោក ដូណាល់ ត្រាំ មិនបាននិយាយសូម្បីម្តងអំពីការស្វែងរកការបញ្ចប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសពាក់ព័ន្ធសម្ព័ន្ធមិត្តអ៊ីស្រាអែល ដែលអាចនឹងកាត់បន្ថយការគាំទ្រ ឬក៏បន្ថយការផ្គត់ផ្គង់សព្វាវុធ។
ផ្ទុយពីអ៊ីស្រាអែល លោកដូណាល់ ត្រាំ បានបង្កើនការលើកឡើងម្តងហើយម្តងទៀត អំពីការបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ី ដែលលោកនឹងថា បញ្ចប់ក្នុងរយៈពេលតែង១២ម៉ោង។
លោកដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកដែលនិយាយមិនសូវសំចៃមាត់និងបង្កជម្លោះពាណិជ្ជកម្មជាច្រើនក្នុងពេលលោកកាន់អំណាច ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ត្រូវបានប្រជាជនអាមេរិកបោះឆ្នោតគាំទ្រឲ្យក្លាយជាប្រធានាធិបតីទី៤៧។
ការវិលត្រឡប់មកកាន់អំណាចជាថ្មីម្តងទៀត ក្នុងពេលដែលពិភពលោកញំញីដោយសារសង្គ្រាម ហើយសហរដ្ឋអាមេរិកនៅពីក្រោយសង្គ្រាមទាំងនោះ លោកដូណាល់ ត្រាំ ដែលពេលនេះក្លាយជាប្រធានាធិបតីជាប់ឆ្នោត បានឆ្លងកាត់រឿងអាស្រូវជាច្រើនជុំវិញអំពីហិង្សាកាលបោះឆ្នោតឆ្នាំ២០២០ និងចុងអាណត្តិរបស់លោកក្នុងឆ្នាំ២០២១ និងការសន្យាបញ្ចប់សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត